EP52:មានសង្សឹម

217 35 1
                                    


+New day✨

ថេយ៉ុងចេញមកពី Apartment ត្រឡប់មកផ្ទះវិញដេីម្បីមករៀបចំអីវ៉ាន់ទៅតាមរកបេះដូងរបស់គេដែលបានបាត់ទៅ។
ថេយ៉ុងឈរកោពុកមាត់នៅមុខកញ្ចក់ទាំងមានស្នាមញញឹម មិនមុខងាប់ដូចជារាល់ដង គេមកងូតទឹករៀបចំខ្លួន។ រឿងរកហូស៊ុកគេគិតថាស្រួលទេទោះនៅបូ៊សានមិនដឹងកន្លែងណាក៏ដោយគេនឹងប្រេីភាពវ៉ៃឆ្លាតរបស់គេទៅរកហូស៊ុកទាល់តែឃេីញ។

*ខាងក្រោម

"លោកស្រី!"មេកា
"យ៉ាងមិចមេកា?"លោកស្រីគីមពិសារតែរងចាំមេកានិយាយ មេីលទៅថ្ងៃនេះសប្បាយចិត្តខុសពីធម្មតា
"អ្នកប្រុសមកផ្ទះកាលពីព្រឹក!"មេកា
"មុខពិបាកមេីលណាស់មែនទេ?"លោកស្រីគីម
"អត់ទេលោកស្រី!..ថ្ងៃនេះអ្នកប្រុសញញឹមសប្បាយរីករាយខ្លាំងណាស់!"មេកា

"មេកាថាមិច?ថ្ងៃនេះកូនថេយ៍គេសប្បាយចិត្តមែនទេ?"អ្នកស្រីគីមគ្រាន់តែឮក៏រាងសប្បាយចិត្តព្រោះខានឮបែបនេះយូហេីយក្រៅពីពាក្យថាស្រវឹងព្រលប់ចេញព្រលឹមចូលនោះ។

"ខ្ញុំឃេីញអ្នកប្រុសញញឹមតាំងពីដេីរចូលដូចជាមានរឿងសប្បាយចិត្តណាស់អ៊ីចឹងណាលោកស្រី!"អ្នកស្រីគីមគិតបន្តិចទេីបប្រាប់អ្នកបម្រេីឲ្យទៅតាមអ្នកប្រុសថេយ៉ុងឲ្យចុះមកដេីម្បីឲ្យគាត់សង្កេតមេីលដោយផ្ទាល់។

"ទៅតាមអ្នកប្រុសមក!"
"ចាស!លោកស្រី!"អ្នកបម្រេីបំណងចង់ទៅអ្នកប្រុសតាមបញ្ជាម្ខាស់ស្រីហៅទៅហេីយតែភ្លាមៗថេយ៉ុងក៏ចុះមកល្មមដោយមានរៀបចំវ៉ាលីមកជាមួយទៀតផង។

"កូនថេយ៍!.."អ្នកស្រីដេីរទៅរកកូនទាំងសប្បាយចិត្តឃេីញមុខដ៏ស្រស់សង្ហាលែងមានពុកចង្ការ ស្នាមញញឹមពោពេញដោយភាពសប្បាយចិត្តពីមុន។មុខក៏ស្រស់ស្រាយមិនដូចជាតាល់ដង

"នេះកូនចង់ទៅណា?"អ្នកស្រីក្រលែកឃេីញវ៉ាលីក៏សួរជាមួយនឹង ចម្ងល់នៅលេីផ្ទៃមុខរបស់អ្នកស្រី
"កូនចង់ទៅបូ៊សាន!..ម៉ាក់លោកប៉ានៅឯណា?"

"លោកប៉ានៅទីនោះ!..កូនមានរឿងអី?"អ្នកស្រីគីមនាំកូនប្រុសទៅរកលោកគីមដេីម្បីនិយាយគ្នា
"លោកប៉ាខ្ញុំមានរឿងនិយាយជាមួយប៉ា!"
"មានរឿងអី?"លោកគីមគាត់ក៏ធម្មតាយូៗកូនប្រុសស្វាងស្រាមកនិយាយជាមួយត្រឹមត្រូវម្ដងគាត់ក៏មិនខ្វល់ច្រេីនដែរ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now