.ជុងហ្គុកបានប្រាប់ទៅកូនចៅរបស់ដុងគូដែលឈរយាមនៅពីមុខបន្ទប់នោះ ឲ្យខលទៅប្រាប់ចៅហ្វាយរបស់ខ្លួនថាថេយ៉ុងនាងដឹងខ្លួនហើយ ដុងគូឮបែបនេះនាយក៏ប្រញាប់មន្ទីរយ៉ាងលឿន ដោយខ្វាន់សុឺជាអ្នកបើកឡាន។ ហើយជុងហ្គុកនាយក៏បាត្រឡប់ទៅវិញដូចគ្នាព្រោះនៅខាង ប៉ូលិសមានរឿងក្តីត្រូវសុើបបន្ត។
.ក្រាក!ដុងគូបានបើកទ្វារបន្ទប់អ្នកជំងឺចូលមកក៏ឃើញរាងតូចគេងនៅលើគ្រែតែម្នាក់ឯងដោយគ្មានអ្នកកំដរ។
"ថេយ៍! បងឮកូនចៅបងនិយាយថាអូនដឹងខ្លួនយូរហើយ ហើយពេលនេះអូនយ៉ាងមិចហើយមានឈឺត្រង់ណាទៀតដែរទេ?"ដុងគូបិតទ្វាររួចក៏ដលរចូលទៅនិយាយជាមួយប្អូនស្រីរបស់ខ្លួនព្រមទាំងចាប់ដៃនាងហើយអង្អែលក្បាលរបស់រាងតូចទៀតផង។
" បងប្រុស! កូន... កូនរបស់អូននោះ គេមិនអីទេតើមែនទេ?" ថេយ៍នាងមិនបានតបសំណួររបស់ដុងគូឡើយនាងបែបជាសួរអំពីរឿងកូនរបស់នាងទៅវិញ ។ព្រោះនាងពិតជាបារម្ភពីគេខ្លាំងណាស់ នោះនាងតាំងចិត្តស្អប់ប៉ារបស់កូននាងក៏ដោយតែយ៉ាងណានាងក៏ស្រឡាញ់កូនរបស់នាងដែរ។
"គេមិនអីនោះទេ អូនកុំបារម្ភអី"ដុងគូក៏ទាញ នាងមកអោបលួងលោម។
" សុំទោសបងប្រុស! ដែលអូនលាក់បាំងរឿងនេះជាមួយបង! ចោះគេនោះគេមិនដឹងរឿងនេះទេតើមែនទេ?" ថេយ៍និយាយឡើងទាំងអួលដើមករ តែក៏ស្រាប់តែនឹកឃើញដល់ជុងហ្គុកនាងក៏ប្រែទឹកមុខមួយរំពេច។
"បងមិនទាន់បានប្រាប់គេនោះទេ!"
"បើចឹងល្អហើយ បងកុំប្រាប់គេអី ! ទុកថាអូនសុំចោះណា..."ថេយ៍ចាប់ដៃដុងគូ ជាប់អង្វរនាយកុំឲ្យប្រាប់រឿងនេះដល់ជុងហ្គុកអី នាងមិនចង់ពាក់ព័ន្ធជាមួយនឹងបុរសម្នាក់នោះទៀតនោះទេ គេយកមនុស្សស្រីក្រៅល្អជាងខ្លួនទៅហើយរឿងអីដែលនាងព្រមទទួលគេវិញនោះ។
"តែអូនដេញគេចេញធ្វើអី ? គេជាអ្នកដែលផ្តល់ឈាមឲ្យអូននឹងកូនរបស់អូនណាថេយ៍?"ដុងគូបន្លឺឡើងព្រោះឮកូនចៅនាយរាយការណ៍បែបនេះ
"ខ្ញុំមិនត្រូវការជួបមុខប្រុសម្នាក់នឹងទៀតនោះទេ"ថេយ៉ុងនិយាយចេញមកទាំងទឹកភ្នែក
"បងសុំទោស ! បងទេដែលជាអ្នកហាមគេមិនឲ្យទាក់ទងជាមួយនឹងឯង ទើបមានរឿងបែបនេះកើតឡើង"ដុងគូនាយចង់តែនិយាយប្រយោគនេះម្តងហើយម្តងទៀតនោះទេ ចង់សុំទោសរយលានសុំទោស។
"ជាបង? ... តែខ្ញុំមិនខ្វល់នោះទេ បងចេញទៅខ្ញុំនៅម្នាក់ឯង " ថេយ៍គ្រាន់តែឮបងរបស់នាងនិយាយបែបនេះនាងអួលដើមកនិយាយអ្វីសឹងតែមិនចេញនោះឡើង ថេយ៍ព្យាយាមទប់ភាពឈឺចាប់ពោលឡើងដេញបងប្រុសតែម្នាក់គត់របស់នាងឲ្យចាក់ចេញពីបន្ទប់របស់អ្នកជំងឺដែលនាងកំពុងគេងទាំងទឹកភ្នែករហាម។
.ប្រទេសស្វីស!!
"លោកបង ! តើយើងត្រូវរស់នៅទីនេះដល់ពេលណាទៀតទៅ? នេះយើងគេចខ្លួនមកអស់រយ:ពេល១០ជាងហើយណា អូនពិតជានឹកកូនថេយ៍ខ្លាំងណាស់!" អ្នកស្រីគីមនិយាយទៅកាន់ស្វាមីទាំងកែវភ្នែករលីងរលោងចង់យំ ពិតមែនហើយគាត់ខានជួបនាង១០មកហើយ គាត់ពិតជាចង់អោបចង់ថើបនាងខ្លាំងណាស់ហើយក៏ចង់និយាយពាក្យសុំទោសទៅកាន់កូនស្រីតែម្នាក់គត់របស់គាត់ផងដែរ។
"យើងរង់ចាំបន្តិចទៀតទៅណាអូនសម្លាញ់មិនយូរទេ ដុងគូកូរបស់យើងគេនឹងចាត់ចែងរឿងនេះ រួចពេលណា គេនឹងឲ្យយើងត្រឡប់ទៅវិញជាមិនខាន់នោះទេ!"
"តែមួយរយៈនេះ ដុងគូ មិនជាមិនឃើញទាក់ទងមកយើងសោះ ឬនៅទីនោះមានបញ្ហាអ្វីទេដឹងលោកបង អូនពិតជាបារម្ភណាស់"
"អូនកបារម្ភពេកអី ដុងគូគេជាមនុស្សពូកែគ្មាននរណាដែលអាចធ្វើអ្វីគេបាននោះទេ អូនឆាប់គេងទៅណា កុំគិតច្រើនពេកអី ប្រយ័ត្នតែចាស់ជាងនេះ កូនៗរបស់យើងលែងមើលស្គាល់ទៅ....!"
"បងឯង ក៏ដូចគ្នា! " និយាយហើយពួកគាត់ទាំងពីក៏បិតភ្នែកគេងលង់លក់ទៅ....
.ប្រទេសកូរ៉េខាងត្បូង!!
.ចាប់ពីថ្ងៃដែលថេយ៉ុងបានដេញជុងហ្គុកចេញទៅ រាងក្រាស់ក៏លែងហ៊ានមកឲ្យនាងឃើញមុខទៀតនោះទេ.។ តែមិនមែនថានាយមិនមកមើលថេយ៉ុងឡើយគឺនាយមកដែលតែមកតែពេលដែលថេយ៉ុងនាងចូលគេងតែប៉ុណ្ណោះ។ ជុងហ្គុកក៏តែងតែលួចចូលមកមើលថែនឹងកំដរនាងរហូតជិតភ្លឺទើបគេហៅអ្នកបម្រើនៅក្នុងផ្ទះរបស់ថេយ៉ុងឲ្យ មកមើលនាងវិញ ជូនកាលក៏ជាឌឺណាដែលជាអ្នកមើលថែនាងដូចគ្នា។