EP41: Poor Kim Taehyung 🤧

247 40 24
                                    


ក្រោយបានឃេីញផុសដែលកាយតូចស្និទ្ធស្នាលជាមួយនឹងប្រុសផ្សេងថេយ៉ុងផឹកយកៗ មាត់និយាយថាគេគួរឲ្យស្អប់ចិត្តងាយតាំងពីមិនទាន់ស្រវឹងរហូតដល់ស្រវឹង។

"ខ្លាំងណាស់ឯង!..ចង់ដឹងណាស់ឯងនៅខ្លាំងយូប៉ុណ្ណា"កាងវ៉ុនគ្រាថេយ៉ុងបណ្ដេីររអ៊ូបណ្ដេីរទម្រាំតែគ្រាមកដល់ឡានគេហត់ចង់ដាច់ខ្យល់ទៅហេីយ។

អង្គុយអោយបាត់ហត់មួយសន្ទុះទេីបកាងវ៉ុនសម្រេចចិត្តថានាំថេយ៉ុងមកផ្ទះវិញ ហេីយមិនមែនទៅ Apartmentទេគឺនាំមកភូមិគ្រឹះត្រកូលគីមតែម្ដង ។

តឹង-តឹង

ពាក់កណ្ដាលយប់អាធ្រាតកាងវ៉ុនមកចុចកណ្ដឹងផ្ទះរបស់ថេយ៉ុងព្រោះគិតថាបេីបណ្ដោយថេយ៉ុងកេីតជំនាញក្លឹបមិនខានអញ្ចឹងហេីយយកមកឲ្យអ្នកស្រីគីមចាត់ការល្អជាង។

"អ្នកណា?"សន្តិសុខចេញមកឆ្លុះមេីលមុខថាអ្នកណាមករកអីយប់ស្មេីនេះទៅហេីយ
"ពូ..ខ្ញុំកាងវ៉ុន..លោកពូជួយបេីកទ្វាឲ្យបន្តិច!"ពូសន្តិសុខគ្រាន់តែដឹងថាជាកាងវ៉ុនភ្លាមគាត់ក៏បេីកទ្វាឲ្យគេចូលមកក្នុងភ្លាម។

"អ្នកប្រុសថេយ៉ុង!..ម៉ោះពូជួយ"លោកពូជួយគ្នានឹងហៅកូនចៅកងអង្គរក្សរបស់ផ្ទះឲ្យមកជួយលេីកថេយ៉ុងចូលដេីម្បីសម្រួលដល់កាងវ៉ុនបន្តិច។

"អ្អា៎..ធ្ងន់សឹងស្លាប់ហេីយ!"កាងវ៉ុនសម្រួលស្មាបន្តិចទេីបលាទៅវិញព្រោះមិនហ៊ានចូលទេខ្លាចត្រូវឆ្លេីយសំណួរណាមួយរបស់ម្ចាស់ផ្ទះណាវាក៏យប់ហេីយ។

"អ្នកប្រុសមិនចូលសិនទេហ្ហេស?"ពូសន្តិសុខ
"អត់ទេពូ!..យប់ជ្រៅហេីយ"កាងវ៉ុននិយាយទាំងមេីលនាឡិកាហេីយក៏ឡេីងឡានជិះទៅវិញភ្លាម។

មកមេីលថេយ៉ុងត្រូវអង្គរក្សគ្រាមកដាក់លេីសាឡុងដេកធ្វេីមិនដឹង។ ទន់ខ្លួនល្អូកដេកទាំងអត់សតិ
"គួរហៅអ្នកស្រីអត់?"
"មិនដឹងទេ!.."អ្នកបម្រេីរុញគ្នាទៅវិញទៅមកដោយសារមិនហ៊ានហៅខ្លាចរំខានដល់ការសម្រានរបស់គាត់
"មិនបាច់ទេ!..លោកជួយគ្រាអ្នកប្រុសទៅក្នុងបន្ទប់របស់អ្នកប្រុសផង!"មេការរៀបនឹងចូលសម្រានហេីយពេលឃេីញផ្ទះដូចជារញ៉េរញ៉ៃក៏មកមេីល។ក៏ឃេីញថាអ្នកប្រុសថេយ៉ុងកំពុងតែដេកទាំងសភាពស្រវឹង។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now