EP56: your Change

178 33 14
                                    


+ថ្ងៃថ្មី

ហូស៊ុកថ្ងៃនេះទៅសាលាធម្មតាដោយតាំងចិត្តថាបេីឃេីញថេយ៉ុងគេនឹងមិនរត់គេចទៀតឡេីយ។ ប៉ុន្តែចៃដន្យថ្ងៃនេះថេយ៉ុងមិនបានមកចាំគេដូចរាល់ដងទេឡានក៏មិនឃេីញមនុស្សក៏មិនឃេីញ។

"គេនៅតែមិនផ្លាស់ប្តូរ"ស៊ុកស៊ុកនិយាយឡេីងតិចៗដោយគិតថាគេនៅតែជាគីម ថេយ៉ុងដែលមិនចេះទ្រអ្នកណាដ៏ដែរបេីដឹងអញ្ចឹងគេមិនគេចពីនាយឲ្យហត់នោះទេព្រោះដឹងថា បេីគេជេរនាយតែប៉ុន្មានម៉ាត់គេនឹងខឹងចេញចរឹកក្អេងក្អាងដូចជារាល់ដង ហេីយស្មេីនេះប្រហែលនៅដេកអោបស្រីផងមិនដឹង។

"ល្អណាស់!"ស៊ុកស៊ុកងក់ក្បាលដោយធូទ្រូងព្រោះដឹងថាថេយ៉ុងលែងមករំខានសតិអារម្មណ៍របស់គេដូចជាម្សិលមិញ

"ហូស៊ុកតោះ!"មិត្តរួមថ្នាក់កំពុងតែដេីរមកក៏ជួបគ្នាទេីបទៅថ្នាក់ជាមួយគ្នាតែម្ដង។

ឯថេយ៉ុងវិញគេមិនមែនជាថេយ៉ុងកាលពីមុនទេ តាមពិតគេចង់ទៅជួបស៊ុកស៊ុកណាស់តែចៃដន្យអីថ្ងៃនេះគេមកតំណាងអោយលោកប៉ារបស់គេនៅសាកលវិទ្យាល័យមួយទៀត ទេីបគេមិនអាចទៅរកស៊ុកស៊ុកបាន។

***

ទម្រាំតែរួចវាក៏ថ្ងៃល្មម ថេយ៉ុងបានចេញមកយ៉ាងប្រញាប់ថ្ងៃនេះមិនថាយ៉ាងណាទេគេនឹងនិយាយជាមួយកាយតូចទាល់តែបាន ទោះស៊ុកស៊ុកមិននិយាយជាមួយគេក៏ដោយ។

ថេយ៉ិងកំពុងតែញាប់ជេីងតែក៏មិនភ្លេចងាកមកសួរលេខាឆយដែលខំដេីរទាំងដេីរមិនចង់ទាន់នាយ
"លេខាឆយ!...លោកឆែកឲ្យខ្ញុំផងតេីមានសាលាប៉ុន្មានទៀតដែលត្រូវចូលរួម?"

"ចាំបន្តិច!..គឺ..សាលាមួយទៀតជាសាលាចុងក្រោយហេីយតែគេចាប់ផ្ដេីមនៅបីថ្ងៃទៀត!"លេខាឆយ
"អូខេខ្ញុំយល់ហេីយ!...លោកទៅវិញខ្លួនឯងបានមែនទេ?"ថេយ៉ុងសួរទាំងកំពុងរៀបចូលឡាន

"អរ-គឺបាន!"លេខាឆយឆ្លេីយទាំងមុខភ្លឹសៗព្រោះដឹងថាថេយ៉ុងនិងឲ្យគេទៅវិញខ្លួនឯងហេីយ
"អូខេ!!"ថេយ៉ុងមិននិយាយច្រេីនក្រោយដឹងថាលេខាឆយអូខេហេីយគេក៏ចេញឡានទៅ យ៉ុនជេ-គូ(YEONJE-GU)តែម្ដង។

ថេយ៉ុងចំណាយពេលជិះឡានកន្លះម៉ោងទេីបទៅដល់ យ៉ុនជេ-គូ។រាងខ្ពស់សង្ហារចេញពីឡានសេរីទំនេីបជះរាងសង្ហារកន្លងមកតាមធម្មតា ដេីរចូលទៅក្នុងហាងcocoរបស់សុីងជូន។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now