01:តើវាជាការរៀបចំឬយ៉ាងណា?

1.8K 58 2
                                        

.នៅក្នុងវិមានមួយដែលស្ថិតនៅចំកណ្តាលនៃទីក្រុងសេអ៊ូស ដែលនរណាៗក៏ស្គាល់នឹងកោតខ្លាចនៅអំណាចម្ចាស់វិមាននេះផងដែរ។ kim Taehyung ដែលគ្រប់គ្នាស្គាល់ថាជាកូនស្រីពៅរបស់ម្ចាស់វិមាននេះនាងមានវ័យទើបតែ13ឆ្នាំប៉ុណ្ណោះជិវិតនាងរស់នៅដូចជាព្រះនាងតូច ព្រោះតែនាងមានប៉ាជានាយករដ្ឋមន្ត្រី ហើយមានម៉ាក់ជាមេប៉ូលីសស្រីម្នាក់ដែលមានមុខមាត់នៅក្នុងសង្គម អ្វីដែលធ្វើឲ្យនាងកាន់តែរីករាយមួយកម្រិតទៀតគឺនាងមានបងប្រុសម្នាក់ដែលមានវ័យ17ឆ្នាំទៅហើយ គាត់គឺជាមនុស្សម្នាក់ដែលស្រឡាញ់នឹងតាមចិត្តនាងគ្រប់យ៉ាង។ ថេយ៉ុងនាងជាក្មេងស្រីម្នាក់ដែលទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់គ្រួសាររបស់នាងទាំងមូលមិនថាតែលោកប៉ាអ្នកម៉ាក់ឬបងប្រុសនោះទេពួកគេតែងតែចាប់ទុកនាងគឺជាព្រះនាងតូចនៅក្នុងគ្រួសារ។ ថេយ៉ុងនាងពូកែខាងគំនូរនឹងលែងភ្លេងខ្លាំងណាស់ ជីវិតនាងមានក្តីសុខយ៉ាងនេះតែក៏មិនដឹងថានៅក្នុងថ្ងៃខាងមុននឹងទៅជាយ៉ាងណានោដែរ?

"លោកប៉ាអ្នកម៉ាក់ យប់នេះកូនសុំគេងជាមួយផងតើបានទេ?" ថេយ៉ុងនាងក្មេងដែលស្លូតបូតម្នាក់ដែលអ្មកណាៗក៏ស្រឡាញ់ចូលចិត្តនាងដែរ។ នាងតូចរត់ចូលមកក្នុងបន្ទប់ប៉ាម៉ាក់របស់នាងរត់រួចក៏ទទូចសុំអ្នកមានគុណទាំងពីគេងជាមួយដោយដៃរបស់នាងមានកាន់សៀវភៅមួយក្បាលនឹងអោបតុក្តតាខ្លាឃ្មុំដែលលោកប៉ារបស់នាងបានឲ្យវាមកនាងក្នុងថ្ងៃឆ្លងខួបកំណើតនាងពេលដែលនាងចូលអាយុ13ឆ្នាំនេះ។ថេយ៉ុងនាងមានសក់វែងត្រឹមត្រកៀកសម្បុសរាងស្រលូចតូចច្រលឹង។ដោយមានកម្ពស់ខ្ពស់កាត់ទៅរកប៉ារបស់នាងនឆងមានមុខមាត់រាងរៅស្រស់ស្អាតកាត់ទៅរកម៉ាក់របស់នាងផងដែរ

"ថ្ងៃនេះគឺកើតទៅបានជាព្រះនាងតូចរបស់ប៉ានៀកសុំមកគេងជាមួយបែបនេះ?"លោក គីមហូរីដាម ដែលកំពុងតែអង្គុយមើលឯកសារខ្លះៗអំពីរឿងប្រទេសជាតិរបស់គាត់ក៏ងាកទៅសួរកូនស្រីពៅរបស់គាត់ទាំងបញ្ចេញស្នាមញញឹមដែលមានចម្ងល់ព្រោះរាល់ម្តងនាងមិនដែលចង់មកគេងជាមួយនឹងពួកគាត់ឡើយ។

"ពិតមែនហើយលោកបង ប្រហែលជាយប់នេះភ្លៀងធំលិចមេឃក៏មិនដឹងដែរនៀក?"អ្នក គីមស៊ូ ហូរីដាមក៏និយាយបែបលែងសើចជាមួយនាងតូច។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now