EP35: សុំផ្ដាច់ពាក្យ

296 45 22
                                    


"ម៉ាក់ខ្ញុំចង់ទៅនិយាយជាមួយលោកអ៊ំនឹងអ៊ំស្រីជាមុន!"ហូស៊ុកចង់ប្រាប់ហេតុផលឲ្យលោកគីមនឹងអ្នកស្រីគីមឲ្យដឹងជាមុនទេីបទៅនិយាយគ្នាឲ្យដាច់ស្រលះជាមួយនឹងថេយ៉ុងតាមក្រោយ។

"បាន..អ៊ីចឹងចាំម៉ាក់ជូនកូនទៅ!"អ្នកស្រីជុងញញឹមនឹងអង្អែលក្បាលអាល្អិតថ្នមៗដោយយល់ព្រមឲ្យគេទៅនិយាយជាមួយប៉ាម៉ាក់ថេយ៉ុងដោយផ្ទាល់។

+វិមានត្រកូល គីម

"បង តេីអាចមានរឿងអីទេដឹង?ហេតុអីសុខៗអ្នកស្រីជុងចង់ជួបយេីងរឿងរបស់កូនៗ"អ្នកស្រីគីមអង្គុយជិតស្វាមីទាំងខ្វល់ចិត្ត ព្រោះមានអារម្មណ៍ថាមានរឿងមិនល្អ។
"មិនអីទេបន្តិចទៀតនឹងដឹង!"លោកគីមគាត់ក៏រាងខ្វល់តែ មិនទាន់ដឹងថាមានអីអញ្ចឹងគិតអីដែលល្អៗល្អជាង។

"សួរស្ដី/សួរស្ដី លោកអ៊ំ"ហូស៊ុកអោនគោរពចាស់ៗទេីបចូលទៅតាមអ្នកស្រីគីម
"អ្នកអូន កូនហូស៊ុកឆាប់ចូលមកខាងក្នុងសិនមក"អ្នកស្រីគីមទទួលស្វាគមន៍ទាំងញញឹមញញែម
អ្នកស្រីជុងនឹងហូស៊ុកអង្គុយចុះខណ:អ្នកបម្រេីក៏លេីកទឹកមកទទួលភ្ញៀវ។

"ហូស៊ុកហេតុអីកូនមកលឿនយ៉ាងនេះ កូនមិនមែនទៅដេីរលែងជាមួយសាលាជាមួយបងថេយ៉ុងទេហ្ហេស?"អ្នកស្រីគីម
"បាទ..តែមានរឿងតិចតួចទេីបខ្ញុំមកមុនអ៊ំស្រី"អាល្អិតប្រាប់ទាំងអោនមុខពេលមកដល់ឃេីញមុខពួកគាត់គេខ្លាចមិនហ៊ាននិយាយ។ គេដឹងថាគាត់ស្រលាញ់គេប៉ុណ្ណាតែគេមិនអាចរស់នៅជីវិតគូរជាមួយថេយ៉ុងបានទេព្រោះកូនរបស់គាត់មិនបានស្រលាញ់គេ ទោះការតទៅមុខក៏មេីលមុខគ្នាមិនចំអាចនឹងបែកបាក់ដដែលអញ្ចឹងគេគិតច្បាស់ហេីយថានឹងផ្ដាច់ពាក្យហេីយគេក៏មិនអាចទ្រាំទ្រពីការមេីលងាយរបស់ថេយ៉ុងបានទៀតដែរ វាសមល្មមដែលគេគួរតែដេីរចេញ។

"តេីអូនមានអី.ទេីបមករកបងនឹងម៉ាក់ថេយ៉ុងភ្លាមៗបែបនេះ"លោកគីម(គាត់នឹងអ្នកស្រីជុងជាមិត្តភក្តិតែរបៀបថា គាត់អាយុបងហេីយប្រៀបដូចជាបងប្រុសអ្នកស្រីជុងអីចឹងហ្ហាស់ អេតមីនធ្លាប់ប្រាប់ហេីយតែខ្លាចអ្នកទាំងអស់គ្នាភ្លេច)

"មែនហេីយបេីអ្នកអូនមានអីចង់និយាយក៏និយាយមកកុំខ្លាចអីសុទ្ធតែគ្នាឯង!"អ្នកស្រីគីម
"គឺ-ការដែលខ្ញុំមករកបងនឹងអ្នកបងភ្លាមៗបែបនេះគឺខ្ញុំចង់និយាយរឿងកូនៗរបស់យេីង"អ្នកស្រីជុងនិយាយដោយទឹកមុខស្មេីរ គាត់សម្រេចចិត្តហេីយគាត់នឹងឲ្យកូនរបស់គាត់ធ្វេីតាមអីដែលគេចង់បាន។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now