EP63: បារម្ភ

196 32 14
                                    


បន្តិចក្រោយស៊ុកស៊ុកក៏ដេីរមកមេីលថេយ៉ុងឃេីញថានាយពិតជាធ្វេីបានពិតមែន។ តែហេតុអីចាំបាច់មកលំបាកបែបនេះវាមិនដូចជាគេនោះទេ។

ព្រោះគេស្រលាញ់យេីងនោះអី!

"រួចហេីយមែនទេ?"
"បាទ!"ថេយ៉ុងញញឹមយ៉ាងស្រស់ចេញមករកកាយតូចតែដោយសារតែញេីសរបស់គេធ្វេីឲ្យកាយតូចគេចខ្លួនឆាយពីនាយ។

"សុំទោស..!គឺក្ដៅខ្លាំងណាស់!"ថេយ៉ុងដកខ្លួនឆាយពីកាយតូចបន្តិចទាំងញញឹមមិនសម ព្រោះខ្លាចថាកាយតូចទទួលបានក្លិនមិនល្អពីខ្លួន។

"មិនអីទេ..តែលោកទៅសម្អាតខ្លួនសិនទៅ!"ស៊ុកស៊ុកថាហេីយក៏ដេីរចេញពីរាងក្រាស់ទៅបាត់ហាក់បីដូចជាមិនខ្វល់ជាមួយមនុស្សមាឌធំដែលខ្លួនបានធ្វេីបាបដោយប្រេីឡេីងស្លេកមុខមិនបានសម្រាក។
"អរ!.."ថេយ៉ុងធ្វេីខ្លួនមិនត្រូវតែដឹងត្រឹមថា នាយពេលនេះគឺគ្មានភាពជឿជាក់នោះទេ

"តែទៅរកខោអាវមកពីណាទៅ?...ទៅទិញទាំងសភាពបែបនេះហ្ហេស?...ខ្មាស់គេណាស់!"ថេយ៉ុងមេីលសភាពខ្លួនឯងហេីយក្រវីក្បាល សភាពគេបែបនេះស្រួលមិនស្រួលគេដេញចេញពីហាងផងមិនដឹង។

"យ៉ាងមិច?ឯងនាំខ្ញុំទៅណា?"សុីងជូនត្រូវអាល្អិតទាញមកជាមួយទាំងមិនដឹងរឿង សុខៗក្មេងម្នាក់នេះក៏ទាញមកភ្លាមៗអ្វីក៏មិននិយាយ។

"បងនាំគេទៅប្ដូរខោអាវបន្តិចទៅ!"ស៊ុកស៊ុកទាញសុីងជូនឲ្យមកឈរនៅមុខរបស់ថេយ៉ុងនឹងប្រាប់ឲ្យនាយជូនថេយ៉ុងទៅប្ដូរខោអាវនៅផ្ទះរបស់នាយ។

"អីគេ?និយាយអី?ឯងចង់ឲ្តគេពាក់ខោអាវរបស់ខ្ញុំ!?"សុីងជូនសួរបញ្ចាក់ព្រោះតែមិននឹកស្មានថាអាល្អិតនេះនិយាយពាក្យហ្នឹងចេញមក

"បងមេីលសភាពគេទៅមិនខុសពី....ហ្ណេីយ..បងឲ្យគេខ្ចីខោអាវបងសិនទៅ!"ប្រាប់ហេីយអាល្អិតក៏ទៅវិញបាត់ព្រោះមិនចង់ឲ្យមនុស្សមាឌធំគិតថាខ្លួនកំពុងតែខ្វល់ខ្វាយជាមួយ។

"ហឹម..មកតាមមក!"សុីងជូនមេីលសភាពរបស់ថេយ៉ុងពីក្បាលដល់ចុងជេីងមេីលទៅក៏ពិបាកទទួលយកដែរអាចនឹងរត់ភ្ញៀវរបស់គេអស់ផង។

ថេយ៉ុងងក់ក្បាលហេីយក៏ទៅតាមសុីងជូន តែក្នុងចិត្តនេះណាក៏ខ្នាញ់នឹងកាយតូចណាស់ដែរ ស្មានតែនាយមិនដឹងមែនទេថាក្មេងនោះចង់ថានាយដូចអីនោះ?..បានដៃសម្បេីមណាស់ក្មេងនេះ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now