"មេឃចាប់ផ្តើមចុះអ័ព្ទទឹកភ្លៀងក៏ចេះតែធ្លាក់ចុះមក វាប្រហែលជាចង់សើចចំអកដ៏ជីវិតដ៏គួរឲ្យអាណិតរបស់ខ្ញុំហើយ"រាងក្រាស់អង្គុយនិយាយតែម្នាក់ឯង ទាំងដែលបបូរមាត់នៅតែញ័រមិនឈប់ ។
"នៅទ្រឹស្តីដល់ណាទៀតមិនប្រញាប់ងើបឡើងមក!ឬក៏ចង់គាំងស្លាប់នៅទីនេះ?"ថេយ៉ុងបន្លឺឡើងនៅពីមុខរបស់រាងក្រាស់ដោយក្នុងដៃរបស់នាងមានកាន់ឆត្រ័បាំងឲ្យគេទៀតផង។
"គឺជានាង?" ជុងហ្គុកងើបមុខឡើង ដែលបង្ហាញឲ្យគេឃើញថាម្នាក់នោះគឺជានាងគឺជានារីដែលបដិសេធមិនឲ្យនាយចូលក្នុងមុននេះតែពេលនេះហេតុអ្វីក៏នាងមកឈរនៅចំពោះមុខនាយទៅវិញ?
"ខ្ញុំឈ្មោះ គីម ថេយ៉ុង ឈប់ហៅខ្ញុំថានាងទៀតទៅ អាចហៅឈ្មោះរបស់ខ្ញុំបាន ហើយមួយវិញទៀតកុំគិតថាខ្ញុំជាមនុស្សម្នាក់ដែលលោកកំពុងតែស្វែងរកឲ្យសោះណា"
".........."រាងក្រាស់មិននិយាយអ្វីបានត្រឹមតែសម្លឹងមើលមុខនាងយ៉ាងស្ងៀមស្ងាត់ ឃើញបែបនេះរាងតូចរបស់យើងក៏បន្ត..÷
"នៅភ្លឹកដល់ណាទៀតមិនឆាប់ងើបមក??មិនគិតចង់ចូលក្នុងទេឬ?" ថេយ៍ស្រែកឡើងដែលធ្វើឲ្យរាងក្រាស់របស់យើងភ្ញាក់ពីការភ្លឹកមុននេះ សូម្បីតែភាពរងារនៅក្នុងខ្លួនរបស់គេក៏ប្រែមកជាកក្តៅវិញដែលនៅពរលដែលមាននារីម្នាក់នេះនៅក្បែរគេនោះ។
"សុំទោស...ព្រោះតែនាងមានឈ្មោះដូចគេខ្លាំងពេកទើបធ្វើឲ្យខ្ញុំអត់គិតពុំបាន.."ជុងហ្គុកងើបឈរតបទាំងមុខស្ងួតទៅកាន់នាង។
"នេះយកទៅ..."ថេយ៉ុងក៏ហុចឆត្រ័នោះទៅឲរាងក្រាស់ហើយនាងក៏ដើរចូលួៅខាងក្នុងវិញ ជុងហ្គុកឃើញបែបនេះក៏ប្រញាប់រត់ទៅតាមរាងតូចយ៉ាងលឿន។
"ម្ចាស់...!អឺ...អ្នកនាងតូចទើបមកពីណានឹងហេតុអ្វីក៏ខ្លួនទទឹកជោកមែននេះ?" អ្នកទាំងពីរបានដើរចូលកក៏ត្រូវវ៉ាក់អឺជាមួយនឹងឌឺណាដែលនាងទើបតែចេញពីក្នុងបន្ទប់របស់នាង។ ថេយ៉ុងមិនតបជាមួយនឹងសំណួររបស់ឌឺណានោះឡើយ ហើយនាងបែបជាបែបមកនិយាយរឿងផ្សេងទៅវិញ...÷
"រៀបចំបន្ទប់ដែលនៅក្បែរយើងឲ្យគេផង គេនឹងមកគេងសម្រាក់នៅទីនេះមួយយប់!" ថេយ៉ុងបន្លឺឡើងដែលធ្វើឲ្យឌឺណានាងគាំងជាខ្លាំងព្រោះតែរាតូចមិដែលឲ្យនរណាចូលក្នុងផ្ទះផ្តេសផ្តាសនោះឡើង បើម្នាក់នោះមិនមែនជាមនុស្សដែលនាងស្នឹតនឹងទុកចិត្តនោះ៕
"មិនបាននោះទេណាអ្នកនាងតូចក្រែងបន្ទប់នោះគឺជា....!"ឌឺណានិយាយដល់ត្រឹមនេះក៏ត្រូវរាងតូចរបស់យើងនិយាយកាត់÷
"យើងនិយាយបែបណាក៏ធ្វើតាមបែបនឹងទៅ..."និយាយហើយថេយ៉ុងក៏ឡើងទៅបន្ទប់របស់នាងបាត់ ឌឺណាក៏បែរមកសម្លក់មុខរបស់រាងក្រាស់របស់យើងវិញម្តងមុននឹងនិយាយឡើយ ÷
"ក្រែងផ្ទះរបស់លោកក៏មានម៉េច បានជាចង់មកគេងផ្ទះរបស់គេទៅវិញ?"ឌឺណាដលរទៅក្បែររាងក្រាស់រួចក៏និយាយឡើងជាមួយនឹងទឹកមុខរបស់នាងដែលធ្វើឲ្យអ្នកនៅក្បែរវាស់រោមខ្ញាក់តែម្តង។
"គឺ...គឺផ្ទះរបស់ខ្ញុំជាប់សោរ ខាងក្នុងទើបចូលមិនរួចនឹងណា" ជុងហ្គុកថយក្រោយពីឌឺណាបន្តិចរួចក៏និយាយឡើង ។
"ក្រែងលោកគឺជាប៉ូលីសមែនទេ? គ្រាន់តែជាប់សោរប៉ុននឹងលោកបាញ់វាតែមួយគ្រាប់ទៅ វាក៏អាចឲ្យលោកចូលបានបាត់ទៅហើយ!"
"ខ្ញុំគ្មានលុយទិញសោរថ្មីនោះទេ ហើយសោរនឹងវាជាសំណព្វចិត្តរបស់ខ្ញុំទៀត ខ្ញុំម៉េចនឹងដាច់ចិត្តបាញ់វាបំបែកចោលទៅ ស្អែកឡើងខ្ញុំនឹងហៅជាងឲ្យមកជុសជល់ឲហើយ"ជុងហ្គុកនិយាយទៅកាន់ឌឺណាដែលធ្បើឲ្យនាងរាងហួសចិត្តនឹងនាយបន្តិចគ្រាន់តែជាសោរមួយសោះក៏ជាសំណព្វចិត្តរបស់នាយដែរកុហកដូចមិនសមសោះ។
"នៅនិយាយគ្នាយូរទៀតទេ?តិចរងារគាំងស្លាប់ទៅ...នេះជាសម្លៀកបំពាក់របស់លោកយកទៅប្តូរចេញទៅ ព្រោះខ្ញុំមិនចង់ឲ្យមានមនុស្សស្លាប់នៅក្នុងផ្ទះរបស់ខ្ញុំឡើយ..."ថេយ៉ុងដែលនៅជាន់ខាងលើនោះក៏ យកសម្លៀកបំពាក់មកឲ្យរាងក្រាស់មិននឹងដើរចូលទៅក្នុងបន្ទប់របស់នាងវិញ ដោយមិនភ្លេចទាញទ្វារបន្ទប់បិតយ៉ាងរៀបរយនោះដែរ។
"កុំឲ្យខ្ញុំដឹងឲ្យសោះណា ថាលោកមានចេតនាចង់ចូលមកក្បែរអ្នកនាងរបស់ខ្ញុំក្នុងគោលបំណងអ្វីមួយនោះ បើចឹងមែននោះខ្ញុំគិតថាលោកគួរតែត្រៀមកន្លែងកប់សាកសពឲ្យហើយទៅ" និយាយចប់ឌឺណានាងក៏ដើរទៅបន្ទប់របស់នាងវិញបាត់ដោយមិនភ្លេចបោះកូនសោរបន្ទប់ឲ្យរាងក្រាស់របស់យើងនោះដែរ៕
"ហ្ហឹសៗ....ចៅហ្វាយនឹងកូនចៅមានចរិតមិនខុសគ្នាពិតមែន"រាងក្រាស់ក្រវីក្បាលតិចៗមុននឹងចាក់សោរចូលបន្ទប់របស់ញេងថ្មីដែលនាយ។ ចូលមកដល់ក្នុងបន្ទន់មើលទៅវាពិតជាប្លែកណាស់ទោះបីជាក្នុងបន្ទប់នេះមិនដែលមានអ្នកធ្លាប់ស្នាក់នៅក៏ដោយតែវាពុតជាស្រស់ស្អាតដូចគេរៀបចំរាល់ថ្ងៃ៕ យូរៗម្តងទើបម្ចាស់បន្ទប់នេះមកគេងទីម្តង ហើយបន្ទប់នេះក៏គ្មានបន្ទប់អ្នកណាក្រៅពីបងប្រុសរបស់រាងតូចយើងនោះដែរ។