34:បងនឹងចេញ តែអូនកុំស្រែកខ្លាំងពេកអី!

1.1K 41 6
                                        

.ដុងគូរត់ចេញមកខាងក្រៅក៏ឃើញឡានមួយបានបញ្ឈររង់ចាំនាយជាស្រាប់!

"ទៅកន្លែងរបស់ពួកវាទៅ.....!"

"ទទួលបញ្ជាទាន! "មែនហើយមុននេះខ្វាន់សុឺជាអ្នកផ្ងើសារទៅឲ្យនាយ ហើយក៏ប្រាប់អំពី មូលហេតុដែលថេយ៍ជួបគ្រោះថ្នាក់នេះឯងទើបដុងគូប្រញាប់ចេញមក។

"ទីនេះហើយចៅហ្វាយ!!"ឡានទំនើបរបស់ដុងគូក៏បានមកឈប់នៅបនល្បែងដល់ធំមួយ។ នាយកំលោះក៏ប្រហែលដើរចូលទៅយ៉ាងលឿន

.ខាងក្នុង

"នេះឯងមករកយើងដល់កន្លែងផងតើមែនទេ??"ឆៃយ៉ុង ងើបឈរឡើងនិយាយទាំងញញឹមចុងមាត់របស់នាយទៅកាន់ដុងគូដែលធ្វើឲ្យនាយឃើញហើយហក់ទៅដាល់យកតែម្តង។

"អាចង្រៃ! ដឹប!"

"បានហើយ...ចៅហ្វាយ!" ភ្លាមនោះខ្វាន់សុឺក៏ចូលមកឃាត់

"ជប់ៗ នេះប្អូនរបស់ឯងនៅមិនទាន់ស្លាប់ទេតើមែនទេ? គួរឲ្យស្តាយណាស់!" ឆៃយ៉ុង យកដៃអង្អែលលើថ្ពាល់របស់ខ្លួនដែលចេញឈាមកែមមាត់នោះរួចក៏និយាយឌឺទៅកាន់ដុងគូម្តងទៀត។

"អាថោកទាប! រឿងនេះមិននេះព័ន្ធជាមួយនឹងប្អូនរបស់យើងនោះទេ តែបើប្អូនរបស់យើងមានបញ្ហាអីឡើងមកតែបន្តុចទៀត កុំថាយើងមិនបានប្រាប់ឲ្យសោះណា ពួកអាឆ្កែលោបខាំ"

"ឯងនិយាយថាប្អូនរបស់ឯងមិនពាក់ព័ន្ធក្នុងរឿងនេះមែនទេ? ហឹុសទាំងដែលប្អូនរបស់ឯងបានស្លាប់ប្អូនទីពីររបស់យើងហើយនៅមកធ្វើឲ្យប្អូនរបស់យើងងប់នឹងនាងទៀត "

"មកពីរប្អូនទាំងពីររបស់ឯងវាល្ងង់ដោយខ្លួនឯងនោះទេ មកបន្ទោសប្អូនរបស់យើងអី!" នឹកឃើញដល់ចំណុចត្រង់នេះដុងគូហាក់អស់សំណើចជាមួយនឹងបងប្អូនរបស់ឆៃយ៉ុង មិនគួណាជាមនុស្សល្ងង់ដល់ថ្នាក់នឹងសោះ។

"យើងមិនបន្ទោសប្អូនឯងក៏បាន តែល្អណាស់ដែលព្រមបញ្ចេញមុខមាត់ពិតរបស់ឯង..អាខ្លាខ្មៅ!"ប្រយោគចុងក្រោយឆៃយ៉ុងបាននិយាយដោយសង្កត់សម្លេង ពាក្យថាខ្លាខ្មៅវាគឺជា ឈ្មោះមួយនៅក្នុងក្រុមម៉ាហ្វៀដែលខ្លាំងនឹងមានអំណាចជាងគេនៅក្នុងប្រទេស ហើយនិងតំបន់ដែលពួកគេរស់នៅមិនថាតែទីនោះជាប្រទេសណាក៏ដោយឲ្យតែមានឈ្មោះថាខ្លាខ្មៅជាអ្នករស់នៅហើយ អ្នកណាក៏មិនអាចចូលបានដល់ដែរ។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now