23:ព្រោះតែនាងជាស្រី!!

962 39 6
                                        

.១ខែកន្លងផុតទៅ......

.វាមានរយ:ពេលមួយខែហើយបើរាប់ចាប់ពីថ្ងៃដែលថេយ៍បាញ់រាងក្រាស់របស់យើងមកម្ល៉េះហើយចាប់ពីរពេលនឹងមក អ្នកទាំងពីរក៏មិនដែលសូវចួបមុខគ្នាដែលហើយបើពេលចួបគឺជួបតែពេលដែលមានការប្រយុទ្ធគ្នាតែប៉ុណ្ណោះ! វាដូចជាពេលនេះចឹង។

"ចាប់នាងបាននៅ? " រាងសង្ហារដើរចូលក្នុងស្នងការនិយាយឡើងទាំងសម្លេងមាំច្បាស់ៗជាមួយនឹងទឹកមុខរាបស្មើររបស់នាយ។ ដែលធ្វើឲ្យអ្នកក្រោមអាវ៉ាតខ្លាចរអា។

"បានហើយទាន ពួកយើងបានយកនាងទៅឃុំរួចជាស្រេចហើយ"

"ល្អ!"និយាយហើយជុងហ្គុកក៏ដើរចូលទៅបន្ទប់ធ្វើការរបស់ខ្លួនតាមធម្មតា។
មែនហើយចាប់ពូថ្ងៃនឹងមកអ្នកទាំងពីរក៏ខ្លាចជាសត្រូវនឹងគ្នាហើយរាងក្រាស់របស់យើងតែងតែរក ភស្តុតាងតាមចាប់រាងតូចយើងជានិច្ចវាដូចជាពេលនេះយ៉ាងចឹង។

________________

.តុតៗ...

"ចូលមក! មានការអី?"

"គឺថាអ្នកទោសដែលយើងចាប់បានកាលពី3ម៉ោងមុននោះ មានអ្នកមកធានាខ្លួននាងហើយទាន" និយាយទាំងអោនមុខចុះ។

"ស្អីគេ? តើនាងអស្ចារ្យមកពីណាទៅ បានជាចាប់នាងឃុំមិនដែលបានមួយថ្ងៃបែបនេះ?"ជុងហ្គុកស្រែកឡើងទាំងម៉ូម៉ៅ ។នេះនាយពិតជាគ្មានសមត្ថភាពចាប់នាងមកដាក់ទោសបានពិតមែនឬ? តើអ្នកនៅពីក្រោយខ្នងនាងជាអ្នកណាអីក៏មានអំណាចខ្លាំងម្ល៉េះ? រាល់លើកវាតែងតែបែបនេះរហូតដែលធ្វើឲ្យរាងក្រាស់របស់យើងពិតជាក្តៅមួម៉ៅជាខ្លាំង។

"ហ្ហឹម! គួរឲ្យធុញណាស់ នៅក្នុងនេះពិតជាគ្មានផាសុខភាពពិតមែន" ថេយ៉ុងដើរចេញមកពីក្នុងគុក ទាំងអង្អែលកដៃរបស់នាងដែលពួកប៉ូសិលដាក់ខ្នោះពោលឡើងទាំងញញឹមចុងមាត់បែបឌឺដងឲ្យនរណាម្នាក់។ដែលកំពុងតែឈតសម្លឹងមើលមកនាងជាមួយនឹងក្រខ្សែភ្នែកអំណាច។

"សប្បាយចិត្តណាស់មែនទេដែលបានចេញទៅសម្លាប់មនុស្សតទៀតបែបនេះ?" ជុងហ្គុក សំណួរមួយនេះវាមិនបានធ្វើឲ្យរាងតួចរបស់យើងឈឺចាប់ជាមួយវាឡើងព្រោះតែនាងឮឡើងសឹមត្រចៀកទៅហើយ។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now