.តាមពិតជុងហ្គុកនាយមិនចង់ទៅប៉ូស៊ាននោះទេ តែធ្វើយ៉ាងមានបើនាយជាប៉ូលីស ដូច្នេះហើយប៉ូលិសគឺមានងាយជាអ្នកដែលជួយសង្គ្រោះជីវិតរបស់ប្រជាជន ដូច្នេះហើយនាយមានតែទៅ ទោះបីនៅទីនេះទៀតក៏ថេយ៉ុងលែងត្រូវការនាយហើយ ទៅបែបនេះក៏ល្អម្យ៉ាងដែរ។
.ថេយ៍កំពុងតែគេងយំម្នាក់ឯង ឡើងចង់ដង្ហក់ទៅហើយព្រោះទេនាងយំយូរពេក។
.ក្រាក!
"ថេយ៍.....!"ដុងគូបើកទ្វារចូលមកក៏ឃើញនាងយំខ្លាំងបែបនេះនាយក៏ប្រញប់ចូលទៅអោបលួងលោមនាង។
"បងប្រុស..គេ..គេទៅចោលខ្ញុំនឹងកូនហើយ...ហុឹកៗ.."ថេយ៍យំអោបបងប្រុសទាំងទឹកភ្នែក
"ឈប់យំទៅ..ឯងយំឡើងថង្ហក់បែនេះប្រយ័ត្នប៉ះពាល់ដល់កូនរបស់ឯងណា!"
"បងប្រុស ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ...ថេយ៍លែងបងប្រុសរបស់នាងចេញពីការអោបរួចក៏ពោលឡលងទាំងទឹកភ្នែកមិនដាច់ពីវង្វង់ភ្នែក។
"ចាំបងទៅហៅគ្រូពេទ្យឲ្យមកដោះសេរ៉ូមឲ្យឯងណា..."
"បងទៅៗ...ចឹង..!"
"ចាំបងនៅត្រង់នេះហើយ បងទៅតែមួយភ្លែតតែប៉ុណ្ណោះ"
"អូនយល់ហើយ....!" ក្រោយពេលដុងគូចេញទៅផុតថេយ៉ុងនាងក៏ចាប់ទាញខ្សែសេរ៉ូមផ្តាច់ចេញ ហើយបម្រុងនិងបើកទ្វាររត់ចេញទៅ...តែនរណាទៅដឹងថាកូនចៅរបស់បងប្រុសរបស់នាងនៅយាមពេញមុខបន្ទប់នោះ?
"ហុឹកៗ.....ជុងហ្គុក អូនចង់ទៅជួបបង...ហុឹកៗ"ថេយ៍អង្គុកបត់ជើងស្រែកយំនៅមាត់ទ្វារ បើនាងចេញទៅច្បាស់ណាស់ថាកូនចៅរបស់បងប្រុសនាងនឹងចាប់នាងមកវិញដដែរនោះទេ ។
"ថេយ៍..មិចក៏អូនមកអង្គុយនៅត្រង់នេះទៅវិញ...?"ដុងគូប្រញាប់ស្ទុះមកជួយលើកប្អូនស្រីរបស់ខ្លួនយ៉ាងលឿន ហើយក៏ឃើញថាដៃរបស់នាងមានចេញឈាមទៀតផងព្រោះនាងបានផ្តាច់ខ្សែសេរ៉ូមនោះចេញដោយខ្លួនឯង។
"បងប្រុស ខ្ញុំចង់ទៅជួបគេ ខ្ញុំចង់អោបគេជាលើកចុងក្រោយ...ហុឹកៗ"ថេយ៍នាងយំឡើងទន់ខ្លួនទៅហើយ។ដុងគូឃើញប្អូនបែបនេះក៏ទាញនាងមកអោបប្រសោបជាប់ទ្រូងរបស់នាយ
"ពុទ្ធោ!ប្អូនរបស់បង....បងសុំទោសណា..តែពេលនេះពួកគេបានចេញដំណើរទៅអស់់ហើយ....ឯងឈប់យំទៅ...បើនៅយំបែបនេះតទៀតអាចប៉ះពាល់ដល់កូនរបស់ឯងណា"
"ហុឹក...ៗ"
.ភូមិគ្រឹះគីម
.មកដល់ផ្ទះ ថេយ៉ុងដើរចូលទៅខាងក្នុងទាំងគ្មានកម្លាំងនាងដូចជាគ្មានមនុស្សគ្មានវិញ្ញាណយ៉ាងចឹង។
"អ្នកនាងតូច......"ឌឺណា នាងប្រញាប់រត់មករករាងតួចតែត្រូវនាងបដិសេធ...
"ខ្ញុំចង់នៅម្នាក់ឯង កុំតាមខ្ញុំអី....!"និយាយហើយថេយ៍ក៏ដើរសំដៅទៅផ្ទះនៅមាត់ទឹករបស់នាង ថេយ៍ចាប់ផ្តើនឹកឃើញនៅរឿងរ៉ាវជាច្រើនរបស់នាងនឹងជុងហ្គុក នឹកឃើញពេលដែលពួកគេទើបជួបគ្នាដំបូងៗនឹងពេលដែលជុងហ្គុកតាមសុំស្រឡាញ់នាង។ នាងនឹកឃើញពេលដែលពួកគេមានក្តីសុខនឹងគ្នា(រឿងលើគ្រែ) ថេយ៍អង្គុយលែងព្យាណូបណ្តើរយពបណ្តើររហូតដល់បិតភ្នែកគេងលក់នៅលើតុព្យាណូនឹងទៅ....។
"បងសុំទោស...គ្រប់យ៉ាងមកពីបងទើបអូនឈឺខ្លាំងថ្នាក់នេះ" ដុងគូក៏លើកបី ថេយ៉ុងទៅផ្ទះធំវិញ ។
.ប៉ូស៊ាន....
.ពួកប៉ូលីសមួយក្រុមមិនក្រោមពី៥នាក់នោះទេ ពួកគេបានធ្វើដំណើរឡើងភ្នំកាត់ព្រៃរហូតមកដល់ភូមិតូចមួយដែលស្តិតនៅតំបន់ដាច់ស្រយាលពីទីកក្រុង នៅទីនេះ គ្មានសម្លេងឡានម៉ូតូបើកចេញចូលទៅមកដូចជានៅទីក្រុងឡើងវាមានតែសម្លេងសត្វយំ ខ្យល់បក់តែប៉ុណ្ណោះ...តែបើមានឡានឬក៏ម៉ូតូក៏វាមានតែមួយៗនោះដែរ។
"លោកមេកង កើតអ្វីមែនទេ?មើលទៅទឹកមុខរបស់លោកដូចជាមិនស្រស់សោះ" ប៉ូលិសម្នាក់ដែលធ្វើដំណើរមកជាមួយរាងក្រាស់ក៏បន្លឺឡើង ព្រោះតែគេឃើញនាយអង្គុយសង្គយកតាំងពីទើបតែចេញដំណើរមកម្ល៉េះ៕
"កុំសួរគាត់អី...បើគាត់មិននិយាយហើយ បញ្ជាក់ថាគាត់កំពុងតែមានរឿងមិនសប្បាយចិត្តហើយណាវើយ" ប៉ូលិសម្នាក់ទៀតនិយាយព្រោះតែគេដើរតាមជយងហ្គូយកមកជាយូរមកហើយដូច្នេះចរិតរាងកករាស់បែបណាគេអាចដឹងបានយ៉ាងច្បាស់ដូចជាពេលនេះយ៉ាងចឹង។
"អឺយើងដឹងហើយ....តែថានៅទីនេះស្ងាត់ដូចមាត់អ្នកស្រុកនិយាយពិតមែន តែថា ពួកអាអ្នកដែលតែងតែលួចកាប់ព្រៃទៅលក់នៅទីក្រុងនោះ វាទៅតាមផ្លូវណាយើងឆ្ងល់ណាស់ព្រោះនៅទីនេះឆ្ងាយខ្លាំងណាស់"