11:តើគេអាចស្លាប់ដែលឬទេ??

878 34 0
                                        

.បច្ចុប្បន្ន

.ក្រាក!!  សម្លេងបើកទ្វាបន្ទប់របស់រាងតូចក៏ឮឡើង ដែលឲ្យយើងបានឃើញឌឺណានាងដើរចូលមកដោយនៅក្នុងដៃរបស់នាងមានកាន់ថាសអាហារនឹងថ្នាំលេបផងដែរ។

"ម្ចាស់ស្រីយ៉ាងមិចទៅហើយ នៅមានឈឺត្រង់ណាដែលទេ ខ្ញុំនឹងទៅហៅលោកគ្រូពេទ្យឥឡូវនេះ" ឌឺណា ដាក់ថាសអាហារនៅលើតិរួចក៏ចូលខ្លួនទៅសួរថតយ៉ាងទាំងក្តីព្រួយបារម្ភព្រោះតែនាងចូលមកមុននេះ នាងបានឃើញរាងតូចយកដៃជូតទឹកភ្នែកខ្លួនឯង ទើបនាងគិតថាថេយ៉ុងប្រហែលជាឈឺនៅត្រង់មុខរបួសជាមិនខាននោះទេ។

" យើងមិនអីទេ...." រាងតូចក្រវីក្បាលឆ្លើយតបទៅកាន់ដៃស្រីរបស់នាងជាមួយនឹងទឹកមុខយ៉ាងស្ងៀមស្ងាត់។ ដោយភ្នែករបស់នាងរេចេញទៅមើលស្លឹកឈើដែលប៉ះខ្យល់បក់ទៅបក់មកនៅក្រៅបង្អួចនោះ ឃើញបែបនេះឌឺណានាងក៏បន្ត÷

"អញ្ចឹង ម្ចាស់ស្រីងើបមកញាំុអាហារបន្តិចសិនមកអាលនឹងបានលេបថ្នាំណា"

"ឯងទុកត្រង់នឹងហើយ យើងអាចធ្វើវាបានដោយខ្លួនឯង  ហើយឯងក៏អាចត្រឡប់ទៅវិញបានដូចគ្នាយើងចង់សម្រាក"

"តែថាម្ចាស់ស្រី....!"

"យើងប្រាប់យ៉ាងមិចក៏ធ្វើតាមទៅ របួសប៉ុននឹងមិនអាចធ្វើឲ្យយើងស្លាប់បាននោះទេ ហើយម្យ៉ាងវិញទៀតកុំយករឿងនេះទៅរាយការប្រាប់បងប្រុសរបស់យើងឲ្យសោះណា...បានហើយចេញទៅវិញទៅ...."

"ទទួលបញ្ជាទាន!!" និយាយចប់ឌឺណានាងក៏បានដើរចេញទៅវិញដោយមិនភ្លេចទាញទ្វារបន្ទប់រាងតូចបើកនោះដែរ។ ក្រោយពេលដែលឌឺណាចេញទៅបាត់បានបន្តិចថេយ៉ុងនាងក៏ងើបអង្គុយដោយខ្លួនឯង ដែលវាឲ្យនាងរាងពិបាកបន្តិចពហរោះនៅតែឈឺនៅត្រង់មុខរបួសនោះតែយ៉ាងណានាងក៏ងើបអង្គុយផ្អែកនឹងក្បាលគ្រែឲ្យខានតែបាន។

"តើនេះជាថ្មាំអ្វីទៅ? យើងមិនចូលចិត្តថ្មាំទាំងអស់នេះនោះទេ..."និយាយហើយថេយ៉ុងក៏បម្រុងបោះថ្នាំនោះចូលទៅក្នុងធុងសម្រាមតែក៏ស្រាប់តែនឹកឃើញអ្វីម្យ៉ាងទើបនាង ក៏សម្រេចចិត្តលេបវាចូលទៅក្នុងពោះបាត់ទៅរួចក៏ទាញទឹកមកផឹកមុននឹងងើបដើរចូលទៅក្នុងបន្ទប់ទឹក។

You'll also like

          

.ភូមិគ្រឹះត្រកូលឆៃ

  -នៅក្នុងភូមិគ្រឹះដ៏ធំមួយដែលគ្រប់គ្នាស្គាល់ថាជាភូមិគ្រឹះរបស់អ្នកមានអំណាចជាងគរនៅប្រទេដកូនរ៉េបន្ទាប់ពីភូមិគ្រឹះគីម ដែលម្ចាស់ភូមិគ្រឹះនេះមានកូនប្រុសដល់ទៅបីអ្នកហើយសុទ្ធតែសង្ហារៗសួរថាអ្នកណាដែលមិនស្គាល់នោះ? ចម្លើយគឺគ្មាននោះឡើយ! តែស្រាប់តែកាលពីយប់មិញនេះគេនាំគ្នាល្បីថាកូនប្រុសទីពីររបស់ត្រកូលឆៃត្រូវបានគេចាក់សម្លាប់យ៉ាងសាហាវនៅលើ កាប៉ាល់ដែលស្ថិតនៅកណ្តាលសមុទ្រនោះដោយគ្មាននរណាម្នាក់ដឹងឡើយថាឃាតករនោះជានរណា ព្រោះពួកយើងបានឃើញត្រឹមតែកន្សែងចងសក់ដែលអាចឲ្យពួកគេស្មានដឹងថាឃាតករនោះគឺជាមនុស្សស្រីតែប៉ុណ្ណោះ។

"លោកប៉ា...." កំពុងតែអង្គុយនៅក្នុងបន្ទប់ទទួលភ្លៀវសុខៗភ្លាមនោះក៏ស្រាប់តែមានសម្លេងមួយបានបន្លឺឡើយ ដែលឲ្យអ្នកដែលមាននាមជាប៉ាបានដឹងភ្លាមថាវាគឺជាសម្លេងរបស់កូនប្រុសពៅរបស់គាត់ដែលបានរត់ទៅរៀននៅក្រៅប្រទេសមិនចង់ត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញឡើយ។

"ព្រមត្រឡប់មកវិញហើយមែនទេ? នេះកុំតែបងប្រុសរបស់ឯងស្លាប់កុំអីឯងក៏មិនព្រមមកជួបមុខយើងដែលជាប៉ារបស់ឯងនោះដែលតើមែនទេ ឆៃយ៉ុង??" គ្រាន់តែឃើញមុខកូនប្រុសពៅភ្លាមធ្វើឲ្យគាត់ក្តៅចិត្តជាខ្លាំងព្រោះតែកូនប្រុសពៅរបស់គាត់ម្នាក់នេះចរិតមិនខុសគ្នាពីម្តាយរបស់វាឡើយតែងតែហាមគាត់មិនឲ្យដើរផ្លូវមួយនេះជានិច្ច ។

"ខ្ញុំមកព្រោះតែបុណ្យសព្វរបស់បងប្រុសទីពីនោះទេ កុំអីខ្ញុំក៏មិនចង់មកជាន់ទីនេះប៉ុន្មានដែរ"

"នេះឯង....."

"លោកប៉ាបានហើយ កុំថាឲ្យប្អូនបែបនេះអី គេទើបមកពីហត់នឿយណា....ឯងឡើយទៅផ្លាស់សម្លៀកបំពាក់សិនទៅហើយចាំចុះមកនិយាយជាមួយបង បន្ទប់ឯងបងបានឲ្យអ្នកបម្រើរៀបចំរួចរាល់អស់ហើយ!!"ឆៃយ៉ុងក៏ងក់ក្បាលមុននេងដើរឡើងទៅបន្ទប់របស់គេដែលបងប្រុសបានឲកយអ្នកបម្រើរៀបចំឲ្យនោះ៕

"គេទើបតែត្រឡប់មកវិញបែបនេះលោកប៉ាមិនគួរណានិយាយសម្តីធ្ងន់ៗដាក់គេខ្លាំងពេកនោះទេ បើគេរត់ត្រឡប់ទៅវិញបាត់បានរនណាជួយសម្រេចផែនការរបស់យើងទៅលោកប៉ា??"

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now