EP68: back to Seoul 🇰🇷

233 32 4
                                    


ក្រោយអរបអររួចថេយ៉ុងក៏បីកាយតូចចូលមកក្នុងផ្ទះដោយសារតែអាល្អិតឈឺជេីង។ ដោយទាំងពីរនាក់មិនបានផឹករហូតដល់ស្រវឹងនោះទេ ។

"អង្គុយទីនេះសិនហេីយ!"ថេយ៉ុងបីកាយតូចមកដាក់លេីសាឡុងអោយអង្គុយហេីយនាយក៏ទៅដាំទឹកមកត្រាំជេីងឲ្យដេីម្បីម៉ាស្សាជេីងកន្លែងក្រិចឲ្យអាល្អិត។

បន្តិចក្រោយថេយ៉ុងក៏មកវិញជាមួយនឹងទឹកមួយចានដែក យកមកដាក់នៅចំពោះមុខស៊ុកស៊ុកហេីយលេីកជេីងអាល្អិតដាក់ត្រាំនឹងម៉ាស្សាឲ្យតិចៗថ្នមៗ។

ស៊ុកស៊ុកមេីលទៅកាយវិការនឹងការយកចិត្តទុកដាក់របស់មនុស្សមាឌធំទាំងញញឹម។ មានអារម្មណ៍ថាបុរសម្នាក់នេះទន់ភ្លន់មិនគួរឲ្យខ្លាចដូចពេលមុន នាយក៏ផ្លាស់ប្ដូរច្រេីនផងដែរ។

"ស្រួលខ្លួនួទេ?"ថេយ៉ុងសួរទាំងងេីយញញឹមដាក់អាល្អិត សភាពរបស់ថេយ៉ុងពេលនេះគឺជាសុភាពបុរសពិតៗ

"អឹម_បាទ!"ស៊ុកស៊ុកងក់ក្បាលតិចៗសម្លឹងមេីលមុខរបស់រាងក្រាស់មិនឈប់ ហេីយក៏តាំងលួចញញឹមតែម្នាក់ឯង

ដោយថេយ៉ុងភ្លេចខ្លួនមួយភ្លេតពេលសម្លឹងមុខតូចច្រមិចម្ដងទៀតក៏ឃេីញថាបិទភ្នែកគេងទៅហេីយមិនដឹងថាគេងតាំងពីពេលណានោះទេ។

"ហឹស...គួរឲ្យស្រលាញ់ណាស់!!"ថេយ៉ុងអស់សំណេីចពោលពាក្យទាំងគ្រឺតខ្នាញ់កាយតូច ទេីបដកចានដែករៀបទុកហេីយក៏ចូលមកបីអាល្អិតឡេីង

"អ្នកប្រុសតូចអូនមិនអាចគេងទីនេះទេ!"ថេយ៉ុងត្រកងកាយតូចស្រាលដូចសំឡីឡេីងទៅបន្ទប់គេងមុននឹងដាក់ស៊ុកស៊ុកឲ្យគេងលេីពូកថ្នមៗ ហេីយក៏រៀបចំងូតទឹកដេីម្បីចូលគេងជាមួយអាល្អិត។

ថេយ៉ុងដេីរទៅបិទភ្លេីងហេីយក៏ឡេីងមកគេងក្បែរស៊ុកស៊ុកដោយដៃទាញកាយតូចច្រលឹងឲ្យចូលមកក្នុងទ្រូងដ៏កក់ក្ដៅរបស់ខ្លួន។

"Good night little prince "ថេយ៉ុងអោនទៅថេីបបបូមាត់តូចថ្នមៗមួយដង្ហេីមហេីយក៏បិទភ្នែកគេងជាមួយគ្នាលង់លក់រហូតដល់ព្រឹក។

_ថ្ងៃទៅសេអ៊ូល_

ក្រោយចំណាយពេលនៅបូសានប៉ុន្មានថ្ងៃចុងក្រោយនេះយ៉ាងរីករាយក៏ដល់ថ្ងៃដែលថេយ៉ុងនាំអាល្អិតទៅសេអ៊ូលវិញជាមួយគ្នា។ គិតមេីលទៅហូស៊ុកចេញពីកន្លែងគេនៅមួយរយ:ធំដែរហេីយ ពេលដល់ថ្ងៃទៅវិញបែបនេះគេពិតជាសប្បាយចិត្តនឹងអរយ៉ាងមិចមិនដឹងទេ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now