EP31:ស្រលាញ់គេមែនទែនហេីយ😌

232 37 16
                                    


ក្រោយញាំអាហារដែលអ្នកភូមិរៀបចំឲ្យរួចរាល់គ្រប់គ្នាក៏ឲ្យអ្នកភូមិម្នាក់នាំផ្លូវទៅរកកន្លែងស្ទូចត្រី។ពេលមកដល់ក៏មានអ្នកខ្លះស្ទូចត្រីអ្នកខ្លះទៀតអង្គុយលេង នឹងលេងទឹក។ឯថេយ៉ុងនឹងស៊ុកស៊ុកក៏ទៅស្ទូចត្រីលេងនឹងគេដែរ។

ស៊ូហេអង្គុយនៅឈេីជិតនោះតែម្នាក់ឯងមេីលទៅថេយ៉ុងដោយមិននិយាយអ្វីទាំងអស់តែគំនិតនឹងចិត្តរបស់នាងដឹងច្បាស់ណាស់ថាត្រូវការនឹងចង់បានថេយ៉ុងឲ្យក្លាយមកជារបស់នាងតែម្នាក់។

"ហេតុអីនៅត្រង់នេះ?"សម្លេងនៅពីក្រោយសួរមកកាន់ស៊ូហេធ្វេីអោយនាងបែការចាប់អារម្មណ៍របស់នាងមករកគេ។
"យ៉ាងមិច?មានអីក៏និយាយមក!"ទឹកមុខស្មេីររបស់នាងបង្ហាញឡេីងពេលដែលដឹងថាម្នាក់នោះគឺជាយ៉ុងសុីកដែលមកឈរនៅក្រោយនាង។
"មិនទៅស្ទូចត្រីជាមួយគេទេហ្ហេស?"យ៉ុងសុីក
"ទាក់ទងអីនឹងលោក?រាល់ដងលោកខ្វល់បែបនេះហ្ហេស?"ស៊ូហេនាងសកឲ្យរាងក្រាស់វិញទាំងសេីចចំអកឲ្យ។រាល់ដងដូចជាមិនដែលខ្វល់ចង់សួរនាំគេអីផងថ្ងៃនេះកេីតអីចម្លែក។

"បេីនាងដឹងទៅហេីយខ្ញុំមិនលាក់ទេ!"
"ឈប់រករឿងហូស៊ុកទៅ!"ឮសម្ដីយ៉ុងសុីកហេីយក៏ធ្វេីឲ្យនាងសេីចបន្តិចមុននឹងតប

"ឆឹស..ខ្ញុំឈប់បេីគេឈប់រវល់នឹងផ្ដាច់ពាក្យជាមួយថេយ៉ុង!"
"នាងប្រាកដទេ?"សម្ដីរបស់យ៉ុងសុីកធ្វេីឲ្យស៊ូហេលេីកចិញ្ចេីមឡេីងហាក់ឌឺឲ្យនាយវិញ តាមចរឹកខ្មេីតនឹងចង់ឈ្នះរបស់នាង។
"លោកមានន័យថាមិច?"
"តេីនាងប្រាកដទេដែលថាហូស៊ុកជាអ្នកទៅរវល់ជាមួយ គីម-ថេយ៉ុង?ខ្ញុំដឹងថានាងមិនល្ងង់ដល់ថ្នាក់មិនដឹងនោះទេព្រោះនាងជាមនុស្សដែលនៅជាមួយគេជាប់!"ទោះយ៉ុងសុីកនិយាយបែបណាក៏ស៊ូហេនៅតែញញឹមលាក់ទឹកមុខពិតធ្វេីដូចធម្មតាថែមទាំងសួរសកទៅយ៉ុងសុីកវិញមិនចាញ់គ្នា។

"ឆឹស!..ហេតុអីយករឿងនេះមកនិយាយជាមួយខ្ញុំ? អូខេខ្ញុំទទួលស្គាល់ថាខ្ញុំខ្លាចបាត់បង់ថេយ៉ុង!តែលោកគិតថាមានតែខ្ញុំមែនទេដែលខ្លាច?"ស៊ូហេសួរទាំងញញឹមយ៉ាងមុតដាក់យ៉ុងសុីកទាំងមានភាពជឿជាក់។ គេនិយាយត្រូវនាងមិនបានល្ងង់នោះទេ នាងក៏ដឹងថាយ៉ុងសុីកលួចស្រលាញ់ហូស៊ុកដែរ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now