.បីឆ្នាំមុន ក្រោយពីឪពុកម្តាយរបស់នាងដឿនបានជួយសង្គ្រោះរាងក្រាស់រួចរាល់ហើយ ក្រោយពេលដឹងខ្លួនជុងហ្គុកនាយមិនចង់ត្រឡប់ទៅកាន់ទីក្រុងវិញនោះទេនាយក៏សុំអុំទាំងពីរស់នៅជាមួយដោយជួយរកត្រីសាច់បន្លែនឹងជូនកាលក៏ចុះសមុទ្រដើម្បីរាវគ្រឿងសមុទ្រទៅ ទាំងដែលពីមុនៗមកនាយមិនដែលធ្លាប់ធ្វើរឿងទាំងអស់នេះនោះឡើយតែនាយនៅតែតស៊ូធ្វើបានអស់៣ឆ្នាំមកនេះ។
.ថ្ងៃនេះ នាងតូច ឈូឈូ បានងើបពីព្រលឹមដើម្បីទៅដេញចាប់ក្តាមតូចៗដែលវាឡើងមកលើមាត់ឆ្នេរនោះទាំងព្រលឹមតែម្តង។
" លោកពូ ..? លោកពូចុះលែងទឹកទាំងព្រឹកបែបនេះមិនរងារទេអីចា៎? " នាងតូច បានដើរលែងតាមមាត់ឆ្នេរតែមិនទៅណាឆ្ងាយពីកន្លែងស្នាក់នៅរបស់ខ្លួនឡើយព្រោះនាងជាក្មេងឆ្លាតឮដូច្នេះហើយអ្វីដែលនាងត្រូវលែងនឹងមិនត្រូវលែងនាងដឹងទាំងអស់។ ឈូឈូ ក្រឡេកទៅឃើញលោកពូដែលខ្លួនបានជួបកាលពីម្សិលមិញរួចនាងក៏សួរឡើងទាំងក្តីងើយឆ្ងល់តាមរបៀបក្មេងៗ។
"នាងល្អិតឯងទៀតហើយឬ? មកម្នាក់ឯងទៀតហើយឯងមិនខ្លាច វង្វេងឬលង់ទឹកទេឬនាងតូច" ជុងហ្គុកបានដើរឡើងពីលើទឹករួចក៏បន្ទន់ជង្គង់សួរទៅកាន់នាងតូចដោយចាប់ស្មារទាំងពីរបស់នាងថ្នមៗ។
"អូនអត់ខ្លាចទេ! ចោះលោកពូនោះ មិនទាន់ឆ្លើយតបនឹងសំណួររបស់អូនផងថា ពូមិនរងារទេឬ?" បបូរមាត់តូចៗរបស់នាងល្អិតក៏បន្លឺឡើងដែលធ្វើឲ្យជុងហ្គុកខ្នាញ់នឹងនាងតូចជាខ្លាំង ។
"ពូមិនរងារទេ ព្រោះពូសាំមនឹងវាទៅហើយ "
"លោកពូ ពូពិតជាសង្ហារខ្លាំងណាស់ ពូមានប្រពន្ធឬនៅ?"ឈូឈូលើដៃតូចៗរបស់នាងក្រសោបមុខរបស់រាងក្រាស់រួចក៏បន្លឺឡើងទាំងញញឹមស្រស់ ។ មើលកាន់តែយូរនាងតូចម្នាក់នេះកាន់តែសិតខ្លួនកាន់តែខ្លាំងឡើងៗ។
"ពូគ្មានទេ !"
"ចឹងពូធ្វើជាប៉ារបស់អូនទៅ...អូនចង់មានប៉ាៗហៅដូចក្មេងទាំងនោះដែរ!" ឈូឈូមិនត្រឹមតែនិយាយនោះទេនាងបានចង្អុលទៅកាន់ក្មេងៗដែលកំពុងតែលែងជាមួយនឹងប៉ាៗរបស់ពួកគេទាំងសើចសប្បាយ។ ជុងហ្គុកឃើញទឹកមុខនាងតូចមិនាប្បាយបែបនេះនាយក៏បន្លឺឡើង÷

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...