06:ឆ្មាភ្ជាប់និស្ស័យ

1K 39 0
                                        

ថ្ងៃនេះដេយ៉ាងនាងងើបពីព្រលឹមដើម្បីរត់ហាត់ប្រាណតាមទម្លាប់របស់នាង ដោយមិនមានឌឺណាមកជាមួយនាងនោះឡើយ។

"ម៉េវ..ម៉េវ..."រាងតូចរត់មកដល់សួនកម្សាន្តមួយកន្លែងក៏ឮសម្លេងសត្វយំនៅក្បែរនោះ គ្រាន់តែឮសម្លេងក៏ដឹងបាត់ទៅហើយថាវាជាសត្វអ្វីនោះ។

"ហៃយ៉ា...!ឆ្មាតូចមិចក៏ឯងមកនៅត្រង់នេះទៅវិញ? ឯងមិនមានកន្លែងដែលត្រូវទៅទេតើមែនទេ? " ថេយ៉ុងចូលទៅជិតសត្វឆ្មានោះរួចក៏បន្ទន់ជង្គុងឲ្យទាបមុននឹងស៊កដៃទៅអង្អែលវាថ្នមៗ។

"ម៉េវ...ម៉េវ.."ឆ្មាតូចនោះក៏ចូលខ្លួនរបស់វាទៅជិតជើងរបស់រាងតូច ថេយ៉ុងឃើញបែបនេះក៏លើកវាបីនៅក្នុងរង្វង់ដៃរបស់នាង។

"ទៅជាមួយយើង យ៉ាងមិចដែរ?យើងនឹងចិញ្ចឹមឯងណា "ថេយ៉ុងក៏បីកូឆ្មានោះត្រឡប់ទៅកន្លែងស្នាក់នៅរបស់ខ្លួន នៅតាមផ្លូវថេយ៉ុងដើរបណ្តើរនិយាយជាមួយឆ្មានោះបណ្តើរដោយដៃរបស់នាងអង្អែលក្បាលរបស់វាមិនឈប់។

"ហុឹម! ចេះស្រឡាញ់សត្វដែលមែនទេ???" ដើរជិតដល់កន្លែងស្នាក់នៅរបស់នាងទៅហើយក៏ស្រាប់តែឮសម្លេងរបស់បុរសណាក៏មិនដឹង ស្រែកសួរនាងធ្វើឲ្យថេយ៉ុងងាកទៅរកប្រភពសម្លេងភ្លាមៗ។

"មិនពាក់ព័ន្ធជាមួយនឹងលោកទេ....." ថេយ៉ុងនាងនិយាយចេញទៅជាមួយនឹងទឹកមុខរបស់នាងដែលមិនចេះញញឹុមនោះ។

"ម៉េវ...ម៉េវ..."ឆ្មានោះឃើញរាងក្រាស់វាក៏ចាប់ផ្តើមយំឡើងដូចជាស្គាល់នាយយ៉ាងចឹង។

"គួរឲ្យស្រឡាញ់ណាស់់..."ជុងហ្គុកដើរចូលទៅរករាងតូចរួចក៏និយាយឡើងដោយអង្អែលក្បាលរបស់ឆ្មានោះទាំងញញឹមយ៉ាងស្រស់សង្ហារ។

"លោកស្គាល់វាមែនទេ...??"ថាមិនចង់និយាយជាមួយនឹងនាយទេ តែមិនដឹងចេះតែយ៉ាងមិចមាត់នេះហាមវាមិនបានសោះ។

"ពិតហើយ!! ព្រោះវាតែងតែនៅសួនខាងនោះ " ជុងហ្គុកនិយាយដោយចង្អុលទៅកន្លែងដែលរាងតូចបានយកវាមក។

"ចឹងមិចក៏លោកមិនយកវាទៅចិញ្ចឹម?"បើនាយពិតជាស្គាល់នឹងតែងតែឃើញវាមែនចឹងមិចក៏នាយមិនយកវាទៅចិញ្ចឹមទៅ....

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now