EP36:ដោះដូ🥲

262 35 23
                                    


ក្រោយពីយំរួចហូស៊ុកក៏មករៀបចំរបស់របររបស់ខ្លួន  គេចំណាយពេលមិនច្រេីននោះទេដោយសារមកនៅទីនេះគេមានតែខោអាវនឹងសម្ភារះរៀនបន្តិចបន្តួចប៉ុណ្ណោះព្រោះរបស់ទាំងអស់គឺនៅឯបន្ទប់ Apartment របស់គេឯណោះ។

គិតចុះគិតឡេីងហូស៊ុកប្ដូរចិត្តវិញ គេចង់ណាត់ថេយ៉ុងទៅនិយាយគ្នានៅហាងមួយកន្លែងវិញព្រោះមកនិយាយគ្នាក្នុងបន្ទប់បិទជិតបែបនេះបេីថេយ៉ុងធ្វេីបាបគេគេតដៃជាមួយនាយមិនបានទេ។

ស៊ុកស៊ុកឈរសម្លឹងក្នុង Apartmentទាំងមូលបន្តិចទេីបអូសវាលីចេញទៅ។

ក្រាក
គ្រប់យ៉ាងវាហាក់ដូចជាហួសពេលទៅហេីយ.....ព្រោះថាថេយ៉ុងកំពុងឈរមុខបន្ទប់ទាំងមុខស្មេីរដោយកំហឹង..។

ក្រឹក

"ថេយ៉ុង!.."ថេយ៉ុងទាញទ្វាបិទវិញព្រមទាំងយកវ៉ាលីពីដៃរបស់កាយតូចទៅវាសចោលនឹងចាប់ដៃរាងតូចខ្លាំងៗដូចគ្នាចង់បង្ហាញពីការមិនពេញចិត្តនឹងកំហឹងនៅពេលនេះ។គ្រាន់តែដឹងដំណឹងភ្លាមមកដល់សេអ៊ូលវិញភ្លាម។

"អ្នកណាអនុញ្ញាតឲ្យឯងទៅ?"ថេយ៉ុងចាប់ដៃស្រឡូនខ្លាំងៗសម្លុតសួរឲ្យកាយយតូចខ្លាច តែទោះជាខ្លាចក៏គេនៅតែទៅ។ ថ្ងៃនេះទោះជាយ៉ាងណាគេនឹងផ្ដាច់ពាក្យនឹងទៅទាល់តែបានគេមិនទ្រាំទៀតទេ។

"បេីលោកមកទៅហេីយ យេីងនិយាយគ្នាទៅ!"ហូស៊ុកប្រាប់ទាំងរលីងរលោង ខណ:ដៃក៏ខំចាប់ដៃមនុស្សមាឌធំដែលចាប់ដេីមដៃរបស់ខ្លួនខ្លាំងៗសឹងតែបាក់ឆ្អឹងជាមួយនឹងភ្នែកដែលពោពេញទៅដោយកំហឹង។

"យេីងប្រាប់ឯងហេីយមែនទេ?កុំឲ្យនិយាយពាក្យនោះមុនយេីង! ហេតុអីចេះតែផ្កេីនយេីង"ថេយ៉ុងទាញកាយតូចមកសួរកាន់តែជិតសួរទាំងសង្គ្រឺតធ្មេញ។

"ខ្ញុំមិនបានផ្កេីនតែខ្ញុំចង់បានបែបនោះពិតមែន!លោកក៏ប្រហែលសប្បាយចិត្តនឹងវាដែរ"ស៊ុកស៊ុកតបទាំងដក់ទឹកភ្នែកក្នុងភ្នែកព្យាយាមរេីចេញពីរាងក្រាស់
"ឯងចង់លេងសេីចជាមួយដែនកំណត់របស់យេីងមែនទេ?"ថេយ៉ុងប្រេីកម្លាំងដៃខ្លាំងធ្វេីឲ្យកាយតូចឡេីងស្រក់ទឹកភ្នែកមកម៉ាត់ៗ

"..យេីងផ្ដាច់ពាក្យទៅ! ចាស់ៗបានយល់ព្រមអស់ហេីយខ្ញុំក៏ព្រមដូចគ្នា!មិនថាចម្លេីយរបស់លោកយ៉ាងណាក៏វាមិនបានធ្វេីឲ្យខ្ញុំប្ដូរចិត្តមកស្ដាប់តាមលោកដែរ!"កាយតូចទឹកភ្នែករហាមទោះឈឺក៏មិនព្រមស្រែកឲ្យមនុស្សមាឌធំលេងខ្លួន។ នឹងព្យាយាមរេីចេញពីរង្វង់ដៃរបស់រាងក្រាស់។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now