10:"ស្តេចឃាតករកន្សែងចងសក់

909 39 2
                                        

ផាំងៗ...សម្លេងបាញ់គ្នានៅតែបន្លឺឡើង...តែវាមិនមែនជាការបាញ់គ្នារវាង១ទល់នឹង១ឡើយគឺវាបាញ់គ្នារវាង២ទល់នឹង១។

"បងធំ ពួកយើងគិតយ៉ាងមិចទៅ ពួកវាមិនមែនមានតែមួយក្រុមនោះឡើយគឺពួកវាមានដល់ទៅពីរក្រុមណា"កូនចៅរបស់វាម្នាក់និយាយឡើយ ។

"ឯងទៅការពា ចៅហ្វាយខាងក្នុងទៅទៅយកខាងនេះឲ្យយើងជាអ្នកចាក់ការខ្លួនឯង...."

"បាទទាន!"បុរសម្នាក់នោះក៏ដើរចូលទៅខាងក្នុងតាមបញ្ជារបស់បងធំបស់វា។

"ម្ចាស់ស្រីប្រញាប់ចាត់ការទៅ...គ្នាពួកវាកំពុងតែដើរចូលមកហើយទាន" ឌឺណាងាកទៅមើលទៅខាងក្រៅក៏ឃើញថាគ្នាវាកំពុងតែដើរចូលមកមិក្រោមពី៥នាក់នោះទេ រួចនាងក៏ងាកទៅស្រែកជាមួយរាងតូច។

"លាសិនហើយ កូនប្រុសទីពីរនៃត្រកូលឆៃ បើមានជាតិក្រោយយើងចាំជួបគ្នាទៀតណា" ថេយ៉ុងក្រោយពីឮសម្លេងរបស់ឌឺណាហើយ នាងក៏ងាកមកនិយាយជាមួយនឹងកូនប្រុសទីពីររបស់ត្រកូលឆៃវិញទាំងញញឹមចុងមាត់របៀបអ្នកឈ្នះ៕

"កុំឲ្យស្មោះណា ..បើនាងហ៊ានតែសម្លាប់យើងនោះបងធំនឹងប្អូនប្រុសពៅរបស់យើងនឹងមិនទុកនាងនោះទេ..."

"ហ្ហឹក!ជិតដល់ពេលស្លាប់ហើយនៅនិយាយខ្លាំងទៀត ឯងគិតថាយើងខ្លាចពួកគេណាស់តើមែនទេ ?យើងជានរណាឯងគួរតែដឹងច្បាស់ក្នុងចិត្តរួចមកហើយ....លាសិនហើយ...ខ្វាក់....!"និយាយចប់កំបិតស្នៀតនៅនឹងដៃរបស់រាងតូចក៏បានអាកាត់ផ្តាច់សរសៃរឈាមនៅត្រង់ជញ្ជាំងករបស់ប្រុសម្នាក់នឹងស្លាប់ភ្លាមៗកន្លែងនឹងក៏មានឈាមដែលចាប់ផ្តើមស្រាប់ចេញមកដូចទឹកក្រហមលាយគ្នាជាមួយនឹងទឹកសមុទ្រ។

"តោះ...."ថេយ៉ុងដើរចេញមកដោយខ្លួនរបស់នាងប្រឡាក់ទៅដោយឈាមរបស់បុរសម្នាក់ តែវាមិនមែនជាបញ្ហាសម្រាប់នាងឡើយ។ ឌឺណាក៏ដើរតាមពីក្រោយរាងតូចចេញទៅផុតបានបន្តុចកូនចៅរបស់វាក៏ចាប់ផ្តើមរត់ចូលមកក៏ឃើញថាចៅហ្វាយរបស់បានស្លាប់បាត់ទៅហើយដោយកន្លែងកើតហេតុមានបន្សល់ទុកត្រឹមតែកន្សែងចងសក់មួយតែប៉ុណ្ណោះដែលធ្វើឲ្យពួកវាដឹងភ្លាមថា ជារបស់សត្រូវចាស់របស់លោកម្ចាស់ធំរបស់វាពិតណាស់។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now