41:មិនឲ្យប៉ះទេ វាជារបស់ប៉ាៗអូន

1.1K 45 8
                                        

.ប៉ូសាន
.ថ្ងៃនេះជាថ្ងៃដែលដុងគូបានចុះមកត្រួតពិនិត្យកិច្ចការខ្លះៗនៅប៉ូសាន ហើយនាយកំលោះក៏បាននាំរាងតូចនឹងក្មួយស្រីរបស់នាយមកផងដែលព្រោះតែចង់ឲ្យពួកគេស្គាល់នៅទេសភាពនៅស្រុកស្រែជនបទខ្លះ។

.ក្នុងឡាន

" នៅទីនេះមានឆ្នេរសមុទ្រមួយកន្លែងដែលវានៅមិនឆ្ងាយពីកន្លែងដែលបងត្រូវចុះត្រួតពិនិត្យប៉ុន្មាននោះទេបងគិតថា ពួកយើងទៅឆ្លងខួបកំណើតឲ្យឈូឈូនៅទីនោះតើល្អទេ?" ពួកគេបានចេញដំណើរជិតពេញមួយថ្ងៃទៅហើយ ហើយពេលនេះក៏ជិតនឹងដល់កន្លែងស្នាក់នៅរបស់ពួកគេផងដែរ។ ដុងគូនិយាយឡើងទាំងក្រឡេកទៅមើលនាងតូចឈូឈូដែលកំពុងតែគេងលក់នៅលើដៃរបស់ម្តាយនាងនោះ។

"មានអី ក៏ល្អម្យ៉ាងដែលតើបងប្រុស! តែគួរឲ្យស្តាយណាស់ដែលអ្នកម៉ាក់នឹងលោកប៉ាមិនបានមកជាមួយគ្នា!" ព្រោះតែប៉ាម៉ាក់របស់នាងជាប់រវល់ទើបមិនបានមកជាមួយគ្នា។

"ព្រោះតែពួកគាត់ជាប់រវល់នឹងហើយ មិនមែនពួកគាត់មិនចង់មកឯណាពិតទេ?"

"ចា៎! "

.ងឺត!

"ដល់ហើយបាទ! " ខ្វាន់សុឺដែលជាអ្នកបើកឡាននោះក៏ឈប់ងឺក់ក្រោយពេលដែលនាយបើកមកដល់កន្លែងដែលពួកគេត្រូវស្នាក់នៅ៕ នៅទីនេះវាពិតជាស្រស់ស្រាយល្អណាស់ វាពីពេញទៅដោយរបស់ធម្មជាតិពិតៗ ខ្យល់បរិសុទ្ធសម្លេងទឹករលកជាមួយនឹងសម្លេងចាប់យំនៅពេលរាត្រីទៀត។

" ឲ្យឈូឈូមក បងមក" ដុងគូចុះទៅមុនថេយ៉ុងរួចក៏នាយក៏បើកទ្វារឡាន ដើម្បីរាងតូចឲ្យឈូឈូទៅនាយព្រោះឃើញនាងជិតអោបកូនមកយូរហើយប្រាកដជារួយដៃស្លាប់ទៅហើយ។

"បងមើលចុះនាងល្អិតនេះចុះ ពិតជាគេងលក់ស្រួលដល់ហើយ ! ពេលគេងលក់បែបនេះទៅស្ងាត់ឲ្យជ្រាប់តែពេលងើបឡើង មិនដឹងថាចេះកូរមកពីណានោះទេ "ថេយ៍បីកូនស្រីលើកដាក់ដៃរបស់រាងក្រាស់រួចបន្លឺឡើងទាំងក្រើតក្នាញ់ចំពោះ កូនស្រីរបស់ខ្លួនជាខ្លាំង។

"ហឹស! ពិតមែនហើយ!បងគិតថាពួកយើងចូលទៅខាងក្នុងទៅទីនេះដូចជារៀងត្រជាក់បន្តិចហើយ " ដុងគូអស់សំណើចបន្តិចរួចក៏និយាយបន្ត ហើយពួកគេក៏ដើរចូលទៅខាងក្នុងដោយមានឌឺណានឹងខ្វាន់សុឺជាអ្នកលើកវ៉ាលីចូលទៅតាមក្រោយ។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now