EP23:ក្ដីស្រលាញ់តែម្ខាង💔

230 36 14
                                    


ស៊ុកស៊ុកដោយមិនចង់នៅឈ្លោះតវ៉ាស្ដាប់ពាក្យគ្រោតគ្រាតចេញពីមាត់នាយបន្តក៏គិតចង់ដេីរគេចចេញ ព្រោះបេីគេកាន់តែនិយាយថេយ៉ុថកាន់តែខឹង។

"..អូយ..!"កាយតូចត្រូវបានទាញមកវិញម្ដងទៀតដោយកម្លាំងដ៏ខ្លាំងរបស់មនុស្សមាឌធំ ទប់ខ្លួនសឹងមិនជាប់។

"ឯងគ្មានសិទ្ធិដេីចេញពីយេីងបែបនេះទេ!>ថេយ៉ុងសង្កត់សម្លេងខណ:ដៃក៏ច្របាច់ដេីមដៃតូចខ្លាំងៗធ្វេីឲ្យម្ចាស់ខ្លួនស្រក់ទឹកភ្នែកមកម៉ាត់ៗ មានអារម្មណ៏ថាធ្វេីអីក៏ថេយ៉ុងមិនពេញចិត្តមិននិយាយក៏គេខឹងនិយាយតវ៉ាកាន់តែខឹង។

"ថេយ៉ុងឈឺ!...អាយ..(ប្រោស)"សម្លេងស្រែកដោយភាពឈឺចាប់នឹងត្រូវមនុស្សមាឌធំរុញមួយទំហឹងដួលអុកគូទទៅលេីឥដ្ឋទាំងគ្មានជំហោ។

"..ហ្ហឹក-ហ្ហឹក!..."ស៊ុកស៊ុកយំសម្លឹងទៅខ្នងមាំដែលដេីរចេញទាំងមិនខ្វល់ថាគេឈឺឬមិនឈឺ តែបេីគេខ្វល់ពីភាពឈឺចាប់ទាំងផ្លូវកាយផ្លូវចិត្តរបស់ស៊ុកស៊ុកនោះគេប្រាកដជាមិនធ្វេីបែបនេះដាក់រាងតូចឡេីយ។

ផាំង

ថេយ៉ុងដេីរទាំងមិនងាក់ក្រោយបិទទ្វាផាំងមកទម្លាក់ខ្លួនដេកលេីពូកទាំងមិនបានសម្អាតខ្លួន ធ្វេីដូចជាអស់កម្លាំងណាស់អញ្ចឹង តែទោះមិនប្រាប់បាត់មួយយប់មិញច្បាស់ណាស់មួយរយភាគរយនៅជាមួយស្រីរបស់នាយ។ អាក្រក់ អត្មានិយម យល់តែចិត្តខ្លួនឯងដោយមិនខ្វល់ពីផ្លូវចិត្តអ្នកជុំវិញខ្លួន។

***

កន្លងទៅមួយខែក្រោយទំនាក់ទំនងរវាងពួកគេគឺមិនមានអ្វីប្រែប្រួលសោះថេយ៉ុងនៅតែសោះកក្រោះធ្វេីបាបផ្លូវចិត្តនឹងរាងកាយស៊ុកស៊ុករហូត ថ្ងៃណាចិត្តល្អក៏ថ្នាក់ថ្នមថ្ងៃណាខឹងក៏មកធ្វេីបាប ដូចជាថ្ងៃដែលហូស៊ុកនឹងមិត្តភក្កិទៅញាំសាច់អាំងជាមួយគ្នាអញ្ចឹង ពេលដឹងថារាងតូចទៅជាមួយយ៉ុងសុីកក៏ម៉ួម៉ៅធ្វេីបាបគំរាមគំហែងលេីរាងតូចទៀត។

+ក្នុងថ្នាក់

"!ថេយ៉ុង..ជិតប្រឡងបញ្ចប់ហេីយ..ពួកឯងនឹងរៀបការជាមួយគ្នាមែនទេ!"សិស្សស្រីដែលចូលចិត្តគូរដណ្ដឹងមួយគូរនេះនាងមកសួរព្រោះពួកគេក៏ភ្ជាប់ពាក្យគ្នាយូហេីយពេលនេះក៏រៀនជិតចប់ពេលចូលសកលវិទ្យាល័យគឺអាចរៀបការបានហេីយ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now