.ព្រឹកថ្ងៃថ្មីបន្ទាប់ពី ជូននាងតូចឈូឈូទៅដាក់នៅសាលារៀនហើយ! ថេយ៉ុងនឹងជុងហ្គុកក៏បាទៅប្រលានយន្តហោះដើម្បីទទួលបងប្រុសនឹងបងថ្លៃរបស់នាងដោយថេយ៍រ៉ាបានទយកឲ្យម៉ែដោះរបស់នាងជាអ្នកនៅមើលថែគេ ។ ព្រោះតែថេយ៍រ៉ាជាក្មេងដែលមិនសូវជារករឿងច្រើនទើបអាចទុកឲ្យនៅជាមួយនឹងម៉ែដោះបាន។
.ប្រលានយន្តហោះ!
"ម៉ោងជិត9ទៅហើយហេតុអ្វីក៏មិនទាន់ឃើញពួកគាត់ចុះមកទៀត?" ថេយ៉ុងពោលឡើង ខណៈពេលដែលពួកគេទាំងពីក៏មកអង្គុយចាំបងប្រុសរបស់នាងម៉ោងជាងទៅហើយ កាលនិយាយទូរស័ព្ទជាមួយគ្នាប្រាប់ថាជើងហោះហើររបស់គាត់ចុះចតនៅម៉ោង8តែនេះមួយជិតនឹង9ទៅហើយស្ងាត់ឲ្យជ្រាប់តែម្តង។
" តែវាមិនទាន់ម៉ោង៩ឯណាអូនរង់ចាំបន្តិចទៅ...ខាងគាត់អាចប្រែប្រួលការហោះហើរក៏ថាបានណា!"
"បងកុំបិុនពេក!ទោះបងមិននិយាយក៏ដឹងថាបងកាន់ជើងបងប្រុសរបស់អូនដែរ! អូនខ្លាចក្រែងដឮតែថេយ៍រ៉ាគេយំនោះទេ!" ថេយ៍បន្ទឡើងទោះបីជាអាល្អិតថេយ៍រ៉ាមិនសូវជាកាច់ក៏ដោយក៏នាងនៅតែបារម្ភពីរកូនរបស់នាងដែរ។
"អូនថេយ៍ ប្អូនថ្លៃ!!" ភ្លាមនោះសម្លេងរបស់បុរសម្នាក់ក៏បានបន្លឺឡើងពីចម្ងាយទោះមិនប្រាប់ក៏ដឹងច្បាស់ក្នុងចិត្តដែរថាម្នាក់នោះជានរណា៕
" បងប្រុស/បងថ្លៃ!" ថេយ៍ងាកទៅក៏ឃើញបងប្រុសរបស់ខ្លួនពិតមែនស្នាមញញិមរបស់នាងក៏បញ្ចេញឡើងដែលខុសពីមុននេះដាច់តែម្តង។
"ហុឹម!នឹកបងណាស់/បងក៏នឹកឯងដែរ"ថេយ៍រត់ទៅអោនដុងគូដោយក្តីនឹករលឹក ដុងគូក៏អោបតបទៅនាងវិញដូចគ្នាដោយជុងហ្គុកនឹងសៀងអឺពួកគេឈរមើលអ្នកទាំងពីអោបទាំងញញិម។
"ចោះឯណាកូនរបស់បងនោះ?"ថេយ៍ងាកឆ្វេងងាកសាំក៏មិនឃើញក្មួយរបស់ខ្លួននាងក៏ងើបមុខសួរទៅអ្នកទាំងពីទាំងចម្ងល់។
"នៅខាងនេះ!!"
"លោកប៉ាអ្នកម៉ាក់??! អា៎នឹកណាស់...នឹកខ្លាំងៗ" សម្លេងរបស់រាងចំណាស់បន្លឺឡើងដោយក៍ងាកទៅរកប្រភពសម្លេងក៏ឃើញប៉ាម៉ាក់បង្កើតរបស់នាងនឹងមានប៉ាម៉ាក់ក្មេករបស់នាងទៀតផង។ ថេយ៍ក៏រត់ទៅអោលោកគីមនឹងអ្នកស្រីគីមដោយក្តីនឹងរលឹកព្រោះអខានជួបមុខគ្នាជិតបីឆ្នាំទៅហើយពិតជានឹកខ្លាំងណាស់។

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...