EP19:ម្ដងល្អម្ដងអាក្រក់

306 35 11
                                    


ហាមមិនអោយនិយាយពាក្យផ្ដាច់ពាក្យជាមួយខ្លួនដាក់គំនាបគៀបសង្កត់ជីវិតយ៉ាងនេះច្បាស់នឹងខ្លួនឯងហេីយឬនៅថានឹងរៀបការជាមួយក្មេងដែលខ្លួនឯងមិនស្រលាញ់តាំងតែពីដំបូង?

"....."ស៊ុកស៊ុកអស់ពាក្យនឹងវាចាធ្វេីអីមិនបានក្រៅពីយំព្រមឲនាយលូកលាន់តាមចិត្តចង់ និយាយទៅខ្លួនមួយនេះថេយ៉ុងគ្រប់គ្រងនឹងជាម្ចាស់ពេញសឹទ្ធិទៅហេីយកន្លែងណាលេីខ្លួនកាយតូចក៏គេធ្លាប់ប៉ះពាល់ធ្លាប់ឃេីញវាគ្មានអីដែលគេត្រូវកំណាញ់ខ្លួនទៀតនោះទេ។

"នៅក្នុងសាលាយប់មិញឯងដេកថ្ងូរបម្រេីយេីងបានល្អណាស់...យេីងមិនធ្វេីអីឯងទេឆាប់រៀបចំខ្លួនទៅសាលាទៅ!...ហេីយហាមសង្ងំយំនៅក្នុងបន្ទប់ទឹកទុកឲ្យយេីងចាំយូអោយសោះ!!កុំថាយេីងមិនបានប្រាប់"ពាក្យសម្ដីឌឺដងមេីលងាយរបស់ថេយ៉ុងនិយាយមកគ្រប់ម៉ាត់ចាក់ទម្លុះបេះដូងដ៏តូចដែលកំពុងប្រេះស្រាំស្រាប់។

ស៊ុកស៊ុកមិនមាត់ពេលរាងក្រាស់ទៅផុតកាយតូចក៏ដួលខ្ពោកទៅលេីឥដ្ឋយំមាត់ឡេីងញ័រឯទឹកភ្នែកក៏ហូរស្រស្រាក់មិនដាច់ខ្សែរ។ យល់ថាការដែលស្លាប់ទៅវាប្រហែលជាល្អជាងរស់នៅបែបនេះឆ្ងាយណាស់។

"ក្មេងនេះ! ពិតជាចង់ឈ្នះយេីងមែន!"ថេយ៉ុងក្រោយចាំរាងតូចជាងកន្លះម៉ោងមិនឃេីញចេញមកក៏ដេីរទាំងម៉ួម៉ៅទៅរកក្នុងបន្ទប់។

ក្រាក

"ខ្ញុំឈឺដៃ!.."ស៊ុកស៊ុកបេីកទ្វាមកស្របពេលថេយ៉ុងចង់បេីកទ្វាចូលទៅ។ រាងតូចលេីកដៃដែលហេីមបង្ហាញមនុស្សមាឌធំទាំងទឹមមុខស្រពោន
មុននឹងដេីរបង្ហួសមនុស្សមាឌធំចេញទៅ។

នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ម្នាក់ក៏ប្រងេីយសង្ងំស្ងៀមឯម្នាក់ទៀតក៏មិនខ្វល់គិតតែពីបញ្ជាចង្កូតឡានទៅមុខជារេីយៗ។

"ជួយឈប់នៅមន្ទីពេទ្យខាងមុខនេះឲ្យខ្ញុំផង!"ក្រោយស្ងាត់មកជាយូកាយតូចក៏ស្ដីឡេីងណាមួយខ្លួនត្រូវពិនិត្យដៃខ្លាចវាធ្ងន់ធ្ងរដោយសារវាមិនបាត់ក្រហមហេីយនៅហេីមខ្លាំងដដែលណាមួយថេយ៉ុងចាប់ខ្លាំងៗកាលពីយប់ផង។

"លោកអាចទៅមុនបាន!"មុននឹងចុះស៊ុកស៊ុកក៏មិនភ្លេចងាក់មកប្រាប់ថេយ៉ុង កុំអោយខ្លួនឯងជាបន្ទុករបស់គេគេអាចនឹងទេីសទាល់ដែលត្រូវមកអង្គុយចាំខ្លួនពិនិត្យដៃ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now