EP47: ខ្ញុំកាន់តែដឹងក្ដីហេីយ

209 35 2
                                    

+ប៉ុស្តិ៍ ប៉ូលិស

ក្រោយរឿងនោះក្មេងៗអង្គុយទាំងអោនមុខដឹងខុសដោយសារហូស៊ុកខលហៅបូលិសមកនាំពួកគេទៅណែនាំ គឺធ្វេីស្ងាត់ៗប៉ុណ្ណោះព្រោះមិនចង់ឲ្យក្មេងៗខូចឈ្មោះដោយសារពួកគេជាសិស្ស។
"ថ្ងៃក្រោយឈប់ធ្វេីបែបនេះទៀតមិនចឹងទេត្រូវហៅមក ប៉ុស្តិ៍ បូលិសម្ដងទៀតហេីយឮទេ!..ក៏មិនមែនណែនាំធម្មតាដូចពេលនេះដែរ"លោកបូលិស

"បាទ/ចាស"ក្មេងៗ
"សុំទោសលោកពូនឹងបងប្រុសទៅ សំណាងហេីយពួកឯងនៅក្មេងកុំអីត្រូវមានឈ្មោះខ្មៅនៅក្នុងបញ្ជីនេះមិនខាន!"លោកពូបូលិស

"ហីយ៉ា!..ចង្រៃ!"ក្មេងៗលួចជេរទាំងខឹងព្រោះពួកគេជាក្មេងស្ទាវនិយាយពាក្យសុំទោសពិបាកណាស់
"ឆាប់ឡេីងក្មេងៗ"ហូស៊ុកប្រាប់មកតាមពីក្រោយ
"សុំទោសលោកពូ!..សុំទោសបងប្រុស!"ក្មេងទាំងបីសុំទោសទាំងប្រកែកមិនបាន ព្រោះគេកំពុងតែនៅមុខបូលិសនឹងមនុស្សចាស់ចង់មិនចង់ក៏ត្រូវតែសូមទោសដែរ។

"សុំទោសមិត្តឯងផង!"ហូស៊ុក
"ហឺយយយ!"ក្មេងដកដង្ហេីមធំសម្លក់ហូស៊ុកតែហូស៊ុកក៏សម្លក់ពួកគេវិញទេីបធ្វេីឲ្យក្មេងៗធ្វេីអីមិនបានក្រៅពីហាមាត់សូមទោសក្មេងដែលគេធ្វេីបាប។

"សុំទោស!"
"មិនអីទេ!!"ក្មេងម្នាក់នោះលេីកលែងទោសដោយមិនចង់មានរឿងជាមួយពួកគេក៏មិនចង់មានបញ្ហាម្ដងទៀតដែរ

"ពូស្គាល់ស្មោះស្គាល់មុខហេីយបេីពួកឯងធ្វេីវាម្ដងទៀតកុំថាពូចិត្តអាក្រក់!"បូលិស
"បាទ/ចាស"

"យេីងត្រូវខាតពេលដោយសារតែពួកឯងដឹងទេ!"ហូស៊ុកសម្លឹងទាំងមុខឆ្នាស់ៗ កាលពីមុនមិនមែនគេស្លូតទេតែមកពីគេមិនចង់មានបញ្ហាណាមួយមានតែថេយ៉ុងទេដែលធ្វេីបាបគេ គេក៏មិនអាចតតបជាមួយនាយបានតែពេលនេះ គេមិនអាចឈរមេីលរឿងអាក្រក់បែបនេះបានឡេីយ។

"លាហេីយលោកបូលិស!"ហូស៊ុកនឹងក្មេងៗនាំគ្នាចេញមកវិញព្រោះមានរឿងត្រូវនិយាយគ្នាជាមួយក្មេងៗបន្ត។ ក្មេងស្ទាវបែបនេះពិបាកកែពួកគេណាស់មានតែនិយាយឲ្យពួកគេខ្លាច។

"សងលុយទៅមិត្តឯងផង! ហេីយឯងបេីមានគេធ្វេីបាបម្ដងទៀតកុំនៅស្ងៀមប្រាប់វាទៅប៉ាម៉ាក់របស់ឯងទៅ គាត់នឹងដាក់ទោសពួកគេ!!"ហូស៊ុកប្រាប់ទៅក្មេងប្រុសម្នាក់នោះឲ្យគេរឹងមាំនឹងតតាំង។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now