EP29:អនុស្សាវរីយ៍🤍✨

224 30 11
                                    


មួយសន្ទុះក្រោយកាយតូចក៏សម្រួលអារម្មណ៍រួចក៏ចេញមកវិញដោយសាសុីនឌីនាងផ្ញេីរសាររកគេណាមួយលោកគ្រូក៏រកគេដូចគ្នា។

"ហូស៊ុក-ទេីបតែមកពីណា?..គ្រូកំពុងតែរកឯងផងឆាប់មកនេះមក"លោកគ្រូបន្ទុកថ្នាក់ដេីរទៅទាញដៃអាល្អិតឲ្យមកចូលរួមតុអាហារជាមួយគ្នាព្រោះមានតែគេម្នាក់ប៉ុណ្ណោះដែលមិនទាន់បានញាំអី។

"ចូលអង្គុយត្រង់នោះទៅ!"លោកគ្រូ

"គឺខ្ញុំទៅអង្គុយលែងនៅត្រង់នោះលោកគ្រូ!"អាល្អិតញឹមតិចៗប្រាប់លោកគ្រូហេីយមុននឹងចូលទៅអង្គុយរួមជាមួយនឹងមិត្តភក្តិ។

"ទាមទារចំណាប់អារម្មណ៍!"ស៊ូហេនិយាយតិចៗតែបំណងឲ្យកាយតូចឮដោយទឹកមុខជ្រេញដាក់រាងតូចនឹងភ្នែកសម្លក់សម្លឹង។
"រំខាន"ក្រោយស៊ូហេនិយាយមិនទាន់ចប់ស្រួលបួលផងថេយ៉ុងក៏ថាឲ្យរាងតូចបន្ថែមទៀតជាមួយនឹងទឹកមុខស្មេីរងាប់ដូចដេីម។

"......"កាយតូចមិនតតបមិនចង់មានរឿងជាមួយរាងក្រាស់នឹងសង្សាសំណព្វរបស់មនុស្សមាឌធំ ស៊ុកស៊ុកក៏ស៊ូទ្រាំស្ងាត់មាត់មិនតតបជាមួយនឹងមនុស្ស អវិជ្ជមាន ទាំងពីរនាក់នោះព្រោះមនុស្សនេះចូលចិត្តតែគិតអាក្រក់ៗពីគេតែប៉ុណ្ណោះ។

"ស៊ុក..មកនេះមក! អង្គុយទីនេះធ្វេីអីមិនខ្លាចឆ្លងរោគឆ្គួតទេហ្ហេស?"សុីនឌីដេីរមកទាញដៃកាយតូចឲ្យមកអង្គុយតុជាមួយក្រុមរបស់គេវិញសប្បាយៗក៏គ្មានមនុស្សសម្ដីអាក្រក់មកចាំអង្គុយសម្លក់សម្លឹងដែរ។

"យ៉ាងមិចហេីយមិនអីទេហ្ហេស?"យ៉ុងសុីក
"ខ្ញុំមិនអីទេ"ស៊ុកស៊ុកញញឹមខ្សោះៗតបទៅមនុស្សមាឌធំមុននឹងដាក់់ខ្លួនអង្គុយជិតគេ។

"នេះញាំឲ្យច្រេីនៗទៅឆ្ងាញ់ទាំងអស់"សុីនឌី
"យេីងញាំមិនអស់ទេ..កុំដាក់ទៀតអី?"ស៊ុកស៊ុកសម្លឹងទៅមេីលចានពោពេញទៅដោយសាច់អាហារសមុទ្រដែលសុីនឌីចាប់ឲ្យគេជាហូហែ ។

"កុំនិយាយច្រេីន!ញាំទៅ!"សុីនឌីស្អប់រាងតូចនិយាយច្រេីនក៏ចាប់អាហារនោះមកបញ្ចុកគេឡេីងពេញមាត់កុំឲ្យបាននិយាយតវ៉ាច្រេីនពេក។
"អឹមម "ស៊ុកស៊ុកព្រមញាំតាមសម្រួលតែភ្នែកវិញចេះតែលួចសម្លឹងទៅមនុស្សមាឌធំនឹងស៊ូហេរហូត។ ដឹងហេីយឮហេីយថាឃេីញគេរីករាយជាមួយគ្នាខ្លួនឯងនឹងខូចចិត្តតែមិនអាចធ្វេីចិត្តឲ្យប្រងេីយនឹងរាងក្រាស់បានសោះ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now