"នេះគឺជាបន្ទប់របស់អ្នកនាងចា៎!"អ្នកបម្រើបាននាំថេយ៍មកកាន់បន្ទប់ដែលអ្នកស្រីចនបានប្រាប់ឲ្យពួកនាងរៀបចំនោះ ហើយបន្ទប់នោះក៏នៅជាប់នឹងបន្ទប់នឹងទល់មុខគ្នាជាមួយបន្ទប់របស់ជុងហ្គុកផងដែរ។
"អរគុណបងស្រីច្រើនហើយណា!"
"ចា៎អ្នកនាង! "និយាយហើយអ្នកបម្រើម្នាក់នោះក៏ចុះទៅចាងក្រោមវិញ។ ថេយ៍ក៏ដើរចូលទៅខាងក្នុងបន្ទប់។
.តុកៗ...
"ថេយ៍នេះគឺជាបងណា...បើកទ្វារឲ្យបងបន្តិច!"ពេលអ្នកបម្រើចុះចេញទៅរាងក្រាស់របស់យើងក៏ដើរចូលមករកបន្ទប់របស់រាងតូចដោយក្នុងដៃរបស់នាយមានរបស់ប្រើប្រាស់ខ្លះដែលអ្នកម៉ាក់របស់គេទៅខ្ចីជេមីនឲ្យរាងតូច។
.ក្រាក!
"ជុង! បងមានអ្វីមែនទេ?" ថេយ៍ក៏បើកទ្វារចេញមកក៏ឃើញនាយកំលោះឈរមុខទ្វារនាងក៏សួរឡើយ។
"អ្នកម៉ាក់ឲ្យបងយកមកឲ្យ!" ជុងហ្គុកក៏បានហុចឈុតគេងយប់នោះទៅឲ្យថេយ៉ុង។
"បងចង់ចូលខាងក្នុងសិនទេ?"
"មិនអីនោះទេ បងមានការរវល់បន្តិច...តែយប់នេះអូនកុំគេងចាក់គន្លឹះទ្វារណា ចាំបងមករក...!"ប្រយោគចុងក្រោយរាងក្រាស់និយាយឡើយច្រលឺមទៅកាន់រាងតូចទាំងញញឹុមព្រាន គ្រាន់តែនាយនិយាយតែប៉ុណ្ណឹងធ្វើឲ្យរាងតូចរបស់យើងដឹងពីគំនិតរបស់នាយទៅហើយ។
"អត់នោះទេ អូនមិនចូលចិត្តគេងមិនចាក់គន្លឹះទ្វារបន្ទប់នោះឡើយ បានហើយបងត្រឡប់ទៅវិញចុះណា អូនត្រូវការមុជទឹក..."ថេយ៍រុញជុងហ្គុកចេញពីមុខបន្ទប់របស់ខ្លួនទាំងអៀនៗ សួរថានរណាមិនអៀនមកលែងសិទ្ធិតែកុំឲ្យគេគេងបិតទ្វារបន្ទប់បែបនេះនោះ?
"នេះអូនអៀនបងមែនទេ...?"
"អត់នោះទេ បងឆាប់ទៅវិញទៅ....នោះបន្ទប់បង..."ដោយខ្ចិលនៅញ៉ោះក្មេងយូរជុងហ្គុកក៏ព្រមទៅបន្ទប់របស់ខ្លួនវិញ ថេយ៉ុងនាងក៏ទាញទ្វារបិតយ៉ាងលឿនទាំងមុខក្រហម។
"មនុស្សឆ្កួត...និយាយអ្វីនឹង...អុះ!មិចក៏មុខរបស់យើងក្រហមខ្លាំងម្ល៉េះ...?" រអ៊ូម្នាក់ឯងសុខៗថេយ៍ក៏ដើរទៅមុខកញ្ចក់ក៏ឃើញថាមុខរបស់ខ្លួនឡើយក្រហម មុននឹងយើងយកតូចៗរបស់នាងអង្អែលលើវាថ្នមៗ...ទាំងញញឹុម..។
. ខុនដូរ
.តុកៗ....
"អ្នកណាមករកអ្វីនឹងទាំងយប់បែបនេះ...?" សៀវអឺនាងបន្លឺឡើង ដោយនាងបានបិតភ្លើងចូលគេងទៅហើយណាមួយវាក៏រាងយប់ដែលដូច្នេះហើយតើនរណាមករកនាងទាំងយប់បែបនេះ?
"ឬមួយជាចោរ..??"
.តុកៗ... សម្លេងគោះទ្វារក៏នៅតែបន្លឺឡើងកាន់តែខ្លាំងដោយមិនអស់ចិត្តសៀវអឺនាងក៏ បើកថតតុរបស់នាងទាញកាំភ្លើងចេញមករួចក៏ដើរលោបៗទៅរកមាត់ទ្វារទាំងងងឹតព្រោះតែនាងបានបិតភ្លើងទៅហើយ។
"តុកៗ...សៀវអឺ...បើកទ្វាឲ្យបង....សៀវអឺ...បងទ្វារឲ្យបង...!"ដុងគូ លើដៃគោះទ្វារទាំងដែលខ្លួនរបស់នាយពេលនេះគឺស្រវឹងជោគទៅហើយ..រង់ចាំអ្នកនៅខាងក្នុងឲ្យមកបើកទ្វារបន្ទប់ឲ្យខ្លួន។
"បើកទ្វារ...សៀវអឺ...បើកទ្វារឲ្យបង...បន្តិចមកអូនសម្លាញ់..."
"តាមពិតជាគេសោះ...យើងស្មារតែជាចោរមកពីណានៀក...."នាងតូចមើលតាមកាំមេរ៉ាក៏ឃើញថានាយកំលោះដុងគូសោះនេះចេះសំណាងហើយដែលបន្ទប់នាងមានកាំម៉ា នៅខាងមាត់ទ្វារកុំអីដុងគូប្រហែលជាស្លាប់ឲ្យស្នារដៃរបស់នាងក៏ថាបាន។
.ក្រាក!...
"អូន...អូនព្រមបើកទ្វារឲ្យបងហើយមែនទេ?"ដុងគូអង្គុយផ្ទល់នឹងការ៉ូក៏ងើបមុខសម្លឹងទៅកាប់អ្នកដែលបានបើកទ្វារឲ្យខ្លួននោះទាំងព្រឹលៗព្រោះតែនាយស្រវឹងមើលមិនសូរច្បាស់។
"ងើបមកបានហើយ ចង់អង្គុយឲ្យមុសសុីនៅទីនេះតើមែនទេ?"
"បងងើបមិនរួចទេ...ជួយ..ជួយលើកបងតិច...
"នាយក៏ហុចដៃទៅឲ្យសៀវអឺលើកនាយឡើយ។"ផ្តល់ឪកាសឲ្យម្តងទៀតបើងើបមកដោយខ្លួនឯងមិនរួចទេដេកខាងក្រៅនឹងហើយ...ឬក៏ត្រឡប់ទៅវិញក៏បាន...."និយាយហើយនាងក៏រៀបនឹងទាញទ្វារបិត...
"បងងើបរួច...ដឹប..."
"ណែ..មនុស្សឆ្កួតមិចក៏លោកសន្លប់បែបនេះ?...ណ្ហើយ..មិនដឹងថាកម្មអ្វីខ្ញុំនោះទេនៀក...អួយធ្ងន់ណាស់"គ្រាន់តែតែងើបឈរអស់កមកពស់ភ្លាមនាយកំលោះក៏ទប់រាងកាយរបស់ខ្លួនលែងជាប់មុននឹងដួលទៅផ្អែកលើស្មារបស់សៀវអឺក៏ត្រូវនាងទប់ជាប់។