04:នាងបានត្រឡប់មកកាន់ទឹកដីរបស់ពួកយើងវិញហើយ

1.2K 33 7
                                        

"លោកមេកងនេះជាភស្តុតាំងខ្លះៗដែលពួកយើងរកឃើញនៅកន្លែងកើតហេតុ"ប៉ូលិសម្នាក់នោះក៏បានហុចវាទៅឲ្យរាងក្រាស់របស់យើង។

"កន្សែងចងសក់តើមែនទេ?"ជុងហ្គុក ទទួលយករបស់នោះមកមើលក៏ឃើញថាវាជាកន្សែងចងសក់ ចឹងបញ្ជាក់ថាឃាតកគឺជាមនុស្សស្រី?

"យកភស្តុតាងនេះទៅ ទុកឲ្យស្អាតទៅ ហើយក្នុងបន្ទបើគេ ប្រាប់ទៅខាងម្ចាស់សណ្ឋាគារទៅថាខាងយើងសុំបើកបន្ទប់នេះសើុបរឿងក្តីមួយរយ:ពេល"

"ទទួលបញ្ជាទាន...." និយាយចប់ហើយពួកគេក៏បានប្រមូលភស្តុតាងខ្លះត្រឡប់ទៅស្នងការដ្ឋានវិញដោយខាងសាកសពពួកគេបានបញ្ជូនទៅឲ្យខាងលោកពេទ្យធ្វើវិសលចៃរួចជាស្រេចហើយ។ ហើយក៏បានរៀបចំប៉ូលិសពីរនាក់ដើម្បីខ្លំមើលនៅពីមុខបន្ទប់នឹងផងដែរ។

.ថេយ៉ុងបានរត់គេចចេញពីពួកប៉ូលិសរហូតមកដល់ចំណតឡានដែលមានឌឺណានាងរង់ចាំរួចជាស្រេច។

"ម្ចាស់ស្រីមិនអីទេឬ? " ក្រោយពេលងេយ៉ាងឡើងលើឡានហើយឌឺកណានាងក៏សួរឡើងដោយក្តីព្រួយបារម្ភព្រោះមុននេះនាងឃើញមានពួកប៉ូលិសចេញចូលច្រើនណាស់។

"យើងមិនអីនោះទេ...."ថេយ៉ុងនិយាយព្រទាំងដោះអាវអ្នកសម្អាតនៅលើខ្លួនរបស់នាងចេញម្តងមួយៗរួចក៏ទាញសម្លៀកបំពាក់របស់នាងមកស្លៀកពាក់ធ្វើធម្មតាវិញ។

"ម្ចាស់ស្រីប្រថុយជីវិតពេកហើយ..."

"ក្រែងយើងជាឃាតករមែនទេ? " ថេយ៉ុងតបទៅនាងវិញទាំងមុខមាំ ឌឺណានាងក៏មិនបាននិយាយអ្វីតទៀតមានតែតាំងចិត្តបើកឡានសំដៅទៅរកកន្លែងស្នាកនៅរបស់ពួកគេ។

.ស្នងការប៉ូលិស

"ជំនួយការ អឺ ចូលទៅជួបយើងបន្តិច!" ជុងហ្គុកគ្រាន់តែដើរចូលមកដល់ខាងក្នុងស្នងការភ្លាមនាយក៏ហៅជំនួយការរបស់ខ្លួនចូលទៅនិយាយគ្នាភ្លាម។

"មានអ្វីមែនទេលោកមេកង?" កញ្ញាសៀវអឺក៏បានដើរចូលមកតាមពីក្រោយរាងក្រាសដល់ក្នុងបន្ទប់ធ្វើការរបស់នាយរួចក៏សួរឡើយទាំងក្តីងើយឆ្ងល់។

"ថ្ងៃនេះតើនៅកន្លែងកើតហេតុយើងបានប្រទះឃើញកន្សែងចងសក់មួយនោះម្តងទៀតហើយ" ជុងហ្គុកបង្វិលតុធ្វើការរបស់នាយរួចក៏និយាយឡើង។ ម្តងទៀតតើមែនទេ?ចឹងមានន័យថាពួកគេធ្លាប់ជួបវាកាលពីមុនៗមកមិនខាន់។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now