15:ម៉េចក៏វានៅជាមួយនាង?

922 36 2
                                        

.នាពេលរសៀលបន្តិចថេយ៉ុងក៏ត្រឡប់មកវិញ ក៏ឃើញថាបងប្រុសរបស់នាងកំពុងតែអង្គុយនៅលើសាឡុងទឹកតែ ទោះមិនប្រាប់ក៏ស្មានដឹងថាគាត់កំពុងតែរង់ចាំនាងត្រឡប់មកវិញដែរ។

" ទៅដល់ណា?" ដុងគូឃើញប្អូនស្រីដើរចូលទៅដល់ខាងក្នុងភ្លាមនាង៊យក៏បន្លឺសួរតែម្តង។ទោះបីជាបានដឹងដំណឹងពីឌឺណានាងបានរាយការហើយក៏ដោយ។

"ខ្ញុំមកពីកន្លែងបញ្ចសពលោកប៉ាអ្នកម៉ាក់" ថេយ៉ុងដាក់ខ្លួនអង្គុយលើសាឡុងរួចក៏តបទៅបងប្រុសវិញដោយទាញយកពែងតែពីដៃបងប្រុសយកមកផឹក។

"យប់នេះមិនបាច់ចេញទៅណានោះទេ ព្រោះពួកប៉ូលិសកំពុងតែតាមចាប់ឯង គ្រប់កន្លែងទាំងអស់"

"យប់នេះខ្ញុំមានណាត់ ដូច្នេះមិនអាចខកខានបាននោះទេ"

"ណាត់ជាមួយនឹង អាឆៃយ៉ុងនឹងមែនទេ?"ដុងគូងាកទៅសួរប្អូនស្រីទាំងហួសចិត្ត នេះនាងស្គាល់បុរសម្នាក់នោះមិនទាន់បានប៉ុន្មានផងក៏ហ៊ានណាត់ជួបគ្នាទៅហើយតើមែនទេ? តែកុំបាច់ឆ្ងល់អីថាបីខែកន្លងទៅនេះរាងតូចរបស់យើងជួបរឿងអ្វីខ្លះនោះ នេះហើយជារឿងទីមួយដែលថេយ៉ុងបានជួបគឺចួបជាមួយកូនប្រុសពៅរបស់ត្រកូលឆៃនឹងឯង។

"បងដឹង??"ថេយ៍ជ្រួញចិញ្ចើមពេលឮបងប្រុសនិយាយបែបនេះ

"រឿងអ្វីដែលទាក់ទងនឹងឯងបងមិនដឹងនោះ?"

"បងកំពុងតែតាមដានខ្ញុំតើមែនទេ?"

"បងមិនបានតាមដានបងគ្រាន់តែឲ្យពួកគេតាមការពារឯងតែប៉ុណ្ណោះ ដូច្នេះហើយស្តាប់តាមបងម្តងទៅថេយ៍ ទុកថាបងសុំ!"

"អត់នោះទេ យប់នេះខ្ញុំត្រូវតែទៅ...."និយាយចប់រាងតូចក៏ឡើងដើរទៅខាងលើបាត់ទុកឲ្យដុងគូអង្គុយក្រវីក្បាលលើសាឡុងម្នាក់ឯង បើខានមិនបានទៅហើយនាយមានតែបណ្ដាយតាមតែចិត្តគេទៅចោះ ព្រោះនាយដឹងថាបើរាងតូចចង់ធ្វើអ្វីហើយមិនបានធ្វើរបស់នោះ ប្រាកដណាស់ថាយប់នេះមិនបាច់មានអ្នកណាបានគេងលក់ស្រួលនោះឡើយ។

"ចៅហ្វាយគិតបែបណាចំពោះរឿងនេះ?"ថេយ៍ចេញទៅផុតខ្វាន់សុឺដែលឈរក្បែរនោះក៏អោនមកសួររាងក្រាស់ដុងគូរបស់យើង។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now