EP45:New chapter 🤗

253 31 9
                                    


3សប្ដាហ៍ក្រោយប្រឡងចប់ លទ្ធផលក៏បានចេញមកគឺហូស៊ុកជាប់ សិស្សពូកែ គណិត រូប គីមីនឹង អង់គ្លេសទូទាំងប្រទេស លទ្ធផលសុទ្ធតែA+ទាំងបួនមុខ ហេីយក៏មានសិស្សជាច្រេីនទៀតដែលទទួលបាន លទ្ធផលល្អបែបនេះផងដែរ។ អញ្ចឹងហេីយក្នុងនាមជាសិស្សតំណាងសាលា សាលាពិតជាល្បីឈ្មោះខ្លាំងមានសិស្សមករៀនច្រេីនដូចជាបំណងរបស់គ្រូនៅទីនោះពិតមែន។

ហូស៊ុកត្រូវចំណាយពេលរងចាំលទ្ធផលប្រឡងក្រោយពេលដឹងពីលទ្ធផលប្រឡងហេីយក៏សុំលោកស្រីជុងជាម្ដាយទៅនៅខេត្តរំសាយអារម្មណ៍មួយរយ:ធំដេីម្បីឲ្យធូរស្បេីយអារម្មណ៍ហេីយរៀននៅទីនោះបន្តមួយរយ:ពេល ទោះជាជាប់ឈ្មោះទៅក្រៅប្រទេសក៏មិនទៅព្រោះចង់នៅកូរ៉េ។ ពេលចង់ទៅពេលណានឹងទៅដោយខ្លួនឯង។

តែរឿងដែលរំខាន់ជាងគេបំផុតនោះគឺប៉ុន្មានថ្ងៃនេះអ្នកបម្រេីថាថេយ៉ុងមករកគេរហូតតែគេមិនបានចេញមកជួបនាយនោះទេ។

"ម៉ាក់ពិតជាមិនទៅជាមួយកូន?"អាល្អិតធ្វេីមុខស្អុយចំពោះមុខម្ដាយដែលមិនបានទៅជាមួយខ្លួន។
"ម៉ាក់ជាប់សហការជាមួយសម្ព័ន្ធធំៗ..មិនមែនម៉ាក់គិតតែការងារទេតែម៉ាក់ជាចៅហ្វាយទុកការងារចោលមិនបានទេ..ហូស៊ុកកុំអន់ចិត្តជាមួយម៉ាក់ណា!.កូនទៅសម្រាកឲ្យសប្បាយចិត្តចោះណាម៉ាក់នឹង ឆ្លៀតឪកាសទៅលេងកូន!.."មិនមែនមិនចង់ទៅជាមួយកូនតែគាត់មានឯកសារច្រេីនដែលត្រូវពិនិត្យសញ្ញេជាប្រចាំបេីឲ្យជំនួយការលេខានឹងជំនិតមេីលក៏វាមិនកេីតដែរ។ហេីយការឡេីងចុះខេត្តក៏វាមិនងាយបេីគាត់រៀបចំគ្រប់យ៉ាងរៀបរយហេីយសឹមទៅក៏មិនហួសពេល។

"បាទ-អ៊ីចឹងក៏បាន!..ម៉ាក់កុំបារម្ភអីកូនយល់ហេីយ!"អាល្អិតញញឹមទាំងមិនសមព្រោះរាងស្រងាកចិត្តបេីបានទៅជាមួយគ្នាវានឹងល្អជាងនេះ។តែមិនអីមុននឹងក្រោយគាត់ទៅរកគេដដែលណាមួយមា៉ក់គាត់ក៏រវល់។

"ម៉ាក់កុំខំធ្វេីការពេកអី!"អាល្អិតចូលទៅអោបម្ដាយព្រោះខ្លាចថាម្ដាយហត់ខ្លាំង
"បារម្ភម៉ាក់មែនទេ?អ៊ីចឹងឯងឆាប់រឹងមាំទៅនឹងឆាប់បានបន្តដំណែងពីម៉ាក់!..ជំនួសដៃជេីងម៉ាក់បាន!"អាល្អិតងក់ក្បាលនឹងអោបគាត់កាន់តែណែន។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now