EP61:មុខក្រាស់

192 31 2
                                    


ក្រោយពីជូនលោកតាទៅដល់កន្លែងរបស់គាត់ហេីយថេយ៉ុងក៏ប្រញាប់មកយ៉ាងលឿនដេីម្បីទៅហាងរបស់សុីងជូន។

"ពួកឯងទេីបតែមកពីណា?"សុីងជូនសួរទាំងមិនបានមេីលថាថេយ៉ុងក៏បានចូលមកជាមួយពួកគេផងដែរ។
"ពួកយេីងដេីរមកទេីបយូ!"ក្មេងដោះសារហេីយក៏ទៅរត់ទៅយកអៀមមកពាក់រាងៗខ្លួននឹងចាប់ផ្ដេីមធ្វេីការ

"លោក?..មកទៀតហេីយ?..ទំនេណាស់ហ្ហេស?សុីងជូនមកឈរទាល់មកច្រត់ចង្កេះសួរទៅកាន់ថេយ៉ុងដែលឈរមុខស្មេីរសម្លឹងជុំវិញហាងមិនខ្វល់ជាមួយគេទៅវិញ។

"ហូស៊ុកនៅឬអត់?"ថេយ៉ុងបែជាសួររកហូស៊ុកដោយមិនឆ្លេីយជាមួយនឹងសំណួររបស់សុីងជូនដែលបានសួរឡេីងព្រោះថាគេមិនបានចាប់អារម្មណ៍នឹងនាយទេមនុស្សដែលនាយចង់ដឹងចង់ឮមានតែហូស៊ុកប៉ុណ្ណោះ។

"អីយ៉ា!!.."សុីងជូនស្រែកឡេីងភ្លាត់ពេលភ្លាមៗថេយ៉ុងក៏ដេីរបុកស្មារបស់គេធ្វេីប្រងេីយ ថ្លេីមធំ។ គិតអីក្មេងអស់នេះ?

"ហូស៊ុក!.."ថេយ៉ុងចូលទៅក្បែរដោយចង់និយាយជាមួយកាយតូចដូចរាល់ដង..។ ហូស៊ុកងាកមកសម្លឹងមុខមនុស្សមាឌធំជាមួយទឹកមុខស្មេីរធេងមុននឹងអូសដៃរបស់នាយឲ្យមកក្រោយហាងនិយាយគ្នា។

"លោកមកធ្វេីអី?..ចំណាយពេលឥតប្រយោជន៍នៅទីនេះធ្វេីអី?លោកធ្វេីរឿងទាំងនោះដេីម្បីអី?"ម្ដងនេះកាយតូចព្រមសួរដោយចិត្តស្ងប់ តែក៏នៅតែមិនមេីលមុខរបស់មនុស្សមាឌធំដដែល។

"ខ្ញុំគ្រាន់តែចង់បង្ហាញឲ្យឯងឃេីញ!"
"ឃេីញអី?ឃេីញលោកសម្ដែងមែនទេ?"ស៊ុកស៊ុកងាកមកសួរទាំងចងចិញ្ចេីមជាប់គ្នាដោយចង់ផ្ចាញ់ឲ្យរាងក្រាស់

"ខ្ញុំដឹងថាខ្ញុំមិនល្អ..ក៏មិនសមធ្វេីឲ្យឯងជឿបានថាខ្ញុំមិនបានសម្ដែង!.ឯងចង់គិតជាមួយខ្ញុំយ៉ាងមិចក៏បាន..តែឯងផ្ដល់ឪកាស-ឲ្យខ្ញុំម្ដងបានទេ?"ថេយ៉ុងចាប់ដៃស្រឡូនឲ្យងាកមកនិយាយចំមុខគ្នាជាមួយ ដោយទឹកមុខរបស់គេគឺពិតប្រាកដខ្លាំងណាស់។

"ផ្ដល់ឪកាសឲ្យខ្ញុំបង្ហាញឲ្យឯងឃេីញបានទេ?"ទឹកមុខអង្វរកឃេីញច្បាស់នៅលេីមុខសង្ហាររបស់ថេយ៉ុងតែ ហូស៊ុកក៏នៅតែធម្មតា គ្មានអារម្មណ៍អីនឹងនាយ

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now