"ស្លាប់នោះជាអ្វីទៅលោកអុំ? ស្លាប់មានរូបរាងបែបណា អុំអាចធ្វើឲ្យអូនមើលបាន? មុននេះម៉ាក់ៗអូនក៏មិនព្រមធ្វើស្លាប់ឲ្យអូនមើលនោះទេ លោកអុំអាចធ្វើឲ្យឈូឈូមើលបន្តិចបានទេ? ណាៗ
...ណាលោកអុំសង្ហាររបស់អូនណា...."នាងតូចឈូឈូ ចាប់ដៃមាំុរបស់រាងក្រាស់អង្រួន ខ្លាំងៗតែវាមិនបានធ្វើឲ្យនាយរង្គើរខ្លួនបន្តិចឡើយ។"បានៗ ចាំធ្វើឲ្យមើលណា .... ១ ២ ៣...ផាំង....." ហេតុតែស្រលាញ់ក្មួយខ្លាំងពេលនាងឲ្យធ្វើអ្វីនាយកំលោះក៏ព្រមធ្វើតាមដែរដូចជាពេលនេះចឹង ដុងគូលើកម្រាមដៃបីរបស់ខ្លួឡើងដោយធ្វើជាសញ្ញាកាំភ្លើងរួចក៏ផ្លុងក្បាលរបស់ខ្លួនឯង បាញឮសូរតែផាំងរួចក៏ដេកស្លាប់ភ្លាមៗនៅលើសាឡុងតែម្តងទៅ។ ដែលធ្វើឲ្យនាងតូចឈូឈូ ចាប់ផ្តើមឆ្ងល់។
"លោកអុំ...អុំប្រុសហុឹកៗ...មិចក៏អុំប្រុសបិតភ្នែកចឹង...ម៉ាក់ៗ ..ជួយអុំរបស់អូនផង...!" នាងតូចដែលមិនដឹងអ្វីនោះឃើញដឹងគូបិតភ្នែកគេងយូរពេកនាងក៏ចាប់ផ្តើមភ័យរួចក៏ស្រែកយំហៅម៉ាក់ៗរបស់ខ្លួនឲ្យមកជួយអុំប្រុសរបស់នាង។
"ហឹសៗ...."សម្លេងសើចរបស់មនុស្សម្នាក់ដែលកំពុងតែឈរមើលមកកាន់ពួកគេទាំងពីរមិនដឹងថាតាំងពីពេលណានោះទេក៏សើចឡើង។
"អ្នកមីង អឺៗ..." ឈូឈូឈប់យំ រួចក៏ងាកទៅរកប្រភពសំណើចមុននេះក៏ឃើញថាជាកញ្ញាសៀវអឺដែលកំពុងតែឈរសើចមកកាន់ពួកគេ។
"ឈូឈូ.....! អុំរបស់ក្មួយកើតអ្វីមែនទេ?"សៀវអឺនាងបានដឹងរួចទៅហើយតែនាងធ្វើជាសួរ រួចក៏ដើរទៅជិតពួកគេ។
"អូនអត់ដឹងទេនៅសុខៗ ក៏បែបនឹងទៅ...." ឈូឈូក្មេងល្អគ្មានដឹងស្អីទេទាំងដែលមុននេះនិយាយសុទ្ធតែឲ្យអុំរបស់ខ្លួនស្លាប់ឲ្យមើល។
"ចឹងឈូឈូ ចង់ឲ្យលោកអុំបើកភ្នែកវិញទេ? " សៀវអឺនាងមានល្បិចមួយរួចក៏និយាយទៅកាន់នាងតូចឈូឈូ ដុងគូក៏ខំផ្ទៀងត្រចៀកចាំស្តាប់ពួកគេទាំងពីនិយាយគ្នានោះទាំងភ្នែករបស់នាយមើលព្រឹមៗ។
"ចា៎..អូនចង់! "ឈូៗនាងក៏ងក់ក្បាល។
"ចឹងចាំមើលមីងណា...." សៀវអឺនាងនិយាយចប់ ក៏អោនមុខទៅជិតដុងគូសន្សឹមៗដែលឈូឈូនាងតាមមើលនាងមិនដាក់ភ្នែកចង់ដឹងថាតើមីងអឺៗរបានធ្វើយ៉ាងមិចចំពោះលោកអុំសំណព្វរបស់ខ្លួនទៅ....។

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...