EP69: ជុង ហូស៊ុក!មេីលមកបង😤

251 33 14
                                    


ថេយ៉ុងនឹងស៊ុកស៊ុកត្រូវបានមេីលដោយលោកស្រីជុងតាំងពីចូលមកដល់ក្នុងផ្ទះដោយម្នាក់ៗរងចាំតែឲ្យលោកស្រីជុងសួរប៉ុណ្ណោះ ព្រោះដឹងថាគាត់ប្រហែលជាមានចម្ងល់ច្រេីនណាស់ពេលនេះ។

"ម៉ាក់ចង់សួរអីសួរមកចោះ!"អាល្អិតក្រោយដឹងថាអ្នកជាម្ដាយមានរឿងចង់សួរក៏បេីកដៃឲ្យគាត់សួរតែម្ដង

"បងអ្នកឆ្លេីយ!..អ្នកមីងសួរអីទុកឲ្យខ្ញុំអ្នកឆ្លេីយ!"ថេយ៉ុងនិយាយដោយប្រាកដប្រជារងចាំឆ្លេីយគ្រប់សំណួរដែលអ្នកស្រីជុងនឹងសួរគេ

"ល្អ!..ដំបូងហេតុអីមកជាមួយគ្នា?"អ្នកស្រីជុងបានអាល្អិតបេីកដៃហេីយក៏មិនចាំយូនឹងចាប់ផ្ដេីមសួរតែម្ដង។

"ខ្ញុំបានទៅតាមរកហូស៊ុកនៅបូ៊សាន!...ហេីយយេីងក៏បានជួបគ្នា........."ថេយ៉ុងប្រាប់តាមដំណេីររឿងឆ្លេីយគ្រប់បែបយ៉ាងដែលនៅឯបូ៊សានដែលគេគិតថាអ្នកស្រីជុងចង់ដឹងដោយមិនចាំបាច់ឲ្យគាត់សួរនោះទេ។

"មានន័យថាកូននឹងថេយ៉ុងទាក់ទងគ្នាមែនទេ?"អ្នកស្រីជុងងក់ក្បាលដោយការយល់ឃេីញរបស់គាត់ ដោយគ្រាន់តែតាមមេីលសភាពរបស់ពួកគេ។
"បាទ.."ទាំងពីរនាក់ងក់ក្បាលឆ្លេីយដំណាលគ្នាបញ្ចាក់ឲ្យអ្នកស្រីជុងបានដឹង

"ហូស៊ុកកូនទៅងូតទឹកសម្អាតខ្លួនសិនទៅ!"អ្នកស្រីជុងមានទឹកមុខស្មេីដេញអាល្អិតឲ្យចេញដេីម្បីឲ្យគាត់មានឪកាសនិយាយជាមួយថេយ៉ុងព្រោះគាត់មានរឿងច្រេីនដែលចង់សួរថេយ៉ុង ក៏ហាក់ដូចជាមិនសប្បាយចិត្តអីដែរ។
"បាទ!"ស៊ុកស៊ុកងាកមេីលមុខមនុស្សមាឌធំបន្តិចហេីយក៏ព្រមទៅតាមអ្វីដែលអ្នកជាម្ដាយបានប្រាប់ដោយទុកឲ្យថេយ៉ុងប្រឈមមុខជាមួយនឹងអ្នកស្រីជុងដោយខ្លួនឯង។
"អ៊ុន..នាំអ្នកប្រុសតូចទៅបន្ទប់ទៅ!'ស៊ុកស៊ុកត្រូវអ៊ុននាំទៅបន្ទប់តាមអ្វីដែលអ្នកស្រីជុងបញ្ជា។ ពេលឃេីញអាល្អិតទៅផុតហេីយអ្នកស្រីជុងក៏មកនិយាយជាមួយថេយ៉ុងវិញ ម្ដងនេះគាត់នឹងធ្វេីឲ្យច្បាស់លាស់ប្រាកថថាហូស៊ុករបស់គាត់គឺរេីសមនុស្សត្រូវមិនដូចជាគាត់។

"ថេយ៉ុង!"
"បាទ!"ថេយ៉ុងមិនញញេីតដោយទឹកមុខរបស់គេគឺនៅធម្មតាគេរួចរាល់ហេីយដេីម្បីឆ្លេីយអ្វីដែលអ្នកស្រីជុងនឹងសួរគេបន្តិចទៀតនេះ។ គេក៏ដឹងថាអ្នកស្រីជុងមិនបានសប្បាយចិត្តជាមួយខ្លួនដែរ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now