.២ សប្ដាហ៍ក្រោយមក ទំនាក់ទំនងរបស់ថេយ៉ុងនឹងជុងហ្គុកក៏កាន់តែស្អិតរមួតជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃដោយមិនស្រាក់ស្រាននោះឡើយ។ ឯចំណែករឿងរៀបការខាងគ្រួសាររបស់រាងក្រាស់កំពុងតែរកវិធីដើម្បីចូលស្តីដំណឹ្តងរាងតូចពីបងប្រុសរបស់នាង។
.ស្នងការនគរបាល
.តុកៗ
"ចូលមក ទ្វារមិនបានចាក់សោនោះទេ!" ដុងគូ បន្លឺឡើងដើម្បីឲ្យអ្នកនៅខាងក្រៅចូលមក។
.ក្រាក!
"លោក ឧត្តមសេនីយ៍ មានអ្វីឲ្យខ្ញុំបម្រើមែនទេទាន់?" ដោយដុងគូបានឲ្យគេទៅហៅរាងក្រាស់ឲ្យចូលមក ដោយមិនដឹងមូលហេតុទើបជុងហ្គុកសួរឡើង។
"មិនមែនជារឿង អ្វីធំដុំនោះទេ យើងគ្រាន់តែចង់និយាយជាមួយឯងរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះ" ដុងគូងើបឈររួចក៏ដើរទៅរករាងក្រាស់ទាំងមុខមាំ។
" មានអ្វីក៏និយាយមកខ្ញុំមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ..."
"ឈប់ទាក់ទងជាមួយប្អូនស្រីរបស់យើងទៀតទៅ...." មិនអេសអុងច្រើននាយកំលោះដុងគូក៏និយាយឡើងជាមួយនឹងភ្នែកអំណាចរបស់នាយ។
"ហេតុផល!!....បើមិនមានហេតុផលច្បាស់លាស់នោះទេខ្ញុំមិនព្រមចាក់ចេញពីនាងឡើយ"
"គ្មានអ្វី ធំនោះសម្រាប់ហេតុផលនោះ បើឯងមិនព្រមចាក់ចេញពីនាងនោះ យើងនឹងបំបែកពួកឯងទាំងពីមិនឲ្យជួបគ្នាមួយជីវិត តែបើឯងឈប់តាមអ្វីដែលយើងបានប្រាប់មុននេះ ពួកឯងក៏នឹងចួបគ្នាធម្មតាតែមិនមែនក្នុងទាក់ទងរឿងស្នេហា...."
"ខ្ញុំមិនព្រម!...."ជុងហ្គុកស្រែកឡើងមួយទំហឹងតាមចិត្តខឹងរបស់នាយ។
"ចឹងទុកថាឯងបានរើសជំរើសទីមួយចោះណា....." ដុងគូក៏ដើរចូលទៅតុធ្វើការរបស់នាយ រួចក៏លើទូរស័ព្ទឡើងមកដើម្បីចង់ខលទៅនរណាម្នាក់។
" ចាត់ការតាមនឹងទៅ...."ដុងគូនិយាយទៅកាន់អ្នកម្ខាងទៀតតាមប្រព័ន្ធទូរស័ព្ទរបស់នាយ ។
"បងចង់ធ្វើអី ដុងគូ..?."
"ក្រែងឯងជាអ្នករើសតើមែនទេ? យើងគ្រាន់តែចង់បញ្ជូនប្អូនរបស់យើងទៅកន្លែងដែលឆ្ងាយ....ឆ្ងាយដែលឯងមិនអាចរកឃើញ!!" ដុងគូនាយនិយាយដូចជាប្រាកដប្រជាជាខ្លាំង ដែលធ្វើឲ្យរាងក្រាស់ចាប់ផ្តើមមានអារម្មណ៍ថាមិនស្រួលនៅក្នុងខ្លួន។
"កុំ កុំធ្វើអ្វីនាង..ខ្ញុំយល់ព្រមហើយ!"
"ល្អណាស់!...ចេញទៅវិញទៅអស់កិច្ចការរបស់ឯងហើយ...." ជុងហ្គុកនាយមិនអាចធ្វើអ្វីបាននោះឡើយនាយក៏មានតែចាក់ចេញទៅ ទោះបីជាក្នុងចិត្តខឹងដុងគូខ្លាំងយ៉ាងណាក៏នាយមិនអាចធ្វើអ្វីបុរសម្នាក់នោះបានដែរ។
.មកដល់ក្នុងបន្ទប់រាងក្រាស់មិនបានធ្វើអ្វីទាំងអស់នាយគិតតែអង្គុយសម្លឹងមើលឯកសាររបស់នាយទាំងអារម្មណ៍តាងតឹងជាខ្លាំង...តើនេះមែនទេជាចំណុចដែលត្រូវបញ្ចប់របស់ពួកគេ....។
.ថ្ងៃត្រង់...
"ជុងហ្គុកគី...!" ថេយ៍ដើរចូលទៅរករាងក្រាស់ទាំងញញឹមយ៉ាងស្រស់ដោយក្នុងដៃរបស់នាងមានកាន់ប្រអប់បាយជាមួយនឹងកែវទឹកថ្មមួយដប់ផងដែរ។
"មកទីនេះធ្វើអី?"ជុងហ្គុកសួរឡើងដែលធ្វើឲ្យរាងតូចទម្លាក់ទឹកមុខចុះបន្តិចក្រោយឮសម្តីនាយ។
"អូនមានរឿងនិយាយជាមួយបង..ហើយនេះជាអាហារដែលអូនយកមកឲ្យបងណាអូនធ្វើវាដោយផ្តល់ដៃ."ថេយ៍នៅតែញញឹុម នាងខំងើបធ្វើអាហារយកមកឲ្យនាយតាំងតែពេលព្រឹក តែវាមិនទាន់អាហារពេលព្រឹកឡើងវាបែបជាទាន់អាហារពេលថ្ងៃរបស់នាយទៅវិញ។
"ខ្ញុំគ្មានអ្វីនិយាយជាមួយនាងនោះទេ ហើយអាហានេះនាងយកត្រឡប់ទៅវិញចោះ ព្រោះបន្តិចទៀតខ្ញុំនឹងចេញទៅញាំុអាហាខាងក្រៅជាមួយសៀអឺហើយ"
"នាងមែនទេ? មិចបងក៏ហៅអូនបែបនេះជុង!"ថេយ៍មិនបានខ្វល់ថានាយចង់ទៅញាំអាហារខាងក្រៅជាមួយអ្នកណានោះទេ តែអ្វីដែលនាងខ្វលនោះក៏សព្វនាមដែលនាយហៅនាងទៅវិញនោះទេ។
"ចេញទៅ!"
"អត់នោះទេបងទទួលអាហាររបស់អូនសិនទៅ!"
"ខ្ញុំប្រាប់ឲ្យចេញនោះអី...ប្រាវ!" ជុងហ្គុកក៏ក្រវាស់ដៃរាងតូចចេញពីនាយដែលឲ្យប្រអប់អាហារនឹងដបទឹកនៅក្មុងដៃរបស់នាងធ្លាក់ទៅលើការ៉ូបែកខ្ចិចតែម្តង។
"អ្នកនាងថេយ៍"សៀវអឺ
"បាន!បើបងត្រូវការបែបនេះទៅហើយអូននឹងចេញ! ហើយចាប់ពីថ្ងៃនេះទៅពួកយើងនឹងលែងជួបមុខគ្នារហូត...ទោះជួបគ្នាក៏ពួកយើងធ្វើដូចជាមិនស្គាល់គ្នាទៅ...."ថេយ៍អោនទៅរើសប្ររអប់បាយដែលបានធ្លាក់បែកនឹងកម្ចេចកែវដែលបានបែកនោះដែលធ្វើឲ្យដៃរបស់នាងក៏មុតជាមួយវាចេញឈាម។ ជុងហ្គុងឃើញបែបនេះក៏ចាប់ផ្តើមបារម្ភពីរាងតូចនាយរៀបនឹងអោនទៅចាប់ដៃនាងមកមើលទៅហើយតែក៏ព្យាយាមធ្វើជាមិនខ្វល់ទាំងដែលក្នុងចិត្តឈឺស្ទើស្លាប់ទៅហើយ។