EP49:ផ្លាស់ប្ដូរខុសពីមុន

190 34 5
                                    


ថេយ៉ុងចេញពីផ្ទះគេមកសាលាដែលជាសកលវិទ្យាល័យ សេអ៊ូលដែលល្បីឈ្មោះក្នុងប្រទេសកូរ៉េក៏ជាសកលវិទ្យាល័យអន្តរជាតិក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

នាយសង្ហារដេីរចូលមកក្នុងសាលាជាមួយនឹងរាងខ្ពស់សង្ហារ ប្រជាប្រិយនឹងភាពល្បីល្បាញ់ថេយ៉ុងនៅតែមានដូចដេីមអាចថាលេីសដេីមទៀតផង ។

"ថេយ៉ុង!.."ស្រីស្រស់មុខសរម៉ត់ខៃជាសិស្សច្បងមករកថេយ៉ុងជាមួយស្នាមញញឹមដោយការពេញចិត្តពេញថ្លេីមជាមួយមនុស្សមាឌធំដែលជាសិស្សប្អូន។
"សិស្សច្បង?"ថេយ៉ុងឈប់នឹងរាក់ទាក់ទៅកាន់ស្រីស្រស់ដែលជាសិស្សច្បងឈ្មោះហេរី គេក៏បានឮពីមាត់គ្រប់គ្នាថាសិស្សច្បងម្នាក់នេះលួចពេញចិត្តមកលេីគេ នាងស្អាត កូនអ្នកមាននឹងជាម៉ូដែល តែខ្ញុំមិនចាប់អារម្មណ៍នឹងនាងទេ! មិនដឹងថាមកពីហេតុអី?..ដោយសារតែចិត្តនឹងបេះដូងខ្ញុំត្រូវហូស៊ុកដាក់ទោសមែនទេ?. បេីតាមចរឹកថេយ៉ុងពីមុន នាងស្អាត នឹងទាក់ទាញបែបនេះប្រាកដជាមិនរួចផុតពីក្រញាំដៃរបស់នាយដាច់ខាត។

"អរុណសួរស្ដី!.."ហេរីញញឹមយ៉ាងស្រស់ទៅក្បែរាងសង្ហារថេយ៉ុងក៏បានញញឹមរាក់ទាក់យ៉ាងផ្អែមទៅកាន់នាងវិញដូចគ្នា ទុកជាការគួរសម។
"បាទសួរស្ដី!"
"ល្ងាចនេះមិត្តភ័ក្តិរបស់ខ្ញុំមានពិធីខួបកំណេីត ខ្ញុំចង់អញ្ចេីញលោកឲ្យចូលរួមលោកគិតយ៉ាងណាអាចចូលរួមជាមួយពួកយេីងទេ!"ហេរី

"បេីអ្នកនាងមានចិត្តបបួលទៅហេីយ ខ្ញុំមិនអាចប្រកែកទេ!"ថេយ៉ុងញញឹមសម្ដីផ្អែមដូចតែពីមុន ហេីយបេីនាយនិយាយថ្នាក់នេះមិនឲ្យហេរីនាងរំភេីបបានយ៉ងមិច?
"ប្រសេីណាស់"ហេរី
"អ៊ីចឹងខ្ញុំសុំទៅសិនហេីយ! ជួបគ្នាល្ងាចនេះ!"ថេយ៉ុងសុំដកខ្លួនដោយសារតែកាងវ៉ុនកំពុងតែចាំខ្លួន

"ចាស!ជួបគ្នាល្ងាចនេះ"ហេរីញញឹមយ៉ាងស្រស់ដោយគិតថាថេយ៉ុងប្រហែលមានចិត្តឲ្យនាងឬក៏ពេញចិត្តនាងដូចគ្នា ព្រោះគ្មាននរណាអាចផុតពីរវង្វង់ស្នេហ៍របស់នាងបានទេ ទាំងស្អាត ឆ្លាតកូនអ្នកមានហេីយថែមទាំងជាដារាម៉ូដែលទៀត។

"បេីកុំតែឯងមកមុនពួកយេីងនឹងយកគេហេីយ"ស្រីម្នាក់ក្នុងចំណោមក្រុមរបស់ហេរីនិយាយ
"ឯងនិយាយស្អី?..មេីលទៅគេដូចជាចេញចិត្តជាមួយហេរីទេ!"
"គេប្រហែលពេញចិត្តឯងហេីយហេរី!"ហេរីឮបែបនេះញញឹមខ្ចីបដោយលួចសប្បាយចិត្តជាស្រេច ហេីយលួចគិតថាមនុស្ស រ៉ូមែនទិច ឡូយដូចជាថេយ៉ុងនាយនឹងសុំនាងទាក់ទងគ្នា។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now