EP9:អត្មានិយម

371 35 0
                                    


ថេយ៉ុងនឹងហូស៊ុកចំណាយពេលមិនប៉ុន្មាននាទីក៏មកដល់សាលា។គ្រាន់តែនាយបេីកទ្វាចុះស្រីៗរបស់នាយក៏នាំគ្នាមករកអោបដៃខាងនេះខាងនោះជាប់។

"ហេតុអីថ្ងៃនេះលោកមកយឺតម្ល៉េះ?"
"នឹកមែនទេ?"ថេយ៉ុងសួរទាំងញញឹមព្រាននារីដាក់ស្រីៗ

"ខ្ញុំទៅមុនហេីយ!"មាឌតូចប្រាប់ទៅថេយ៉ុងហេីយក៏ដេីរទៅមុន។គេមិនចង់នៅក្បែនាយទេជាពិសេសស្អប់ពេលនាយមិនឲតម្លៃគេ ធ្វេីដូចជាមិនបានឃេីញគេ។

"សិស្សច្បង!!"គ្រាន់តែស៊ុកស៊ុកដេីរឆ្ងាយពីថេយ៉ុងមិនបានប៉ុន្មាន អ៊ុនវ៉ូក៏រត់មករកកាយតូចយ៉ាងលឿន ទាំងសប្បាយចិត្ត។

"អ៊ុនវ៉ូ!"រាងតូចញញឹមខ្សោះៗដាក់នាយនឹងបន្តនិយាយគ្នាដេីរចូលទៅសាលាជាមួយគ្នាមេីលទៅស្នឹតស្នាលដែលធ្វេីឲអ្នកខ្លះមិនពេញចិត្ត។

"មេីល ហូស៊ុកចុះមួយរយះនេះឃេីញស្នឹតស្នាលនឹងសិស្សថ្មីម្នាក់នេះណាស់.."នាងម្នាក់និយាយបន្លឺចោលតែក៏ធ្វេីឲថេយ៉ុងរឹតតែម៉ួម៉ៅខ្លាំងលេីសដេីម យ៉ាងចម្លែក។

"អេ!..ថេយ៉ុងលោកចង់ទៅណា"នាងៗស្រែកពេលថេយ៉ុងវាសដៃពួកនាងចេញនឹងដេីរទៅទាំងមុខងាប់ធ្វេីអោយពួកនាងមានចម្ងល់គ្រប់គ្នា។

"ថេយ៉ុងខឹងមែនទេ?..គេមិនដែលបែបនេះទេ?"ពួកនាងសួរគ្នាមេីលមុខគ្នាទាំងមិនយល់ហេតុអីសុខៗថេយ៉ុងប្រែជាអញ្ចឹងរាល់ដងឲតែទាក់ទងនឹងហូស៊ុកនាយមិនចូលចិត្តទេ។

"ឬក៏ឯងនិយាយមុននេះ"
"មិនអាចទេ..ទោះជាគូដណ្តឹងតែថេយ៉ុងស្អប់ហូស៊ុកស្អីនោះណាស់!"ពួកនាងនិយាយដោយអំនួត ថេយ៉ុងដេីរចេញក៏អាចដោយសារតែមិនចង់ស្ដាប់រឿងរបស់ហូស៊ុក។

"បាត់បងម្សិលមិញខ្ញុំបារម្ភណាស់!"អ៊ុនវ៉ូនិយាយទាំងញញឹមគេសប្បាយចិត្តពេលឃេីញរាងតូចមករៀន

"អរគុណដែលបារម្ភ"ស៊ុកស៊ុកញញឹមខ្សោះដាក់នាយ ទោះចង់ឈឺមិនសប្បាយចិត្តយ៉ាងណាក៏ក្មេងម្នាក់នេះតែងតែផ្ដល់ស្នាមញញឹមឲទៅមនុស្សជុំវិញខ្លួនដែរ។

"ខ្ញុំអាចពឹងបងរឿងមួយបានទេ?"ឮសំណេីររបស់អ៊ុនវ៉ូហូស៊ុកក៏មិនបានប្រកែកនឹងងក់ក្បាលយល់ព្រម តែភ្លាមនោះក៏មានសម្លេងហៅរាងតូច។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now