EP 14:ឆ្អឹងទទឹងក

252 34 7
                                    


ពេលបានដំណឹងថារាងតូចនៅហាងកាហ្វេហេីយក៏ចេញឡានមករកយ៉ាងលឿន មុននេះទុកគេចោលសោះឥឡូវក៏តាមដូចចោរ។ព្រោះតែសេចក្ដីហួងហែងនឹងមិនទុកចិត្ត។

ចំណាយពេលមិនប៉ុន្មាននាទី ថេយ៉ុងក៏បានមកដល់មុខហាងកាហ្វេ សារាង នោះតែម្ដងលឿនទាន់ចិត្ត។
រាងសង្ហារខ្ពស់ស្រឡះចុះពីលេីឡានដេីរចូលទៅក្នុងហាងជះរាងសង្ហារនរណាក៏តាមមេីលមិនដាក់ភ្នែក។

"ណែអាល្អិត..ឯងមិនឃេីញយេីងទេហ្ហេស?"ថេយ៉ុងសួរអ៊ុនវ៉ូខណ:ទម្លាក់ខ្លួនអង្គុយជិតកាយតូច បង្ហាញកាយវិការមិនល្អជាមួយនឹងទឹកមុខឌឺដងឲអ៊ុនវ៉ូ។

"ហេតុអី..ខ្ញុំចាំបាច់ឃេីញលោក?"អ៊ុនវ៉ូញញឹមទាំងមិនសមខណ:ទ្រូងខាងឆ្វេងក៏មានអារម្មណ៍ថាឈឺនាយយល់ថាខ្លួនឯងមកយឺតជាងថេយ៉ុងឆ្ងាយ តែឲហាមចិត្តស្រលាញ់មិនបាននោះទេ។

"ព្រោះយេីងជាសិស្សច្បងរបស់ឯង!..មែនទេ?"ថេយ៉ុងឆ្លេីយតបនឹងអ៊ុនវ៉ូហេីយក៏ងាក់មកសួរកាយតូចដែលកំពុងត្រូវខ្លួនអោបរឹតចង្កេះមួយក្ដាប់។

"ថេយ៉ុង!.."រាងតូចខិតចេញឆ្ងាយពីរាងក្រាស់នឹងយកដៃមឹករបស់គេចេញពីចង្កេះទាំងចងចិញ្ចេីមដោយការមិនពេញចិត្តជាខ្លាំង។
"ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច.."ថាហេីយមិននៅយូកាយតូចក៏ក្រោកចេញទៅបន្ទប់ទឹកបាត់ ព្រោះតែធុញថប់ជាមួយនឹងវត្តមានរបស់ថេយ៉ុងខ្លាំងពេក នាយតែងតែមករំខានគេរហូត។

"យេីងដឹងថាឯងគិតអីលេី ជុង-ហូស៊ុក!"ពេលរាងតូចស៊ុកស៊ុកចេញទៅបាត់ថេយ៉ុងក៏និយាយសកសៀតអោយអ៊ុនវ៉ូដែលកំពុងធុញនឹងវត្តមានរបស់គេដែលមកជាឆ្អឹងទទឹងករបែបនេះ។
"អរ.."អ៊ុនវ៉ូក៏មិនបានប្រកែកឆ្លេីយឌឺដងទាំងញញឹមទៅកាន់ថេយ៉ុងវិញដូចគ្នា គេពិតជាគិតលេីសពីសិស្សច្បងសិស្សប្អូនជាមួយហូស៊ុកពិតមែនដូច្នេះគ្មានអីនឹងប្រកែកនោះទេ។

"ប្រាប់លោកទៅចោះ...ឲតែលោកនឹងបងហូស៊ុកមិនទាន់រៀបការខ្ញុំនៅតែមានឪកាស..បេីលោកហ៊ានតែប្រហែសខ្ញុំក៏ធានាឲមិនបានដែរ លោកដឹងមែនទេថានរណាចង់បានគាត់ខ្លះ?>ពាក្យសម្ដីឌឺដងរបស់អ៊ុនវ៉ូធ្វេីអោយថេយ៉ុងឆេះឆួលដៃក្ដាប់ណែនចង់តែចាប់អាក្មេងម្នាក់នេះដាល់ឲបែកមុខទេតែចៃដន្យអីហូស៊ុកក៏ដេីរមកល្មម។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now