EP28:គួរតែដល់ពេល....

240 36 17
                                    


យ៉ុងសុីកដេីរចូលមកក្នុងបន្ទប់ឃេីញថារាយប៉ាយខណ:ពេលនោះថេយ៉ុងក៏ដេីរចេញមកពីបន្ទប់ទឹកដូចគ្នា។

"ហូស៊ុកនៅឯណា?"សំណួររបស់យ៉ុងសុីកហាក់ដូចជាខ្យល់ក្នុងត្រចៀកថេយ៉ុងគេមិនខ្ចីតបហេីយក៏ដេីរចេញទៅបាត់។ ខណ:នោះសម្លេងយំខ្សាវៗក៏ឮចេញមកពីបន្ទប់ទឹកដែលយ៉ុងសុីកដឹងច្បាស់ថាវាជាសម្លេងរបស់កាយតូច គេក៏រត់ចូលទៅមេីលយ៉ាងលឿន។

"ហូស៊ុក!"យ៉ុងសុីកបេីកទ្វាមកឃេីញសភាពរបស់ស៊ុកស៊ុកកំពុងអង្គុយក្រោមទឹកយំរហាមជាមួយនឹងអាវដែលដាច់ចេញសាច់ស្មាមេីលមិនយល់សភាពដូចជាកូនសត្វធ្លាក់ទឹកគួរឲ្យអាណិត។

"...."យ៉ុងសុីកគាំងហួសចិត្តនឹងថេយ៉ុងក៏រហ័សទៅបិទទឹកផ្កាឈូកនឹងទៅទាញកន្សែងយកមកដណ្ដប់លេីកាយតូច កុំឲ្យរងារនឹងបិទបាំងផង។

"ហ្ហឹក-ហ្ហឹក..យ៉ុងសុីក!"ស៊ុកស៊ុកយំចាប់ដៃមនុស្សមាឌធំជាប់...យំភ្នែកឡេីងក្រហម
"មានរឿងអី?"កាយតូចមិនប្រាប់គិតតែពីយំក្រវីក្បាលបដិសេធមិនព្រមឆ្លេីយនឹងសំណួរមនុស្សមាឌធំ តែទោះមិនឆ្លេីយក៏យ៉ុងសុីកដឹងច្បាស់ថាសភាពហូស៊ុកបែបនេះក៏ដោយសារតែថេយ៉ុង។

"មិនអីទេកុំយំអី!..កុំយំអីណា!"ពាក្យសម្ដីទន់ភ្លន់ពោពេញទៅដោយការលួងលោមជាមួយនឹងដៃទាំងគូរដែលលេីកទៅជូតទឹកភ្នែកដែលកំពុងតែហូលេីថ្ពាល់ក្រពុំទាំងគូរ។

"យប់នេះគេប្រហែលមិនមកវិញទេ..ខ្ញុំនឹងនៅកំដរឯង!..បេីឯងខ្លាចឲ្យសុីនឌីមកបានជាគ្នាផងក៏បាន!"យ៉ុងសុីកខ្លាចហូស៊ុកមិនទុកចិត្តខ្លួន ក៏ចង់ឲ្យសុីនឌីនាងមកបានជាគ្នា។

"មិនអីទេកុំរំខាននាងអី..!"
"បាន.."យ៉ុងសុីកញញឹមបន្តិចហេីយក៏ទៅរៀបចំថ្នាំដែលថេយ៉ុងធ្វេីឲ្យរញ៉ែរញ៉ៃមុននេះចេញឲ្យបានរៀបរយ។កំពុងតែរៀបចំក៏មានសម្លេងគោះទ្វាយ៉ុងសុីកក៏ទៅបេីក។

តុ-តុ

"សុីនឌី?"ស៊ុកស៊ុកដែលឮយ៉ុងសុីកថាជាសុីនឌីភ្លាមគេក៏ប្រញាប់ជូតទឹកភ្នែកខ្លាចថានាងឃេីញហេីមានអារម្មណ៍មិនល្អនឹងបារម្ភចំពោះខ្លួន។

"សួរស្ដី.!..តេីខ្ញុំអាចចូលខាងក្នុងផងបានទេ?"សុីនឌីសួរទាំងញញឹម យ៉ុងសុីករាងឆ្ងល់ដែលព្រោះហូស៊ុកមិនឲ្យហៅគេក៏មិនហៅចោះហេតុអីសុីនឌីមក។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now