20:ឯងពិតជាចិត្តដាច់ណាស់ថេយ៍

910 40 4
                                        

.បិតទូរស័ព្ទ! ថេយ៍ក៏បានបើកឡានរបស់នាងមកផ្ទះដើម្បីយករបស់ដែលត្រូវប្រើការនៅយប់នេះ។
ចង់ប្រាប់ថាក្រៅពីធ្វើជាអ្នកប្រម៉ាញ់អ្នកដែលតាមសម្លាប់ប៉ាម៉ាក់របស់នាងហើយថេយ៍នាងមានទទួលធ្វើការក្រៅពីនឹងទៀតដូចដែលបាននិយាយនៅខាងភាគមុនយ៉ាងចឹងគឺនាងមានទទួលធ្វើការសម្លាប់មនុស្សនឹងប្លន់អាវុធផងដែរតែទល់តែតម្លៃគប់ៗបាននាងទទួលធ្វើឪ្យ។

.ស្នងការប៉ូលីស

"លោកមេកង! ថ្នាក់លើបានរាយការណ៍មកថានៅយប់នេះមានការជួញដូរអាវុធខុសច្បាប់នៅកំពង់ផែទាន" គ្រាន់តែក្រឡេកទៅឃើញរាងក្រាស់ដើរចូលមកភ្លាមសៀវអឺនាងក៏ប្រញាប់ងើបឈរនិយាយឡើង។

"ចឹង ជួយយករបាយការណ៍ខ្លះៗដែលជាប់ទាក់ទងគ្នាឲ្យខ្ញុំផង" នាយកំលោះក៏ដើរចូលទៅក្នុងបន្ទប់នាយបាត់ សៀវអឺនាងក៏បនរញាប់រៀបចំរបនថយការណ៍ដែលជាប់ពាក់ព័ន្ធទាំងអស់នោះទៅឲ្យនាយក្រាស់ព្រោះនាងគឺជាជំនាញការរបស់នាយស្រាប់ទៅហើយ។

. Night

"ពួកឯងប្រញាប់ប្រញាល់បន្តិចទៅ ព្រោះត្រូវបញ្ជូនទំនាញទៅត្រើយម្ខាងទៀត"បុរសម្នាក់ដែលមាននាមជាបងធំគេនៅក្រោមការជួញដូរទំនាញនេះក៏និយាុឡើងបញ្ជាទៅកាន់កូនចៅរបស់ខ្លួន ដែលពួកគេម្នាក់ៗគ្រាន់តែឮបែបនេះក៏នាំគ្នាប្រញាប់ដៃប្រញាប់ជើង រៀងៗខ្លួន។

"ល្អណាស់ៗ...ដាក់ឲ្យល្អកុំឲ្យខូចខាតឬមានការបាក់បែកឲ្យសោះណាបើមិនចឹងទេ ជីវិតរបស់ពួកគេដឹងតែងាប់ហើយ"

"បងធំជាគឺជាតួលេខខ្លះៗដែលពួកយើងទទួលបានពីការជួញដូរនៅក្នុងថ្ងៃនេះ បើទំនាញបានទៅដល់ដៃរបស់ពួកចិននៅយប់នេះនោះទាន" កូនចៅរបស់វាម្នាក់ក៏បានយកតួលេខខ្លះៗដែលពួកវាបានកែងពីរលើចៅហ្វាយរបស់វាយកមកឲ្យបងធំរបស់វា។

"ល្អណាស់! តែបិុនណេះគ្រួសាររបស់យើងតែរស់នៅស្រួលហើយ" បងធំរបស់វានិយាយឡើងទាំងញញឹមជាប់មាត់។ ដោយសម្លេងនិងសកម្មភាពរបស់ពួកវាទាំងអស់នោះមិនអាចផុតឆ្ងាយពីក្រខ្សែភ្នែករបស់មនុស្សម្នាក់ឡើយ។

"តាមពិតពួកវាលួចក្បត់គ្នាឯងសោះ?? បើបែបនឹងមែនប្រាកដជាងាយស្រួលក្នុងការដែលយើងចូលវាយលុបហើយ" ថេយ៍ដែលកំពុងតែស្តិតនៅជ្រុងម្ខាងក៏និយាយឡើងដោយនាងមកតែម្នាក់ឯងតែប៉ុណ្ណោះ ព្រោះតែនាងសឹមជាមួយនឹងរឿងទាំងអស់នេះហើយគ្មានអ្វីដែលគួរឲ្យខ្លាចសម្រេចនាយតទៅទៀតនោះទេ។

កំពូលឃាតករស្រី💥💯(The End)Donde viven las historias. Descúbrelo ahora