EP50: Wanna meet you

218 35 7
                                    


ហ្គេមចាប់ផ្ដេីម

"លក្ខខណ្ឌ ធ្វេីតាមសំណេី! និយាយកាពិត! នឹងផឹក ហេីយអ្នកចង់សួរត្រូវតែផឹកដេីម្បីសំណួរ!សួរប៉ុន្មានទៅកាន់អ្នកចាញ់ក៏បានតែត្រូវផឹកមួយសំណួរមួយកែវ"ហេរីប្រាប់ លក្ខខណ្ឌទៅគ្រប់គ្នាមុននឹងនាំគ្នាអង្គុយជារង្វង់ដេីម្បីបង្វិលដបស្រា

"មកហេីយ!!!"គ្របគ្នាស្រែករងចាំមេីលដបដែលវាជិតនឹងឈប់
"យេ!!!"ចុងក្រោយដបមួយនោះក៏ឈប់នៅនឹងមុខរបស់មិត្តរបស់ហេរីដោយអ្នកលែងទាំងអស់ប្រាប់ឲ្យនាងរាំ។

"បន្ត!បន្ត!"ក្រោយនាងរាំរួចដបស្រាក៏បង្វិលបន្តដេីម្បីរកអ្នកចាញ់បន្ទាប់។ ដបស្រាវិលតិចៗឈប់នៅមុខហេរី ដោយនាងចាំឲ្យគ្រប់គ្នាសួរនាង។

"ថេយ៉ុងសួរហេរីទៅៗ!!"មិត្តភក្តិហេរីនឹងគ្រប់គ្នាឲ្យថេយ៉ុងសួរទៅកាន់ហេរីដូចដែលនាងចង់បានក៏ចង់ចាប់គូឲ្យពួកគេដែរ។ ថេយ៉ុងញញឹមដាក់ហេរីបន្តិចទេីបនិយាយ។

"នាងស្អាតណាស់!!"ដោយមិនដឹងថាត្រូវសួរអីថេយ៉ុងក៏ជ្រេីសរេីសនិយាយសរសេីរនាងដែលធ្វេីអោយនាងញញឹមខ្ចឹបទាំងអៀនឯគ្រប់គ្នាក៏ហោទាំងអៀនដូចគ្នាព្រោះគិតថាថេយ៉ុងមានចិត្តឲ្យហេរី។

ដបស្រាបង្វិលរហូតដល់វាឈប់នៅមុខថេយ៉ុង ដំបូងយ៉ុងសុីកចង់សួរតែហេរីនាងក៏ស្នេីរសួរមុនព្រោះនាងរងចាំឪកាសនេះយូមកហេីយ។

"ខ្ញុំចង់សួរ!"ហេរីនាងសុខចិត្តផឹកដេីម្បីបានសួរថេយ៉ុងព្រោះនាងចង់ដឹងថាបុរសដែលនាងពេញចិត្តមានមនុស្សក្នុងចិត្តឬនៅ។

"លោកមានមនុស្សក្នុងចិត្តហេីយឬនៅ?"គ្រប់គ្នាហោពេលឮហេរីសួរថេយ៉ុងបែបនេះដោយគិតថាទាំងពីរនាក់សមគ្នាណាស់

"មានហេីយ!!"ដោយដឹងហេីយហេរីនាងញញឹមខ្ជឹបមិនហ៊ានសួរបន្តទេីបនាងធ្វេីសញ្ញោឲ្យមិត្តភក្តិរបស់នាងសួរថេយ៉ុងបន្ថែម

"ខ្ញុំចង់សួ!"
"តេីគេជាអ្នកណា!ជាមនុស្សដែលលោកស្គាល់ដែលទេ?"ឮហេីយថេយ៉ុងញញឹមបន្តិចមុននឹងឆ្លេីយ
"មែនហេីយ!ជាមនុស្សដែលខ្ញុំស្គាល់!"បន្ទាប់ពីបានចម្លេីយហេីយ ពួកនាងក៏ឈប់សួរនាំគ្នាលួចញញឹមដោយគិតថាម្នាក់ដែលថេយ៉ុងពេញចិត្តអាចនឹងមានក្នុងចំណោមពួកគេ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now