.សណ្ឋាគារផ្កាយ5
" Wow...ពិតជាស្អាតមែន ប៉ាៗ..." គ្រាន់តែដើរចូលមកដល់ខាងក្នុងភ្លាម អាល្អិតថេយ៍រ៉ា សប្បាយចិត្តយ៉ាងខ្លងព្រោះតែគេ មិនដែលបានឃើញទេសភាពនៅទីនេះពេលយប់ចឹងនោះទេ បើឃើញគឺឃើញតែពេលថ្ងៃដែលជុងហ្គុកនឹងថេយ៉ុងនាំគេមកលែងតែប៉ុណ្ណោះ ហើយវាក៏ពិតជាខុសគ្នាដាច់នៅពេលយប់មែនទែន។
"ថេយ៍រ៉ា រត់តិចៗប្រហែលដួលណា....!" ថេយ៉ុង ដើរបណ្ដើរគ្នាជាមួយនឹងជុងហ្គុកនឹងឈូឈូដោយអាល្អិតនោះរត់ចូលទៅខាងក្នុងឡើងស្លេវតែម្តង។
"ហិហិ! សុំទោសម៉ាក់ៗ ប៉ាៗ ធ្វើឲ្យអ្នកទាំងពីរទាស់ចិត្តហើយ!" ថេយ៉ុងនឹងជុងហ្គុកពួកគេពិតជាបង្រៀនកូនៗរបស់ពួកគេបានល្អខ្លាំងណាស់ ពេលដែលធ្វើខុសត្រូវតែដឹងនៅកំហុសរបស់ខ្លួនឯងហើយក៏សុំទោសចំពោះអ្នកដែលយើងធ្វើខុសដូចគ្នា។
" មិនអីទេកូន! មកនេះមកហើយដើរមួយៗណា ធ្វើបែបនេះទើបមិនមានគ្រោះថ្នាក់ដល់ខ្លួនឯងនឹងអ្នកដដៃហើយនៅមើលឃើញជុំវិញទីនេះច្បាស់ល្អទៀត" ថេយ៉ុងនាងបន្ទន់ជង្គង់រួចក៏និយាយទៅកាន់កូនប្រុសជាមួយនឹងសម្លេងស្រទន់របស់នាងនឹងបានពន្យល់ប្រាប់គេឲ្យបានច្បាស់។
"បាទ! អូននឹងធ្វើតាមម៉ាក់ៗ"បបូរមាត់ cute cute ក៏បន្លឺឡើង ជុងហ្គុកថេយ៉ុងងាក់មើលមុខគ្នារួចក៏ញញឹមឡើង តែថេយ៉ុងនាងក៏ស្រាប់តែបែបមុខមកវិញយ៉ាងលឿនព្រោះតែមុននេះភ្លេចខ្លួនថាខឹងនឹងរាងក្រាស់។
"តោះ ថេយ៍រ៉ាយើងទៅខាងលើទៅ!" ដោយឃើញថាឈូឈូនាងចាប់កាន់ដៃរបស់រាងក្រាស់ហើយថេយ៍នាងក៏ងាកមកនិយាយជាមួយកូនប្រុសរួចក៏ដឹកដៃគ្នាចេញទៅដោយមិនខ្វល់ពីឪពុកកូនមួយគូនេះឡើយ។
" ប៉ា ៗ អ្នកម៉ាក់គាត់កើតអ្វីទៅកូនឃើញគាត់ធ្វើមិចបែបនឹងតាំងពីចេញមកម្ល៉េះ?" ដោយឆ្ងល់នាងតូចឈូឈូក៏ងើបមុខសួរទៅកាន់រាងក្រាស់។
"ប្រហែលជាខឹងនឹងប៉ា ដែលធ្វើជាមិនចាំថ្ងៃរៀបការហើយទេដឹង?" ជុងហ្គុកអង្អែលក្បាលកូនស្រីរួចក៏និយាយឡើង ។
"ចោះលោកប៉ា ពិតជាភ្លេចមែនឬ?"
"ថ្ងៃពិសេសដ៏ថ្នាក់នេះបើភ្លេចប្រាកដជាចម្លែកស្លាប់ហើយកូនស្រីប៉ា!" ជុងហ្គុកញីសក់ក្បាលកូនស្រីតិចៗដោយនិយាយលាយសើច បើគេពិតជាភ្លេចមែនគេមិនហៅវាថាជាថ្ងៃពិសេសឡើយ ព្រោះបើជាថ្ងៃពិសេសមែនគ្មាននរណាម្នាក់គេភ្លេចនោះឡើយ។

ESTÁS LEYENDO
កំពូលឃាតករស្រី💥💯(The End)
Acción"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...