"យើងសួរថានរណានៅត្រង់នឹង? បើមិនចេញមកទេយើងបាញ់ហើយ ណា"បុរសម្នាក់នោះក៏កាន់យកភ្លើងតម្រង់ចូលទៅកន្លែងដែលវាឃើញស្រមោលមនុស្សមុននេះ៕
"មានរឿងអី?" បងធំរបស់វាក៏សួរឡើង។
"ខ្ញុំឃើញមានស្រមោលមនុស្សនៅត្រង់នេះតែមិនដឹងថាជានរណាទេបងធំ "
"ទុកឲ្យយើង..."
.ផាំងៗ....
"អា៎...."
"ចេញឬមិនចេញ??"
"កុំបាញ់ៗ បងធំគឺជាខ្ញុំនោះទេ? "Manម្នាក់ក៏ដើរចេញមកដោយលើកដៃដាក់លើក្បាលរបស់ខ្លួន ជាមួយសម្លេងញ័ររបស់គេ៕
"ឯងទៅឈរធ្វើអី អើតលឺមនៅទីនេះបែបនេះ?" បងធំរបស់វាក៏ដាក់កាំភ្លើងចុះ។
"គឺមិននេះក្រែងបងឲ្យខ្ញុំដើរមើលតាមនឹងតើមែន?? ហេតុអ្វីក៏បងនិយាយបែបនេះទៅវិញ?"
"អឺៗចឹងក៏ចឹងទៅ! តែដល់ម៉ោងហើយពួកយើងប្រញាប់រៀបចំលុយទៅ" និយាយហើយពួកវាក៏ដើរចេញទៅបាត់អស់ទើបរាងតូចថេយ៉ុតរបស់ដើរចេញមកពី កន្លែងដែលនាងលាក់ខ្លួនមុននេះ៕ អម្បាញ់មិញកុំតែបានជនបង្កប់របស់នាងមកជួយទាននោះទេកុំអីមិនដឹងថានាងទៅជាយ៉ាងណាហើយនោះទេ៕
"ណ្ហើយ!"ថេយ៉ុង លាក់ខ្លួនដោយផ្អែកនឹងមាត់បង្អួចនោះក៏ទម្លាប់ខ្លួនចុះមកវិញទាំងដកដង្ហើមធូរទ្រូង៕
.....................
"សហការរីករាយ....." ពួកវាបានហុចរបស់ឲ្យគ្នាទៅវិញទៅមកបន្ទប់មកក៏ចាំដៃគ្នា និយាយឡើងដោយស្នាមញញឹម៕
"ដូចគ្នា សង្ឃឹមថាពួកយើងអាច ស្មោះត្រង់នឹងគ្នាចោះ....តោះពួកយើងត្រឡប់ទៅវិញ" ចៅហ្វាយរបស់អ្នកម្ខាងទៀតក៏និយាយឡើង ដោយប្រលែងដៃចេញពីការចាប់មុននឹងស្រែកឡើងឲ្យត្រៀមកាប៉ាល់របស់ខ្លួនសម្រាប់ឡើងច្រាំតវិញ៕
"ប្រាកដជាបែបនឹងហើយ..."ឯអ្នកខាងនេះនិយាយឡើងទាំងញញឹមចុងមាត់។ ការរកស៊ីវាត្រូវតែមានអ្វីដែលអស្ចារ្យជាងនឹងហើយ វាមិនមែនចេះតែស្មោះត្រង់រហូតនោះទេ៕
"ចាត់ការទៅ...."វាក៏ថាបើមកប្រាប់កូនចៅរបស់វាឲ្យចាត់ការ ដៃគួររបស់វាមិញនេះ ហើយដណ្តើមយកលុយមកវិញឲ្យបាន៕
"ទទួលបញ្ជាទាន...." ស្តាប់សម្តីចៅហ្វាយរួចរាល់ហើយ បុរសដែលមានថាជាបងធំរបស់គេក៏បន្លឺឡើងមិននឹងដើរទៅប្រាប់ឲ្យកូនចៅរបស់វាចាត់ការម្តងទៀត៕
-ង៉ោង.......សម្លេងកាប៉ាល់ទឹកដែលដាក់ចម្រុះបានមនុស្សចំនួនប្រាំនាក់ក៏ចាប់ផ្តើមបន្លឺឡើង បើកយ៉ាងលឿនមកកាន់កាប៉ាល់ធំដែលកំពុងតែឈប់កណ្តាលសមុទ្រនេះ៕ ដោយកាប៉ាល់នោះមានចំនួច៥គ្រឿង។ ដែលធ្វើឲ្យអ្នកដែលបានឃើញហើយរហ័សងាក់ទៅមើលយ៉ាងលឿន ហើយក្នុងចំណោមមនុស្សទាំងអស់នោះក៏មានរាងតូចយើងផងដែរ៕
"មិចក៏ពួកប៉ូលិសមកមុនពេលកំណាត់បែបនេះ?..."ថេយ៉ុងក៏បន្លឺឡើងក្រោយពេលឃើញពួកកាប៉ាល់បូលិសបើកសំដៅមកកាន់ខ្លួន៕
"បែបនេះត្រូវប្រញាប់ចាត់ការឲ្យឆាប់ទើបបាន"ថេយ៉ុង
"ម្ចាស់ស្រីខាងនេះទាន"កំពុងតែគិតសុខៗភ្លាមនោះក៏មានសម្លេងមួយបានបន្លឺឡើងថេយ៉ុងនាងក៏ងាក់ទៅរកប្រភេទសម្លេងយ៉ាងលឿនទើបដឹងថា សម្លេងនោះជារបស់នរណា។
"ឌឺណា? ...."ធ្វើឲ្យរាងតូចភ្ញាក់ផ្អែលបន្តិចក្រោយពេលឃើញឌឺណានាងនៅលើនេះជាមួយខ្លួនហើយខ្លួនរបស់ឌឺនានាងក៏ទទឹកជោកអស់ដោយសារការមុជទឹកមកតាមខ្លួន។
"គ្មានពេលទៀតទេ ម្ចាស់ស្រីបើយើងនៅតែបែបនេះ យើងមិនអាចសម្លាប់វាបានឡើយ"ឃើញថាថេយ៉ុងនាងកំពុងតែឆ្ងល់ឌឺណានាងក៏និយាយឡើយដោយមិនភ្លេចងាកឆ្វេងងាក់ស្តាំនោះដែរ។
"យើងដឹងហើយ វានៅខាងក្នុង ពួកយើងចូលតាមទ្វារក្រោយទៅ"ដោយនៅក្នុងកាប៉ាល់នេះវារាងធំដូច្នេះហើយទើបវាមានផ្លូវក្រោយ ហើយក្នុងនេះវាក៏មានបន្ទប់គេងនឹងបន្ទប់ទឹកមួយស្អាតតែម្តង៕
"ចា៎...ម្ចាស់ស្រី"និយាយហើយពួកគេក៏នាំគ្នាដើរចូលទោច្រកទ្វារនៅខាងក្រោយ។
"មើលទៅពួកវា គ្នាមិនតិចនោះទេទាន"ពួកគេដើរមកដល់ច្រកទ្វារខាងក្រោយក៏ក្រឡេកទៅឃើញកូនចៅរបស់វាកំពុងតែអង្គុយយាមនៅទៅនោះពីនាក់។ដោយម្នាក់ៗបើកភ្នែកសឹងមិនចង់រួច។ ថេយ៉ុងនឹងឌឺណាពួកគេក៏ដើរចូល ហើយចាត់ការបុរសពីរនោះម្នាក់មួយ។