.ភូមិគ្រឹះគីម..!
.ប្រាវ...!
"មនុស្សពេញផ្ទះ ហេតុអ្វីក៏គ្មាននរណាម្នាក់ដឹងសោះចឹងថា ប្អូនស្រីនឹងក្មួយរបស់យើងបាត់ទៅណា..បែបនេះហាស់? " ដុងគូបាន លើកថូផ្កាដែលនៅក្បែរសាឡាងក្នុងបន្ទប់ទទួលភ្ញៀវរបស់នាយបោកចោលបែកខ្ចិតខ្ចាយពេញការ៉ូ ព្រោះតែខឹងចិត្តនឹងរឿងដែលរាងតូចបានបាត់ខ្លួនទៅដោយគ្មាននរណាម្នាក់បានដឹងឡើយ។
"សុំទោសចៅហ្វាយរឿងទាំងអស់នេះគឺមកខ្ញុំ ថ្វីប្រហែសដោយខ្លួនឯងឯងទើបកើតមានរឿងបែបនេះឡើយមក!" ឌឺណានាងនិយាយទាំងអោនមុខចុះសុំទោសទៅកាន់ដុងគូដែលកំពុងតែសម្លឹងមើលមកនាងដោយកែវភ្នែកពិឃាតគួរឪ្យខ្លាច។
" បើដឹងខ្លួនហើយ ក៏មិនប្រញាប់ទៅស្វែងរកពួកគេទៅ ! តែបើក្មួយរបស់យើងនឹងប្អូនស្រីរបស់យើងកើតអ្វីឡើងមកនោះពួកឯង ត្រៀមខ្លួនឲ្យហើយទៅ.."
" ដុងគូ អូនគិតថាបងគួរណាស់តែសម្រាកសិនទៅ បងនៅតែឈឺមុខរបួសនៅឡើយទេណា!"
" បងលែងឈឺហើយ អូនអង្គុយឪ្យស្ងៀមៗទៅរឿងនឹះទុកឲ្យបងជាអ្នកចាត់ការ!" ដុងគូងាកទៅនិយាយជាមួយនឹងសៀងអឺជាមួយនឹងសម្លេងស្រទន់ដែលខុសពីនិយាយជាមួយនឹងឌឺណានឹងកូនចៅរបស់នាយឯទៀត។
"ចៅហ្វាយ!!..." ភ្លាមនោះសម្លេងខ្វាន់សុឺក៏បន្លឺឡើយ ដោយនាយទើបតែមកពីណាក៏មិនដឹងដែលធ្វើឪ្យអ្នករាល់គ្នាងាកទៅមើលយ៉ាងលឿន។
" បាន តម្រុយអ្វីខ្លះទាក់ទងនឹងប្អូនរបស់យើង ហើយតើមែនទេ?"
" នេះទាន!!" ខ្វាន់សុឺក៏បានហុចនឹង សារនឹង វិឌីអូរបស់រាងតូចនឹងកូនស្រី ដែលបានថតនឹងផ្ងើដោយ កូនចៅរបស់គង់យូនោះឲ្យទៅដុងគូ ។
"នេះ!? ពួកវាចង់លែងបែបនេះតើមែនទេ? " ដុងគូក្តាប់ទូរស័ព្ទនៅក្នុងដៃរបស់នាយឡើងណែនទាំងកំហឹង ចង់ផ្ទុកចេញមកខាងក្រៅទៅហើយនៅពេលដែលបានឃើញទង្វើដែលពួកវាធ្វើមកលើរាងតូចនឹងនាងតូចឈូឈូនោះ។
"ពួកខ្ញុំបានសើុបដឹងអំពីទីកន្លែងដែលពួកវាចាប់អ្នកនាងតូចនឹងម្ចាស់ស្រីទៅហើយទាន! "
" យើងនឹងទៅដោយផ្ទាល់!"
"ខ្ញុំគិតថា មុខរបួសរបស់បងនៅតែមិនទាន់ជានៅឡើយនោះទេ រឿងនេះទុកឲ្យខ្ញុំជាអ្នកទៅដោយខ្លួនឯងចោះ ណា ទុកថាឲ្យខ្ញុំបានបំពេញតួនាទីជាប្តីនឹងជាឪពុកកូនរបស់ខ្ញុំម្តងចោះណាបងថ្លៃ!" ជុងហ្គុកដែលបានឈរសកងៀមអស់ជាយូរនោះក៏និយាយឡើង ស្ទើរសុំទៅកាន់ដុងគូ។

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...