រៀងរសៀលបន្តិចអ្នកស្រីចនគាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញ បន្ទាប់ពីអង្គុយព្រានប្រដៅកូនប្រុសជើងល្អរបស់គាត់រួចរាល់។
.ភូមិគ្រឹះត្រូកូលចន..!!
.បន្ទាប់ពីមកដល់ផ្ទះអ្នកស្រីចនគាត់ក៏អង្គុយអានការសែនផឹកតែ តាមទម្លាប់របស់គាត់។ ភ្លាមៗនោះក៏មានសម្លេងឡានបានបើកចូលមកដល់ក្នុងទ្វារខាងមុខភូមិគ្រឹះរបស់គាត់ហើយសត្តិសុខដែលឈរយាមនៅទីនោះក៏បានបើកទ្វារឲ្យចូលខាងក្នុង។
.ងឺត!! សម្លេងឡានបានឈប់ពីក្នុងភូមិគ្រឹះរបស់គាត់ ហើយភ្លាមនោះក៏មានអ្នកបម្រើម្នាក់រត់ចូលមកប្រាប់អ្នកស្រីថាមានមនុស្សមករក។
"លោកស្រី..មានភ្លៀវមករកចា៎!!"
"អ្នកណាគេ នាងដឿន...?ឲ្យគេចូលមកចោះ!"
"ខ្ញុំក៏មិនស្គាល់ដូចគ្នាទាន តែមើលទៅអ្នកនាងម្នាក់នោះពិតជាស្រស់ស្អាតណាស់ ខ្ញុំមិនដែលធ្លាប់ឃើញគាត់ពីមុនមកនោះទេចា៎!"
"បានហើយៗ ឯងកាន់តែនិយាយយើងកាន់តែចង់ឃើញហើយ អ្នកណាទៅដែលស្អាតយ៉ាងនេះនោះ?? ទៅប្រាប់ឲ្យនាងចូលមក!!"
"ចា៎លោកស្រី!!"
" សូមអញ្ជើញអ្នកនាងខាងនេះចា៎!!"
"អរគុណហើយបងស្រី!!" និយាយហើយនាងក៏ដើរចូលទៅរកអ្នកស្រីចនដែលកំពុងតែអង្គុយចាំនៅក្នុងបន្ទប់ទទួលភ្លៀវនោះ។
.ក្រាក!! អ្នកស្រីចន ក្រឡែកមើលទៅមាត់ទ្វារដែលមានអ្នកបើកចូលមកមិននេះដែលបានបង្ហាញឲ្យឃើញមនុស្សស្រីដែលមានរូបរាងស្រស់ស្អាតឡើងតូចច្រលឹងដូចជាព្រះនាងយ៉ាងចឹង សម្រាប់អ្នកដែលមិនស្គាល់នាងច្បាស់ប្រាកដណាស់ថាពួកគេនឹងគិតថាមានរូបរាងស្រស់ស្អាតយ៉ាងនេះប្រាកដជាមានទឹកចិត្តស្រស់ស្អាតដូចជារូបរាងប្រាកដណាស់។ តែអ្វីដែលពួកគេគិតនោះវាគ្រាន់តែជាគំនិតដែលមើលឃើញពីខាងក្រៅរបស់នាងតែប៉ុណ្ណោះ៕
"ជំរាបសួរអុំស្រី!!"ថេយ៍លើកដៃសំពះយ៉ាងសមសួនទៅកាន់អនាគតម្តាយក្នែករបស់ខ្លួនទាំងក្មុងដៃរបស់នាងមានរបស់បន្តិចបន្តួចមកជាមួយផងដែរ។

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...