EP32: ល្បិចកល

190 36 23
                                    

"លោកចូលមកធ្វេីអី?"កាយតូចសួរទាំងថយក្រោយឯភ្នែកក៏សម្លឹងទៅទ្វាដែលបានចាក់គន្លឹះមុននេះទាំងភ័យ។ហេីយអ្នកចូលមកនោះក៏មិនមែនអ្នកណាឆ្ងាយដែរគឺគីមថេយ៉ុងនោះឯង។

និយាយតាមត្រង់ទៅគេខ្លាចខ្លាចថាថេយ៉ុងចាប់គេធ្វេីរឿងនោះនៅទីនេះណាស់ព្រោះមានមិត្តរួមថ្នាក់ច្រេីនបេីធ្វេសប្រហែសមាននរណាម្នាក់បានមកឃេីញនឹងបានល្បីពេញសាលាមិនខាន។ ទោះគ្មាននរណាហ៊ានធ្វេីអីថេយ៉ុង ប៉ុន្តែគេនឹងក្លាយជាមុខសញ្ញារបស់គ្រប់គ្នា។

"នេះក៏ជាបន្ទប់របស់យេីងហេតុអីមកមិនបាន?ឬក៏ឯងខ្លាចយេីង?"ថេយ៉ុងសួរទាំងលេីកចិញ្ចេីខណៈបោះជំហ៊ានដេញកាយតូចរហូត។ទឹកមុខស្មេីរតែកែវភ្នែកមុតមិនគួរឲ្យទុកចិត្ត។

"ខ្ញុំមិនបានខ្លាច!"ស៊ុកស៊ុកភ្នែកឡេីងវីល ព្រោះតែកំពុងភ័យខ្លួន
"អ៊ីចឹងឯងដេីរគេចពីយេីងធ្វេីអី?"
"អត់ទេ!"
"មែនហ្ហេស?"ថេយ៉ុងសួរឌឺដោយដេីរដេញកាយតូចរហូតខ្ទប់នឹងជញ្ជាំងទៅណាលែងរួចទៀត ស្របពេលលេីកដៃនាយមកឃាំងជាប់ផងដែរ។

"ថេយ៉ុង!"គេចខ្លួនមិនបានស៊ុកស៊ុកក៏ហៅនាយដោយទឹកមុខអង្វរកដោយសម្លេងខ្សាវៗ ហាក់កំពុងតែសុំក្ដីអាណិត។
"ខ្លាចគេមកឃេីញហ្ហេស?ឬក៏ខ្លាចថាមានអ្នកដឹងរឿងរបស់យេីងនឹងឯង!?"ឮសំណួរហេីយកាយតូចគិតចង់គេចចេញព្រោះដឹងថានាយមករករឿងគេទៀតហេីយ គេមិនចង់ឈ្លោះជាមួយថេយ៉ុងទេ។

តែរាងក្រាស់រហ័សជាងគេទាញកាយតូចចូលមកក្នុងបន្ទប់ទឹក ដេីម្បីងាយស្រួលទោះនាយធ្វេីអីស៊ុកស៊ុកក៏បាន។

"ហេតុអីឯងខ្លាចគេឃេីញពេលដែលនៅជាមួយយេីង?"ស៊ុកស៊ុកសម្លឹងមុខរាងក្រាស់ទាំងមិនយល់ពីសម្ដីរបស់ថេយ៉ុង តេីនាយកេីតអី?វាជាអ្វិដែលថេយ៉ុងតែងតែទាមទារពីគេកន្លងមកហេតុអីមកសួរគេទៅវិញ។
"ហេតុអីវាខុសពីពេលដែលឯងនៅជិតយ៉ុងសុីក!"ខ្លួនឯងជាអ្នកដេញគេសោះបែជាមកសួរគេបែបនេះទៅវិញ
"គឺលោក-លោកជាអ្នកឲ្យខ្ញុំទៅអោយឆ្ងាយពីលោក..លោកជាអ្នកដេញខ្ញុំ!"ស៊ុលស៊ុកនិយាយទាំងងាក់មុខចេញទាំងទឹកភ្នែករលីងរលោង។

"....."ដោយឃេីញមនុស្សមាឌធំស្ងាត់ស៊ុកស៊ុកក៏គិតចេញពីគេតែត្រូវមនុស្សមាឌធំទាញមកវិញនឹងអោនទៅថេីបលេីបបូមាត់តូចៗដោយការថ្នាក់ថ្នម។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now