38:ម៉ាក់សុំទោសកូនសម្លាញ់!

1.1K 44 6
                                        

.មន្ទីរពេទ្យ.....

" ហេតុអ្វីក៏ គ្រូពេទ្យ ក្រចេញមកខ្លាំងម្ល៉េះ..នេះកន្លងផុតរាប់ម៉ោងហើយណា...!" អ្នកស្រីចនគាត់ដើរទៅវិញទៅមុន នៅក្នុងបន្ទប់អ្នកជំងឺ គាត់នៅមិនស្ងៀមនោះទេ គាត់ចេះតែដើរចុះដើរឡើង ដែលធ្វើឲ្យដឹងគូនឹងស្វាមីរបស់គាត់ តឹងទ្រូងជាខ្លាំង។

"អូន អង្គុយឲ្យស្ងៀមបន្តិចបានទេ? បងវិលមុខខ្លាំងណាស់ណា!"

" អត់ទេ អូនមិនអាចអង្គុយជាប់បាននោះទេ បងមិនដឹងទេឬ?ថាមនុស្សស្រីពេលសម្រាលកូននាងមានការពិបាកខ្លាំងប៉ុណ្ណានោះ ហើយនាងតែងតែកម្លាំងចិត្តពីស្វាមីរបស់ខ្លួនគ្រប់ៗគ្នាណាបង!"ព្រោះតែគាត់ធ្លាប់ឆ្លងកាត់នៅរឿងទាំងអស់នេះដូច្នេះហើយគាត់ពិតជាយល់ចិត្តមនុស្សស្រីដូចគ្នាណាស់ ថាពេលសម្រាលកូនម្តងៗតើវាពិបាកប៉ុណ្ណានោះ!

"ចឹងអូន ដើរបន្តទៀតចោះ បងក៏មិនដឹងថាត្រូវនិយាយបែបណានោះដែរ!"

"បងឯងនេះគ្មានដឹងស្អីមែន....!"

" ង៉ា...ង៉ា...ៗ" ភ្លាមៗនោះសម្លេងរបស់ក្មេងយំក៏ស្រាប់តែបន្លឺឡើងចេញមកពីខាងក្នុងបន្ទប់...ដែលធ្វើឲ្យអ្នកនៅខាងក្រៅសប្បាយចិត្តជាខ្លាំង។

"កើតហើយ...ៗ បងឮសម្លេងចៅរបស់អូនយំចេញមកខាងក្រៅដែលឬទេ...ហឹសៗ..." អ្នកស្រីចនគាត់សប្បាយចិត្តជាខ្លាំងក្រោយពេលបានឮសម្លេងចៅរបស់គាត់ស្រែកយំចេញមកក្រៅបែបនេះ។

.ក្រាក!

" លោកគ្រូពេទ្យ ចៅនឹងកូនប្រសារបស់ខ្ញុំពួកគេយ៉ាងមិចហើយ...!"

" សូមចូលរួមត្រេកអរផង អ្នកស្រីទទួលបានចៅស្រី..ហើយម្តាយរបស់ក្មេងឲ្យមានសុវត្តិភាពដូចជាដែលបាទ" ថេយ៍បង្កើតកូនដោយលោកគ្រូពេទ្យប្រុសព្រោះលោកពេទ្យមានថ្វីដៃជាងពេទ្យស្រី។

"តើពួកយើងអាចចូលទៅមកពួកគេបានទេ?"

"បាទបានតែ យើងត្រូវយកអ្នកម្តាយនឹងទារកផ្លាស់ទៅបន្ទប់មួយទៀតសិន! ចឹងអ្នកទាំងអស់គ្នាអាចចូលទៅមើលពួកគេបាន"

"អរគុណច្រើនណាស់លោកគ្រូពេទ្យ! "ដុងគូ

"បាទមិនអីនោះទេវាជាតួនាទីរបស់ខាងយើងស្រាប់ទៅហើយ!""លោកដុកទ័រនោះក៏ចាកចេញទៅហើយដុងគូក៏មិនភ្លេចនិយាយអរគុណទៅកាន់គាត់ដូចគ្នា។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now