EP5:បង្ខំ

387 33 4
                                    


+ក្នុងថ្នាក់

"ស៊ុក..គេមានធ្វេីអីឯងទេ?"ពេលឃេីញរាងតូចដេីរចូលថ្នាក់សុីនឌីរត់ទៅរកយ៉ាងលឿននឹងទាញដៃឲមកអង្គុយតុសួរនាំទាំងបារម្ភ។

"អត់ទេ!គេគ្រាន់តែនិយាយរឿងខ្លះប៉ុណ្ណោះ!"ស៊ុកស៊ុកញញឹមបន្តិចឲនាងអស់បារម្ភ ព្រោះមិនចង់អោយនាងបារម្ភច្រេីន
"គេនិយាយរឿងអី?"នាងសួរធ្វេីភ្នែកម៉ក់ៗមិនអស់ចិត្តជាមួយនឹងរឿងខ្លះដែលហូស៊ុកនិយាយតែនាងធ្វេីឲមាឌតូចអត់សេីចមិនបានទេជាមួយនឹងទឹកមុខចង់ដឹងរបស់នាង។

"រឿងឯងឈ្លោះជាមួយមនុស្សស្រីរបស់គេទេដឹង?"លីយ៉ុនសកសៀតមកពីក្រោយ ធ្វេីអោយនាងចងចិញ្ចេីមទាំងមុខស្អុយព្រោះគិតថាអាចមកពីខ្លួន។

"ពិតមែនហ្ហេស?"
"គឺ--តិចតួចតែមិនមែនរឿងនោះទាំងស្រុងទេ..ក៏មិនមែនជាកំហុសឯងដែរ!..កុំបារម្ភអី!"
"អោយយេីងសុំទោសនាំរឿងដាក់ឯងហេីយ"នាងច្រម៉ក់ចូលទៅអោបមាឌតូច។មេីលទៅពួកគេស្នឹតមែនទែនតែក៏មិនចម្លែកព្រោះជាមិត្តតាំំងពីក្មេង។

"អត់ទេ.ខ្ញុំគួរតែអរគុណនាងច្រម៉ក់ឯងទេីបត្រូវ!អរគុណដែលការពារខ្ញុំព្រឹកមិញ..ឯងដូចគ្នាលីយ៉ុន"ពួកគេញញឹមដាក់គ្នាបន្តិចលក្ខណ:ថាយល់ចិត្តគ្នា ហេីយក៏ចាប់ផ្ដេីមរៀនពេលគ្រូចូលមក។

"ហូស៊ុក!"គ្រូហៅឈ្មោះរបស់រាងតូច ឯមាឌតូចក៏រហ័សក្រោកឈរតាមការហៅរបស់គាត់
"បាទ..លោកគ្រូ"
"រក្សាចំណាត់ថ្នាក់បានល្អណាស់..ធ្វេីបានល្អ!អ្នកផ្សេងក៏ធ្វេីបានល្អដែលខំឡេីង"លោកគ្រូបន្ទុកថ្នាក់លេីកសរសេីរទាំងញញឹមជាប់ថ្ពាល់ ជាគ្រូគ្មានអីសប្បាយជាងឃេីញកូនសិស្សរបស់ខ្លួនធ្វេីបានល្អនោះទេ។

"បាទ..អរគុណលោកគ្រូ!"ស៊ុកស៊ុកញញឹមខ្ចិបទាំងសប្បាយចិត្ត
"លេខ១ទៀតមែនទេលោកគ្រូ?"សិស្សស្រីស្រែកសួរ
"បាទ..មែនហេីយ!"

"ប្រធានថ្នាក់យេីងពិតជាពូកែមែន.."ពួកគេស្រែកហោព្រោះតែតាំងពីចូលរៀនមកហូស៊ុកតែងតែរៀនបានលេខ1មិនដែលបានលេខ2ឡេីយ។តែមិនថាយ៉ាងណាលទ្ធផលនេះក៏មានអ្នកសប្បាយចិត្តជំនួសនឹងមានអ្នកមិនពេញចិត្ត ប៉ុន្តែវាក៏ជារឿងធម្មតានោះទេដែលមានអ្នកស្អប់អ្នកចូលចិត្តនោះ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now