02:សង្ឃឹមថាលោកនឹងស្វាគមន៍ពួកខ្ញុំឲ្យបានល្អទៅចោះ

1.4K 49 0
                                        

ផាំងងងង.......សម្លេងកាំភ្លើងវាឮកាន់តែនៀកឡើងដែលបានដាស់អារម្មណ៍ឲ្យអ្នកដែលកំពុងតែគេងលង់លក់ឲ្យភ្ញាក់ដឹងខ្លួនភ្លាមៗតែម្តង។

"លោកប៉ាអ្នកម៉ាក់.....?"ថេយ៉ុងក្រោកឡើងមិនឃើញមានប៉ាម៉ាក់របស់នាងនៅក្បែរ នាងក៏ស្រែករកគាត់ក៏នៅតែគ្មានសម្លេងឆ្លើយតបមកវិញនោះឡើយ។ តើពួកគាត់នៅឯណា ហើយមុននេះសម្លេងអ្វី? ទេមិនអាចទៅជាចឹងទេ?

"មិនអាចទេ...."ថេយ៍ស្ទុះងើបចេញពីពូកបើកទ្វារចេញទៅខាងក្រៅស្វែងរកប្រភពសម្លេងនឹងប៉ាម៉ាក់របស់នាង ។ ពេលមកដល់អ្វីៗយឺតពេលទៅហើយនាងបានឃើញអ្នកទាំងពីរដេកលើផ្មូកឈាមយ៉ាងគួរឲ្យអាណិត នេះឬជាការបញ្ចប់នៃជីវិតរបស់ប៉ាម៉ាក់របស់នាង?វាពិតជាគួរឲ្យឈឺចាប់ពេកហើយ!

"តែមិនពិតទេលោកប៉ាអ្នកម៉ាក់....អា៎....."ថេយ៉ុងនាងស្រែកឡើងភ្លឹកសម្លេងខ្លាំង ៗតែម្តងនាងក៏ចាប់ផ្តើមទន់ខ្លួនរកដួលទៅហើយតែនាងព្យាយាមទប់នឹងរត់ទៅរកអ្នកទាំងពីដែលកំពុងតែដកចង្កាមាត់។

"ថេយ៍...!"ភ្លាមនោះសម្លេងរបស់បងប្រុសរបស់ដែលកំពុងតែរត់ចូលមកក៏បន្លឺហៅឈ្មោះរបស់នាង យ៉ាងស្ងៀមស្ងាត់។

"បងប្រុស លោកប៉ាអ្នកម៉ាក់ ហឹសៗៗ"ថេយ៉ុថងអោបម្តាយរបស់នាងរួចនិយាយទាំងដង្ហក់។

"ដុងគូ នាំប្អូនរបស់កូនរត់ទៅ..."អ្នកស្រីគីម គាត់លើដៃអង្អែលផ្ទៃមុខរបស់រាងតូចរួចក៏និយាយឡើងទាំងសម្លេងញ័រៗ។

"អត់ទេកូនមិនទៅណាទាំងអស់...."ថេយ៉ុងក្រវិក្បាលបដិសេធចំពោះមុខគាត់ទាំងទឹកភ្នែកហូររហាម។

"តោះថេយ៍..ពួកយើងឆាប់ចាក់ចេញទៅ...ប្រយ័ត្នពួកវាមកឃើញណា "ដុងគូព្យាយាមនិយាយលួងលោមនាងតែវាដូចជាមិនបានផលទល់តែសោះ។

"អត់ទេបងប្រុស..ហ្ហឹកៗ..អូនមិនទៅណាទាំងអស់ ..ហឹស"

"រត់ទៅកូន..."កម្លាំងនៅសល់ក្នុងខ្លួនទាំងប៉ុន្មានគាត់ព្យាយាមស្រែកទៅកាន់កូនៗរបស់គាត់ទាំងអស់។លាយឡំជាមួយនឹងភាពឈឺចាប់ដែលមិនអាចកាត់ថ្លៃបាន។

ផាំងៗ.....

"ទេ....!អ្នកម៉ាក់....ហឹ្ហកៗ....."ពេលដែលថេយ៉ុងនឹងដុងគូរ ចេញមកបានបន្តិចសម្លេងកាំភ្លើងក៏បន្លឺឡើងម្តងទៀតដែលធ្វើឲ្យថេយ៉ុងនាងកាន់តែទទួលយកមកមិនបាន នាងក៏ស្រែកឡើងដុងគូក៏យកដៃបិតមាត់របស់កុំឲ្យនាងស្រែក មុននឹងនាំនាងឡើងឡានដែលបានរៀបចំនោះចាក់ចេញទៅបាត់។ ថេយ៉ុងនាងសម្លឹងមើលមុខបុរសម្នាក់នោះដែលបានបាញ់ម្តាយរបស់នាងទាំងគុំនៅក្នុងចិត្ត នាងសម្លឹងមើលទៅវាទាំងមិនដាក់ភ្នែក....។

You'll also like

          

.បច្ចុប្បន្ន....

"ទេមិនពិតទេ...ម៉ាក់ៗ..ហ្ហឹកៗសងប៉ាម៉ាក់របស់ខ្ញុំមកវិញមក...."ថេយ៉ុងដែលកំពុងតែគេងនៅលើគ្រែធំមួយដែលក៏ចាប់ផ្តើមស្រែកឡើងទាំងមមើរហៅប៉ាម៉ាក់របស់នាងទឹកភ្នែកក៏រមៀលស្រក់ចុះមកតាមកន្ទុយភ្នែក។ បន្ទាប់មកនាងក៏បើកភ្នែកឡើងមកសឹមៗក្រឡេកមើលជុំវិញក៏ឃើញថានេះគឺជាបន្ទនើរបស់នាង ហើយមុននេះវាគឺជាការយល់សុបិន្តដ៏អាក្រក់ដែលនាងតែងតែឃើញថាសឹងនឹងរាល់យប់ទៅហើយ។

"ដឹងខ្លួនហើយមែនទេ....?"ភ្លាមនោះសម្លេងមួយក៏បានបន្លឺឡើងដែលធ្វើឲ្យនាងដឹងយ៉ាងច្បាស់ថាជាសម្លេងរបស់នរណា។

"មិចក៏អូននៅទីនេះទៅវិញ...អួយ...."ថេយ៉ុងនាងចាំបានថាយប់បាននាងកំពុងតែស្តិតនៅកន្លែងប្រយុទ្ធដ៏ធំមួយតែឥលូវមិចក៏នាងនៅទីនេះទៅវិញ? ថេយ៉ុងព្យាយាមក្រោកឡើងតែក៏ស្រាប់តែមានអារម្មណ៍ឈឺចុកនៅត្រង់ផ្នែកស្មារបស់នាងដែលបានត្រូវរបួសកាលពីយប់មិញ។

"កុំទាន់ងើបអី គេងសម្រាកសិនទៅ ព្រោះមុខរបស់បួសរបស់អូននៅមិនទាន់ជានៅឡើយទេ" ដុងគូកំលោះ27ឆ្នាំមានរូបរាងស្រស់សង្ហារកម្ពស់ខ្ពស់ស្រឡះច្រមុះមានខ្ទង់ នាយនិយាយឡើងទៅកាន់ប្អូនស្រីជាមួយនឹងសម្លេងយ៉ាងយកចិត្តទុកដាក់មុននឹងដាក់ចានបបរនៅលើតុក្បែរគ្រែគេងរបស់នាង។

"បងទៅជួយ ខ្ញុំធ្វើអី? "ថេយ៉ុងនិយាយឡើងជាមួយនឹងទឹកមុខរាបស្មើរដែលមិនអាចស្មានត្រូវ។

"ក្រែងឯងជាប្អូនរបស់បងមែនទេ? បានហើយឯងឆាប់ញាំទៅប្រយ័ត្នតែវាត្រជាក់អស់លែងឆ្ងាញ់ទៅ..."ក្នុងនាមជាបងប្រុសមិនថាតែប្អូនខុសប៉ុណ្ណាក៏នាយនៅតែស្រឡាញ់នឹងការពារនាងដែរ។

"បើបងនៅទុកអូនជាប្អូន បងក៏សងសឹងឲ្យប៉ាម៉ាក់របស់យើងទៅ!"ថេយ៉ុងនាងងើបអង្គុយផ្អែកខ្នងនឹងក្បាលគ្រែរួចក៏និយាយឡើងទៅកាន់បងប្រុសរបស់នាង រយ:ពេល១០ឆ្នាំមកហើយដែលនាងតែងតែនិយាយពាក្យនេះទៅកាន់គាត់តែបងរបស់នាងដូចជាគ្មានប្រតិកម្មអ្វីទល់តែសោះ។

"បងមានវិធីរបស់បងហើយឯងនៅឲ្យស្ងៀមៗសិនទៅ ហើយមួយវិញទៀត រឿងដែលឯងកំពុងតែធ្វើសូមបញ្ឈប់វាទៅ!"

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now