EP40: ជួបជុំមិត្តភក្តិ

241 37 11
                                    

សុីនឌីនឹងលីយ៉ុនបានផុសវីដេអូនៅថ្ងៃនេះដែលខ្លួនបានសួរសិស្សស្រីម្នាក់នោះដោយផុសជាមួយនឹងចំណងជេីងថា"..ហេតុអីមិត្តភក្តិរបស់ខ្ញុំមកទទួលរឿងដែលគេមិនបានធ្វេី?..គ្រប់គ្នាពាក់មុខយក្សស្រែកឲ្យគេទទួលកំហុស ទាំងដែលគេជាជនរងគ្រោះដែលបិះនឹងស្លាប់ទៅវិញ!!!"

"ស្រីបិសាចឯងសមនឹងទទួលអ្វីដែលនាងបានធ្វេី!"សុីនឌីញញឹមទាំងសប្បាយចិត្តក្រោយផុសមិនប៉ុន្មាននាទីផងអ្នកចូលមេីលឡេីងរាប់ពាន់ទាំងសិស្សក្នុងសាលាគ្រូនឹងគ្រប់គ្នាដែលលេងបណ្ដាញសង្គម។

គ្រប់គ្នាបានបញ្ចេញមតិជាច្រេីនក្រោយបានមេីលវីដេអូនោះហេីយជាពិសេសគឺសិស្សសាលាហូស៊ុកដែលបានដឹងរឿងច្បាស់តែម្ដងព្រោះនាក់ក្រៅមិនសូវដឹងរឿងត្រឹមឃេីញតែវីដេអូ។

"ណែ!..ណែ!!.មានអ្នកឃេីញវីដេអូសុីនឌីឬនៅ?.គ្រប់គ្នា!..មានអ្នកមកសារភាព!"សិស្សក្នុងសាលារត់ឆ្លេឆ្លាចែកចាយគ្នានឹងបន្តឲ្យគ្នាមេីលពេញសាលា។

"ហេតុអីពួកឆ្គួតនេះមេីលមុខរបស់យេីង?"ស៊ូហេដែលដេីរជាមួយមិត្តភក្តិរបស់នាងក៏សម្លឹងសិស្សទាំងនោះទាំងកំហឹង។
"មិនដឹងដែរ!"

"នាងដារាសម្ដែង!"សុីនឌីដេីរមកឈប់មកស៊ូហេនឹងនិយាយដោយការឌឺដងឲ្យស៊ូហេដែលមិនទាន់ដឹងរឿង។
"..និយាយស្អីស្រីឆ្គួត?"ស៊ូហេខឹងឆេវទៅយកសុីនឌីចង់ទះនាង
"ហ៊ាន?..នាងមិនឃេីញភ្នែកជាច្រេីនកំពុងតែសម្លឹងមេីលមកទេហ្ហេស?"សុីនឌីដៀងភ្នែកឲ្យនាងដឹងមុននឹងឌឺបន្ត។

"មេីលទៅនាងមិនទាន់បានឃេីញវីដេអូនោះទេ!..មិនគិតបេីកមេីលទេហ្ហេស?.."សុីនឌីឌឺហេីយក៏ដេីរទៅទាំងសេីចឮៗឲ្យស៊ូហេដែលមិនដឹងរឿង។

"ស៊ូហេ!"
"យ៉ាងមិច?"
"មេីលនេះ!"មិត្តភក្តិរបស់នាងបង្ហាញវីដេអូនោះឲ្យស៊ូហេមេីលទាំងភ្ញាក់ផ្អេីលដូចគ្នា។ ឯស៊ូហេគ្រាន់តែឃេីញភ្លាមក៏ទាញមកមេីលយ៉ាងលឿនដោយទឹកមុខមិនល្អភ័យឡេីងមក។

"ស្រីបិសាច!..ចង់បានរបស់គេឡេីងញ័រខ្លួន!..ដេីម្បីប្រុសហ៊ានធ្វេីដល់ថ្នាក់ហ្នឹងមែនទេ?..មិនគួរឲ្យជឿ"គ្រប់គ្នាដែលដេីរកាត់ពួកគេនិយាយដោយការស្អប់ខ្ពេីម ដូឥរិយាបថភ្លាមៗក្រោយមានអ្នកបកស្រាយ តែក៏អាចឃេីញថាពួកគេជាមនុស្សដែលតែស្ករជឿលឿន អឺអេីតាមគ្នា។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now