03:កន្សែងចងសក់?

1.2K 36 2
                                        

"អ្នកនាងតូចរបស់ពួកឯងនៅឯណា ?" ដុងគូដែលទើបត្រឡប់មកពីខាងក្រៅក៏បន្លឺសួរទៅកាន់អ្នកបម្រើនៅក្នុងផ្ទះតែគ្មាននរណាម្នាក់ហ៊ាននិយាយអ្វីឡើយម្នាក់ៗគិតតែពីអោនមុខចោះ។

"ខ្វានសុឺ! ប្រញាប់ទៅឆែកកាំមេរ៉ាសុវត្ថិភាពមើលភ្លាមទៅ" ដុងគូ ងាកទៅនិយាយជាមួយយនឹងជំនិតរបស់ខ្លួនដោយសម្លេងមាំ។ ថ្វីដ្បិតតែដុងគូគេជា ឧត្តមសេនីយ៍ឯកមួយរូបក៏ពិតមែនតែ ជីវិតគេរស់នៅទីនេះវាគឺដូចជាអ្នកជំនួញ ដូចជាម៉ាហ្វៀដែលមានកូនចៅឆ្វេងសាំនៅចាំបណ្តើរការងារជិតឆ្ងាយរបស់នាយជាដើម។

" ទទួលបញ្ជាចៅហ្វាយ! "និយាយចប់ ខ្វានសុឺក៏ដើរទៅឆែកកាំមេរ៉ាមើលក្នុងបន្ទប់ ដែលមានសិទ្ធិសឹងតែជាប្រពន្ធ័ITបំពាក់ពរពេញបន្ទប់នោះ។ ពេលដែលឆែកមើលដឹងហើយនាយកំលោះកូនកាត់ក៏ត្រឡប់មកវិញ មុននឹងនិយាយប្រាប់ទៅចៅហ្វាយរបស់ខ្ញុំព្រមទាំងអោនមុខចុះ÷

"ចៅហ្វាយ! អ្នកនាងតូចនឹងឌឺណាពួកគេទាំងពីរបានចាក់ចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយទាន់"

"ស្អីគេ? ក្រែងថេយ៍នាងនៅឈឺមិនចឹងឬ? បានហើយដាក់កម្លាំងទៅតាមការពារនាងនៅទីនោះទៅហើយឲ្យពួកគេតាមខ្លំមើលនាងថាតើនាងទៅទីណាខ្លះ រួចផ្តល់ដំណឹងនេះមកឲ្យយើង យល់ទេ" ដុងគូនិយាយមួយមាត់ៗច្បាស់ៗ ។ គេហាមហើយនាងមិនស្តាប់ហើយនៅឈ្លៀតពេលនាយមិននៅនាងបែបជាហ៊ានរត់ចេញទៅប្រទេសកូរ៉េខាងត្បូងដែលពីរអ្នកដៃស្តាំរបស់នាង តើនាងកំពុងតែគិតអី ទឹកដីនោះក៏នាងខានរស់នៅជាង១០ឆ្នាំមកហើយ ហើយនៅទីនោះក៏គ្មានសាច់ញាតិបងប្អូននោះឡើយ។ ឲ្យតែនឹកឃើញដឹងតែក្តៅចិត្តនឹងប្អូនស្រីក្បាលរឹងម្នាក់នេះខ្លាំងណាស់។

"ទទួលបញ្ជាទាន" អោនគោរពដុងគូរួច ខ្វានសុឺក៏ដើរទៅនិយាយទូរស័ព្ទជាមួយនឹងគ្នីគ្នារបស់គេនៅខាងកូរ៉េខាងត្បូងតាមបញ្ជារបស់ចៅហ្វាយរបស់ខ្លួន។

.កូរ៉េខាងត្បូង......

"ម្ចាស់ស្រី....នេះជារូបរបស់វាដែលយើងត្រូវកម្ចាត់នៅយប់នេះ...."ថេយ៉ុងកំពុងតែហែលលែងនៅក្នុងអាងទឹកម្នាក់ឯងភ្លាមនោះឌឺណានាងក៏បានដើរចូលមកនឹងបានលើករូបបុរសម្នាក់នោះមកបង្ហាញថេយ៉ុងផងដែរ។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now