.៣ឆ្នាំក្រោយមក!
" ឈូ...ឈូ កូននៅទីណានឹង? ..." រាងតូចថេយ៉ុងបាស្រែកហៅកូនស្រីកំពូលក្បាលខូចរបស់នាង បន្លឺឡើងពេញភូមគ្រឹះគីម ។ ឲ្យតែភ្លេចខ្លួនបន្តិចមិនបានដឹងតែបាត់ស្រមោលភ្លាមតែម្តងហើយកូនម្នាក់នេះ។
"ម៉ាក់! មានឃើញឈូឈូដែលទេ? " ថេយ៍ដើរចូលទៅខាងក្នុងផ្ទះក៏ឃើញអ្នកស្រីគីមកំពុងតែរៀនឹងចេញទៅខាងក្រៅ រាងតូចក៏សួរទៅកាន់ម៉ាក់របស់នាង។
"មុននេះម៉ាក់ឃើញ ឈូឈូនាងលែងជាមួយ ឌឺណានៅខាងក្រោយណាកូន! " ពិតមែនហើយអ្នកស្រីគីមនឹងស្វាមីរបស់គាត់បានត្រឡប់មកកាន់បហរទេសកូរ៉េវិញបាន២ឆ្នាំហើយ ហើយពួកគាត់ ក៏រស់នៅទីនេះ យ៉ាងមានសុភមង្គលដូចគ្នា កាលដែលគាត់ទើបត្រឡប់មកាន់ប្រទេសកូរ៉េវិញដំបូងៗធ្វើឲ្យប្រជាជននៅក្មុងប្រទេសពិតជាភ្ញាក់ផ្អើលនឹងវត្តរបស់ពួកគាត់ខ្លាំងណាស់ ដែលពួកគេមិនចង់ជឿថាពួកគាត់នៅមានជីវិតនៅរស់ឡើយ សូម្បីតែថេយ៉ុងនាងក៏មិនចង់ជឿនោះដែរ ហើយនាងពិតជាខឹងនឹងពួកគាត់ក៏ដូចជាបងប្រុសរបស់នាងណាស់ដែលលាក់រឿងនេះជាមួយនាងរហូតមក។ តែក្រោយមកអ្នកស្រីគីមនិយាយពន្យល់នាង ទើបថេយ៉ុងនាងបើកចិត្តទទួលយកហើយពួកគេក៏រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខដូចជាពេលនេះចឹង។
"ថាមិច? អ្នកម៉ាក់ឲ្យឌឺណា ជាអ្នកមើលថែឈូឈូតើមែនទេ? ម៉ាក់មិនដឹងឬក៏ធ្វើជាមិនដឹងទៅ? ថាឌឺណានាងមិនចេះមើលក្មេងនោះទេស្រួលៗនាងលួចគេងទៀតក៏មិនដឹង!" ថេយ៍បន្លឺឡើងទាំងហួសចិត្តនឹងម៉ាក់របស់នាងនេះគាត់ទុកចៅឲ្យទៅជាមួយឌឺណាចឹងឬ? គាត់ក៏ដឹងថានាងមិនចេះមើលក្មេងដែរ!
"ព្រោះតែម៉ាក់រវល់ទៅខាងក្រៅបន្តិចនឹងណា..."
"ម៉ាក់បម្រុងទៅណា?"
"គឺទៅ Shopping ជាមួយអ្នកដន្លងរបស់ម៉ាក់នឹងណា ម៉ាក់ទៅសិនហើយកូនសម្លាញ់!" និយាយហើយគាត់ក៏ចាក់ចេញទៅដោយមានឡានកំពុងតែនៅបញ្ឈរចាំគាត់
"ស្អីទេ? ណ្ហើយម៉ាក់...!" នាងមិនទាន់ទាំងការចូលក្នុងគ្រួសាររបស់ជុងហ្គុកផងពួកគាត់ហៅគ្នាសិតតែអ្នកដន្លងទៅហើយ ទោះបីជានាងមានកូនមួយមែនតែចំពោះរឿងនេះនាងក៏ខ្មាស់អៀនពួកគាត់ដែរ។

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...