EP62:ធ្វេីបាប

181 30 16
                                    


ថេយ៉ុងនឹងក្មេងៗដេីរមកយកឡានទាំងមិនមាននរណានិយាយអ្វីទាំងអស់រហូតដេីរមកដល់ឡានទេីបហេប៊ីនិយាយមុនគេ
"ស្អែកបងមកទៀតមក!កុំខ្វល់ពីបងហូស៊ុកនិយាយអី"
"មែនហេីយ..កុំខ្វល់អី..បងត្រូវតែយកឈ្នះគាត់ឲ្យបាន!"អ៊ុនហេនិយាយបន្ថែមព្រោះមេីលទៅទឹកមុខរបស់ថេយ៉ុងពិបាកមេីលណាស់ ទឹកមុខមិនសូវល្អទេ។

"បេីបងហ៊ានចុះចាញ់ពួកខ្ញុំស្ដាយកម្លាំងខំជួយបងណាស់!..."ជីយូនិយាយឌឺព្រោះជាក្មេងប្រុសស្ទាវបែបនេះទៀតមិនដឹងនិយាយលួងលោមថេយ៉ុងទេ។

"ខ្ញុំទៅវិញហេីយ!..."ថេយ៉ុងឡេីងឡានហេីយក៏ជិះទៅបាត់ដោយទុកឲ្យក្មេងៗឈរមេីលទាំងមុខស្អុយ។ ព្រោះថាមិនសប្បាយចិត្តដែលឮហូស៊ុកដេញថេយ៉ុងរហូតហេីយក៏មិនសប្បាយចិត្តដែលឃេីញថេយ៉ុងឆាប់ចុះចាញ់បែបនេះ។

"បងហូស៊ុកចិត្តដាច់ពេកហេីយ!.."ហេប៊ីក្រវីក្បាលសម្លឹងមេីលទៅឡានរបស់ថេយ៉ុងដែលបានបេីកចេញទៅទាំងមិនសប្បាយចិត្ត។

+ព្រឹក

ស៊ុកស៊ុកងេីបខ្លួនមកស្លៀកពាក់តាំងពីព្រលឹមដេីម្បីទៅសាលាថ្ងៃនេះ ព្រោះគេរាងយឺតបន្តិចហេីយ
"ហេតុអីឯងគេងយូម្ល៉េសថ្ងៃនេះ?"សុីងជូនសួរស៊ុកស៊ុកដែលចូលមកទាំងទឹកមុខមិនទាន់អស់ងងុយ ដេីរយោងខ្លួនដូចជាមនុស្សមិនបានដេកយ៉ាងអញ្ចឹង។

"គឺខ្ញុំគេងមិនសូវលក់!"ស៊ុកស៊ុកទៅយកកាហ្វេមកផឹកនឹងឆាប់បានទៅសាលាលផង។ យប់មិញនេះគេពិតជាគេងមិនលក់ទេដោយសារតែគិតពីថេយ៉ុង គិតមិនឈប់មិនបានគេងទម្រាំតែអាចបិទភ្នែកគេងលក់គឺម៉ោងពីរយប់អាទ្រាតទៅហេីយ។

"កេីតអី?"
"មិនដឹងទេ..គឺគ្រាន់តែគេងមិនលក់!"ស៊ុកស៊ុកប្រាប់ទាំងដូចជាកំពុងតែងាករកមេីលនរណាម្នាក់អញ្ចឹង

"គេមិនមកទេហ្ហេស?"ស៊ុកស៊ុកធ្វេីជាសួរដោយសារតែមិនបានឃេីញវត្តមានរបស់ថេយ៉ុងដូចរាល់ដង។ ក្រែងនិយាយថាសុំឪកាសហ្ហេស?នេះមិនទាន់បានអីផងក៏ចុះចាញ់ទៅហេីយ។

"អ្នកណា?"សុីងជូនសួរធ្វេីពេីដូចជាមិនដឹងតែក៏ដឹងច្បាស់ថាកាយតូចសួររកថេយ៉ុង តែគេមិនចង់និយាយគេចង់ឲ្យហូស៊ុកនិយាយឈ្មោះរបស់ថេយ៉ុង។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now